បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:57 នាទី ចំនួនអានៈ 2547

ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្លះមាន​ស្តេច និង​មាន​នាយក​រដ្ឋ​​មន្ត្រី​ដូច​ជា​ប្រ​ទេស​ខ្មែរ​ ប្រ​​ទេស​ថៃជាដើម ហើយ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជារាស្រ្ត​ទាំងនោះតែង​តែស្រលាញ់​ និង​ការ​ពារ​ទឹក​ដី​របស់​​ពួកគេ​អោយ​បាន​គង់​វង់​សំ​រាប់​បន្សល់​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​ពួក​គេ។​

គេ​សង្កេត​ឃើញថា នៅ​ប្រ​ទេស​កម្ពុជាតាំង​ពីឆ្នាំ១៩៩៣មក គឺ​មាន​ការ​បោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត ដើម្បី​បង្កើត​សភា ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​មន្ត្រី អោយ​ដឹក​នាំ​ប្រ​ទេសដ៏​កម្សត់​​មួយ​​នេះ​ទៅ​តាម​លិទ្ធិប្រ​ជាធិប្បតេយ្យសេរីពហុបក្ស។

ទាំងគណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​ជាច្រើន​ តែង​តែ​ប្រ​គួតប្រ​ជែង​គ្នាដណ្តើម​ការ​គាំទ្រ ដណ្តើម​អំ​ណាច ដណ្តើម​កៅអី​នៅ​រដ្ឋ​សភា ព្រោះ​តែ​មានបំ​ណង​ចង់គ្រប់​គ្រង​ទឹក​ដី​ ចង់​បញ្ចេញស្នាដៃរបស់​ខ្លួន​អោយ​គេ​ចារក្នុង​ប្រ​វត្តិសាស្រ្ត។

ប្រ​ជារាស្ត្រ​អ្នក​គាំទ្រ​គណបក្សនីមួយៗ តែងតែអួត​ហើយ​គាំទ្រថា បក្ស​របស់​ខ្លួនល្អ ខ្លាំង​ពូកែ ស្នេហាជាតិ ចេះ​ស្រលាញ់​រាស្ត្រ ចេះស្រលាញ់​ទឹក​ដី ចេះ​អភិវឌ្ឈន៍ប្រទេសជាតិ  ហើយ​បង្អាប់​បក្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា អន់ខ្សោយ ផ្ទុយ​ពី​បក្សរបស់ខ្លួន។ មិន​តែប៉ុណ្ណោះ មាន​អ្នក​ងុប​ងុល​និង​នយោបាយ​មួយចំ​នួន​ឈាន​ដល់​ ជេរប្រ​មាត តិសដៀល កាប់​ចាក់​ប្រើ​អំ​ពើ​ហឹង្សា ទៅ​អ្នក​គាំទ្រនិន្នាការ​នយោបាយផ្សេង​ពីខ្លួនក៏មាន។

គ្មាន​នរណាម្នាក់​ដឹង​ពី​កំហុស​ដោយ​អចេតនារបស់​ខ្លួននោះទេ ហើយក៏គ្មាន​នរណាម្នាក់​មើល​មុខ​ខ្លួនឯង​ឃើញ​ដែរ មាន​តែ​យក​កញ្ជក់មក​ឆ្លុះទើប​អាច​មើល​មុខ​ខ្លួន​ឯងឃើញ។ ដូច្នេះប្រ​ទេស ​ដែល​កាន់លិទ្ធិប្រជា​ធិប្បតេយ្យ ត្រូវ​តែមាន​បក្សស្រប​ បក្សប្រឆាំង​ ចាំរិះគន់ក្នុង​ន័យស្ថាបនា ឈ្លោះគ្នាដើម្បីជាតិមាតុភូមិរុងរឿង និង​សុវត្ថិភាព មិន​មែន​ឈ្លោះ​គ្នា​ដើម្បី​លក់​ជាតិ​នោះទេ។

យើង​ជារាស្រ្តខ្មែរ ទោះ​ជាកាន់និន្នាការ​នយោបាយ​ណាក៏ដោយ តែរឿង​មួយគត់​ដែល​យើង​ត្រូវ​ធ្វើ​គឺ ស្នេហាជាតិមាតុភូមិរបស់​យើង។ យើង​ជារាស្រ្តខ្មែរ កើត​លើដីខ្មែរ ឬកើត​នៅ​លើ​ដី​ប្រ​ទេស​​ណា​ក៏​ដោយ យើង​ត្រូវ​តែចងចាំរឿងរាវ​ប្រវត្តិសាស្រ្ត យើង​ត្រូវ​តែចេះស្រលាញ់គ្នា យើង​ត្រូវ​តែការពារទឹកដីរបស់យើងអោយ​បានគង់វង់ យើង​ត្រូវ​តែរួមគ្នាដេញចោរឈ្លានពានចេញ​ពី​ទឹក​ដីរបស់យើង។

ក្នុង​នាម​យើង​ជាកូន​ខ្មែរ យើង​ចង់សួរអ្នកថា៖ បើ​អ្នក​គាំទ្រគណបក្សប្រជាជនកម្ពុជា តើ​អ្នក​ជាខ្មែរដែរឬទេ? បើ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ តើ​អ្នក​​ជា​ខ្មែរ​ដែរឬ​ទេ? បើអ្នក​គាំ​ទ្រ​គណ​បក្ស​ផ្សេងៗទៀត តើអ្នក​ជាខ្មែរដែរឬទេ? បើ​ទឹក​កម្ពុជាបាត់​បង់​ដូច​ ប្រទេសចម្ប៉ា តើ​អ្នក​គាំទ្រ​គណបក្សប្រជាជន ឬអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាអ្នក​បាត់​បង់​ប្រ​ទេសគម្ពុជា?

ប្រទេសចម្ប៉ាជាគំរូ ទឹកដីកម្ពុជាក្រោមជាមេរៀន បើ​យើង​ទាំង​អស់​គ្នាជាជនជាតិខ្មែរ មិន​ក្រោកឈរ មិន​រួម​គ្នាជាធ្លុង​មួយទេនោះ កម្ពុជានិងត្រូវ​បាត់​បង់​ដូច​នគរចម្ប៉ាមិន​ខាន។

ថ្នាក់​ដឹកនាំគេប្រជែងគ្នាក្នុងការ​ដណ្តើមកៅ​អី ដណ្តើម​ងាជានាយករដ្ឋ​មន្រ្តី នោះ​ជារឿង​របស់​គេ ធម្មតា​ប្រទេស​ជាតិនីមួយៗត្រូវ​តែមាន​ថ្នាក់​ដឹកនាំល្អ ក្នុង​ក្រុម​គ្រួសារត្រូវ​តែមាន​មេគ្រួសារ ទូក​ត្រូវ​តែមានក្បាល​និង​ចង្កូត តែយើង​ជាពលរដ្ឋល្អ ត្រូវ​តែចេះស្រលាញ់​ប្រទេសជាតិ រឿង​បក្សទុកមួយឡែក តែរឿង​ទឹក​ដី​ជារឿង​របស់​យើង​រាល់គ្នា ចូរអ្នក​កុំ​កុហក់ខ្លួនឯង និង​កុំ​ទំ​លាក់​អំ​រែក​នេះ​ចេញ​ពី​ខ្លួន​អោយ​សោះ ចូរអ្នក​កុំនិយាយថា រឿង​ប្រទេសជាតិទុក​អោយថ្នាក់​ដឹកនាំគេធ្វើចុះ និយាយ​បែប​នេះ​គឺ​ខុស​ហើយ បើ​និយាយបែបនេះច្រើន​ដង ហើយមាន​អ្នក​ផ្សេងគេលឺ ដូន​តារបស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ គាត់​​ច្បាស់​ជា​ខ្មាស​គេ​ជាង​ដើរ​ស្រាត​ទៅ​ទៀត។

នាពេល​បច្ចុប្បន្នគេសង្កេតឃើញថា ជនបរទេសកំពុង​ធ្វើ​សង្គ្រាមត្រជាក់ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដីកម្ពុជា មិន​មែន​អ្នក​មិន​ដឹងនោះទេ តែអ្នក​ហាក់ភ្លេច​ខ្លួន មិន​បាន​គិត​ពិចារណាអោយ​ស៊ី​ជម្រៅ ដូចពាក្យចាស់ពោលថា ហៃអើៗ ដូច​អាជ័យធ្លាក់ទឹក គេមេច អញ់មេច តាម​តែព្រហ្ម​លិខិត​ទៅ។

ម៉ោង​ធ្វើការ​អោយ​បក្ស អ្នក​ជាមនុស្ស​របស់​បក្ស តែក្រៅម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ជាមនុស្ស​ឯកជនម្នាក់ អ្នក​មិន​ត្រូវ​ប្រកាន់​ពណ៍សម្បុរ ប្រកាន់​បក្សនោះទេ បើ​អ្នក​ប្រកាន់​អ្នក​និង​បាត់​បង់​មិត្ត បាត់​បង់​ញាតិ បាត់បង់​ទឹកដី ជាមិន​ខាន។ ក្រៅ​ម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ត្រូវ​តែ​សាមគ្គី​គ្នា​ដើម្បី​រក​ដំ​ណោះ​​ស្រាយ ក្នុងការ​ជួយ​សង្គ្រោះប្រទេសជាតិ អោយ​រួច​ផុត​ពី​ចោរឈ្លានពាន អោយ​ខាន​តែ​បាន ព្រោះយើង​ជារាស្ត្រ​ខ្មែរ។ យើង​មិន​ជឿងថា អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះទេ?

សរុប​សេចក្តីមក ក្នុង​នាម​អ្នក​ជាកូន​ខ្មែរ ទោះអ្នក​កាន់និន្នាការ ឬគាំទ្រគណបក្សនយោ​បាយ​ណាក៏ដោយ ក៏អ្នក​នៅ​តែជាខ្មែរ អ្នក​និង​រស់នៅលើ​ដីខ្មែរ ដូច្នេះអ្នក​ត្រូវតែ រួម​គ្នាជាធ្លុង​មួយ ដើម្បីការពារ​ទឹក​ដី​របស់យើង​ អោយ​បាន​គង់វង់ ទុក​អោយ​កូន​ចៅ​ជំនាន់ក្រោយរបស់យើង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2502ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1570ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1618ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1872ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2236ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1765ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1936ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1918ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1687ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1931ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31936នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74269នាក់
ខែនេះ    221542នាក់
ឆ្នាំនេះ   2965846នាក់
សរុប   56564742នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:30