ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2940

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង​កង​យុទ្ធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស រួម​ជាមួយលោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ឧទ្ធរណ៍ និង​លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។

ក្នុង​ពិធីប្រ​កាស​ផ្ទេរមុខ​តំណែង​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និង​​មន្ត្រីមន្ទីរសាធារណៈក្នុង​ខេត្ត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុង​ឱនេះ​ ឯកឧត្តម សៅសុខាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រ​សាសន៍​ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវ​បាន​តំឡើង​ឋារន្តសក្តិជាគ្រូ​បង្វឹក​អោយ​ទៅ​នៅ​រាជ​ធានី​ភ្នំ​ពេញ ចំណែក​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវ​បានចែង​តាំង​ជំនួស ជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប។ ឯកឧត្តម​ សៅ​សុខា បាន​កោដសសើរ​នូវ​ស្នាដៃ​ របស់​ឯកឧត្តម​ ម៉ន សាម៉ុន ដែល​ខិតខំ​ប្រឹង​ប្រែង​កសាង​សមិទ្ធិផល​ជាច្រើន​កន្លងមក និង​បាន​បំ​ពេញ​ទួនាទី​របស់​ខ្លួន​បាន​ល្អផង​ដែរ​។ ឯឧត្តម សៅ​សុខា បាន​ផ្តាំ​​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពី​រចំនុចគឺ ទី០១-ត្រូវ​គោរព​ទួ​នា​ទី​របស់​ខ្លួន​អោយ​​បាន​​ខ្ជាប់ខ្ជួន ក្នុង​នាម​ជាថ្នាក់ដឹក​នាំនៃ​កង​រាជ​អាវុធហត្ថខេត្ត និង​ទី២-ត្រូវ​តែ​យក​គោល​ការណ៍​សមូហភាពមក​អនុវត្តិ ហើយ​ត្រូវ​គោរពចាស់ទុំ​រៀម​ច្បងដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ណាស់​មក​​ហើយ និង​សុំ​អោយ​លោក ប៉ោ វណ្ណនិត ធ្វើ​អោយ​បាន​ល្អជាង​លោក​ ម៉នសាម៉ុន មេបញ្ជាកាចាស់ទើប​ហៅ​ថា ទំពាំង​ស្នង​ឬស្សី។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និង​ខិត​ខំ​បំ​ពេញ​តួ​នា​ទី​របស់​ខ្លួន​ជា​មេបញ្ជា​ការ​កង​​រាជអាវុធហត្ថ​ខេត្ត​អោយ​បាន​ល្អ ដោយគោរពច្បាប់ គោរព​វិន័យ គោរព​ក្រមសិលធម៌ និង​ខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារ​សន្តិសុខ សុវត្ថិភាព​ប្រ​ជារាស្រ្ត​ និង​ប្រ​ឆាំង​រាល​បទ​ល្មើស​ទាំង​ឡាយនៅ​ក្នុង​ខេត្ត​សៀមរាប​នេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើ​ការ​សហការអោយ​បាន​ល្អជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមាន​សមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រុម​មន្ត្រីអ្នក​មុខ​អ្នក​ការមួយចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​មុខ​តំ​ណែង​ខាងលើ​នេះ បាន​ខ្សឹប​ខ្សៀវ​គ្នាថា ពួកគេ​និង​រង​ចាំមើល​ថាតើ លោក​វីរៈសេនីយ៍ឯក​វ័យ​ក្មេង​ ប៉ោ វណ្ណនិត រូប​នេះអាច​ទទួល​រាប់​រង​ការ​ងារ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បានល្អប៉ុណ្ណាដែរ? ហើយ​ពួកគាត់​បន្ថែមថា លោក ម៉ន​សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់ក្នុង​ការ​ដឹក​នាំ​ ដែល​ពួកគាត់​មាន​ការ​សោកស្តាយបំ​ផុត​ ចំពោះ​​ថ្នាក់​លើ​ដែល​បាន​ផ្លាស់​ប្តូរ​លោក​ ម៉នសាម៉ុន ចេញពី​ខេត្តសៀមរាប តែទោះ​ជាយ៉ាង​ណាពួកគាត់បាន​អះអាង​ថា រលកក្រោយ​តែង​តែដេញ​រលក​មុនយ៉ាង​ដូច្នេះហើយ តែគ្រាន់​តែ​ចង់​អោយ​រលកក្រោយ​ធ្វើ​អោយ​បាន​ល្អជាងរលក​មុន​ទៅ​បាន​ហើយជាសវៀង​អាប់មុខ​ដល់​លោក សៅសុខា ដែល​ជា​មេរបស់ខ្លួនផង និង​ជា​ឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1714ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1778ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1549ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2113ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1457ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2020ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1753ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1552ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1606ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32797នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75130នាក់
ខែនេះ    222403នាក់
ឆ្នាំនេះ   2966707នាក់
សរុប   56565603នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:00