លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 2304

មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អាជីវករផ្សេងៗជា​ច្រើន​នាក់​សង្ស័យថា អាច​មាន​ការ​ប្រព្រឹត្តិអំពើពុក​រលួយនៅ​ពី​ក្រោយ​ខ្នងបញ្ហានេះ។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​កិច្ចប្រជុំ​រវាង ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​នឹង​អាជីវករ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​បញ្ជាក់​ប្រាប់ ពី​នីតិវិធី​ចូលរួម​ដេញថ្លៃ​ធ្វើ អាជីវកម្ម​ខ្សាច់​ដែល​ក្រុមហ៊ុន​បាន​ចាត់ទុកថា ក្រសួង​កំពុង​លេង ៣​សន្លឹក ស៊ី​ឡាក់​រដ្ឋាភិបាល ។​
​បើ​តាម​គម្រោង ក្រសួង​រ៉ែ​និង​ថាមពល បាន​កំណត់​យក​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ សម្រាប់​ជា កាលបរិច្ឆេទ​ដេញថ្លៃ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ខាង​ក្រសួង​បាន​លើក​ពេល​កំណត់ យក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា ម៉ោង​៨​ព្រឹក​វិញ សម្រាប់​ដេញថ្លៃ​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិត ក្នុង​ខណ្ឌ​ចំការ​មន រាជ្យធានីភ្នំពេញ។​

​ផ្ទុយទៅវិញ អាជីវករ​ជា​ច្រើន បាន​លើកឡើង​ជា​សំណួរ ​ទៅកាន់​ថ្នាកដឹកនាំ​ក្រសួង​រ៉ែ​ និង ថាមពល ដើម្បី​ឱ្យ​ចម្លើយ ឆ្លើយតប ចម្ងល់​របស់​គាត់ ដោយ​ផ្តោត​សំខាន់ ឆ្ងល់​ថា ហេតុអ្វី​ក៏​អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ មិន​មាន​ការដាក់ ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥៥​ដែល​ត្រូវ ដេញថ្លៃ​នោះ​ឬ​ចង​មុង​ទុក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ ។

​ខណៈពេលនោះលោក ឌិ​ត ឌី​ណា អ្នកនាំពាក្យ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែងថា ករណី កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​ត្រូវបាន​ដេញ ថ្លៃ គឺ​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​លើ​ការស្តារ​ផ្លូវ នាវាចរ ពីព្រោះ​ការស្តារ​ផ្លូវ​នាវាចរ រដ្ឋ​ត្រូវ​ចំណាយលុយ​។ ដូច្នេះ​បើ​កំពង់ផែ គាត់​មាន​គ្រឿងចក្រ​ស្តារ​ឱ្យ​គាត់​ធ្វើ​ចុះ នោះ​មិន​ចាំបាច់​រដ្ឋ​ត្រូវ​ចំណាយលុយ ផង​។ លោ​កឌិត ឌី​ណា បន្តថា ហើយ គាត់​យក​ខ្សាច់​ជា​រឿង​របស់​គាត់​ចុះ​នៅ​ពេល​ដែល​លោក ឌី​ណា ឆ្លើយ ដូច្នេះ បានន័យថា គាត់​ឆ្លើយ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ទៅតាម​ផែនការ​ដែល​គេ​រៀបចំ​ចង​មុង​ទុក​រួច​ទៅ​ហើយ ។

​តាម​ក្រុមអាជីវករ​បាន​លើកឡើង​ទៀតថា ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ប្រកបដោយ ស្មារតី អនុវត្ត​ទៅតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ផ្សេងៗ ទៀត ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា តាំង​ពី​លោក ស៊ុយ សែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ថ្មី និង ក្រោយ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថា​មពល ពុំ​ដែល​ឃើញ​មាន​ការធ្វើ​អាជីវកម្ម ខ្សាច់ ឬ​រ៉ែ​មាស​ឱ្យ​ដេញថ្លៃ​ទេ។

​មិនតែប៉ុណ្ណោះ​ក្រុម​អាជីវករ​ជាច្រើន​បាន​នាំគ្នា​ខ្សឹប​ខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ ​និង​ថាមពល និយាយ​ទៅ​កើត​ជុំវិញ បញ្ហា ផ្តល់​ឱ្យ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម ហើយ ពួក​គាត់​ត្រូវតែ​ដេញថ្លៃ គឺ​ពុំ​មាន​ត​ម្លា ភាព ហើយ​ក៏​គ្មាន​សេចក្តីសម្រេច​ពី​រាជ​រដ្ឋាភិបាល​ណា​មួយ​ដែល​បញ្ជាក់ថា អង្គ ភាព​របស់​រដ្ឋ ត្រូវតែ​មាន​សិទ្ធិ​ដោយ​មិន បាច់​ដេញថ្លៃ និង​មាន​អាទិភាព​ធ្វើ​អា​ជីវ​កម្ម​ជាង​អាជីវករ និង​ក្រុមហ៊ុន​ឯកជននោះឡើយ ។

​ជាងនេះទៅទៀត ក្រុមអាជីវករ​បាន​និយាយ​ចំអកឡកឡឺយ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈអធិបតី គឺមាន ក្រសួង​រ៉ែ​ និង​ថាមពល ដែល​ចូលរួម​មក ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​នោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​ជា​គណៈអធិបតី​ផង​នោះ ក៏​បាន​ឆ្ងល់​ជុំវិញ​ចំណាត់ការ​របស់ ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ចែង​ឱ្យ​មាន ការដេញថ្លៃ ទៅលើ​ការធ្វើ​អាជីវកម្ម ខ្សាច់​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​ឆ្ងល់​រួច​ក៏ សួរ​ទៅកាន់​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ថា “​ជាធម្មតា​រាល់​ការដេញថ្លៃ ដែលមាន លក្ខណៈ​ស្រប​ច្បាប់ លុះណាតែ​ធ្វើឡើង ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ចុះ​ហេតុអ្វី​ក៏​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ដេញថ្លៃ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អត់​ដឹង​អី​សោះ? ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល ហាក់ ដូចជា​មិន​មាន​ធ្វើ​ការដោះស្រាយ គ្រាន់ តែ​លោក ឌិ​ត ឌី​ណា បញ្ជាក់​យ៉ាង​ខ្លី​ថា “​រឿង​ហ្នឹង​ចាំ​យើង​ធ្វើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ជា​ក្រោយ។

បញ្ហា​នេះ ក្រុមអាជីវករ​បាន​និយាយថា កុំថាឡើយ តែ​ក្រុម​អាជីវករ​នាំគ្នា​ឆ្ងល់ រឿង​ករណី ដេញថ្លៃ​នេះ​សូម្បី​តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​មិន​យល់​ដែរ ហើយ​ទុក រឿងនេះ ទៅ​ពិភាក្សា​គ្នា​ក្រោយ ដោយ ការ​លាក់បាំង​ជាមួយ​បងប្អូន​អាជីវករ​ទៅវិញ។

ពាក់ព័ន្ធ​​បញ្ហាខាង​លើ​​នេះ គេ​សង្ឃឹម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​ទុក​ឱ្យ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហ៊ីបា​វី និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថា​ម​ជិះសេះ លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជាន់ឈ្លី​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល ​លោក ហ៊ុនសែន នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1710ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1762ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1846ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1778ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1654ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1804ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1594ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1619ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1733ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1502ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74575នាក់
ខែនេះ    221848នាក់
ឆ្នាំនេះ   2966152នាក់
សរុប   56565048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:39