តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 3269

សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​មាន​ការ​សន្សំទុកចែកកូន​ចែកចៅនោះ​ទេ សូម្បី​តែព្រះពោធិសាត់ក៏មិន​អាច​បង្រៀន​អោយ​ចេះចង​ចាំបានដែរ រហូតដល់ថ្នាក់​កូន​មិន​ស្គាល់​ម្តាយ ឪពុកមិន​ស្គាល់កូន​ ដែល​គេអាច​យក​មក​ប្រៀបធៀប​បាន​ជាមួយ​មនុស្សដែល​វង្វេង​ ឬ​បំភ្លេច​​រឿងរាវ​ប្រវត្តិសាស្រ្ត​កាល​ពី​អតីតកាលដូច្នេះដែរ។

អ៊ំស្រីវ័យ​ជាង​៥០​ឆ្នាំម្នាក់អង្គុយ​នៅ​ក្រោម​ដើម​ស្វាយ ដែល​មាន​ម្លប់​ត្រឈឹង​ត្រឈៃ ក្នុង​វង្វង់​នៃ​ក្មេង​ប្រុស​ស្រីជាច្រើននាក់ ​បាន​និទាន​រឿងមួយត្រួសៗថា៖ ​កាល​ពី​ព្រេងនាយ​​មាន​​សត្វចតុបាត (សត្វ​​ជើ​ង​បួន) ​មួយ​ប្រ​ភេទ​បាន​ចាប់​បដិសន្ធិឡើង (ចាប់កំណើត) ហើយ​ពុំ​ទាន​មាន​ឈ្មោះ​នៅ​ឡើយ គ្រានោះ​ សត្វ​មួយ​ក្បាល​នេះបាន​ទៅ​សួរ​ព្រះពោធិសាត់ដែល​នៅ​គង់​សមាធិក្រោម​ដើម​ពោធិ៍មួយថា ព្រះអង្គសូម​ជួយដាក់​ឈ្មោះ​អោយ​ខ្ញុំ​ព្រះករណាផង ព្រោះ​ខ្ញុំមិន​ទាន់​មាន​ឈ្មោះទេ។ គ្រានោះ​ព្រះពោធិសាត់បានដាក់ឈ្មោះអោយ​សត្វ​នោះថា សុណខ។ បន្ទាប់​ពី​ព្រះ​អង្គបាន​ដាក់​ឈ្មោះ​អោយ​រួច​កូន​សុណខ​ក៏សប្បាយ​ចិត្តពន់ពេក​ឥឧប្បមា ក៏រត​ទៅ​បាត់​។ មួយ​ស្រ​បក់​ក្រោយ​មក​ស្រាប់​​តែ​មក​ដល់​វិញ​ក្រឡឺម ហើយសួរទៅ​កាន់ព្រះអង្គថា ព្រះ​អង្គ! តើ​ខ្ញុំ​ឈ្មោះអ្វី? ព្រះ​អង្គ​ឆ្លើយ​ថា ឯងឈ្មោះ សុណខ ។ ស្តាប់​រួចក៏រត​ទៅ​បាត់​ទៀត មួយ​ស្រ​បក់​ក៏​មក​ដល់វិញទៀត​ សួរ​សំ​នួរ​ដដែល​​ៗជាច្រើន​ដង រហូត​ដល់​ព្រះ​អង្គឆ្វេង​យល់ថា នេះ​កម្ម​ពៀរ​វេ​រា​ ដោយ​ខ្លួន​ជាសត្វ​តិរិច្ឆាន មិន​អាច​ទទួល​យក​ឈ្មោះ​ដ៏ពិរោះ​នេះ​បានទេ ដូច្នេះ​ព្រះ​អង្គ​ក៏​ប្រាប់​​ម្តង​​ទៀត​ថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់​មក​​កូន​សុណខ​មួយក្បាលនោះក៏បានចង់​ចាំ​ឈ្មោះ​របស់​ខ្លួនថា ឆ្កែ ជារៀងរហូតមក​ដល់​សព្វ​ថ្ងៃនេះ។

បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​សង្គម​តាំង​ពីព្រេង​នាយ​រហូត​ដល់​បច្ចុប្បន្ននេះ សត្វ​តិរិច្ឆាន ជាច្រើន​ ដូច​ជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេ​មិន​ស្គាល់​មេបា ឬកូន​ចៅ​របស់​ខ្លួននោះទេ។ មេបង្កើត​បានកូន​ឈ្មោល ដល់​កូន​ធំ​ ពាក់​មេខ្លួន​ឯង បាបង្កើត​បាន​កូន​មេ ពេល​កូន​ធំ​ឡើង​ពាក់​កូន​ខ្លូន​ឯង​បន្ត បងប្អូន​ពាក់​គ្នារញេរញៃ ពេលស៊ីអាហារម្តងៗ​ខាំគ្នា ឈ្លោះ​គ្នា​លាន់​​លឺ​សំ​លេង​គងរំពង​លឺ​ដល់​ផ្ទះពីរ​ផ្ទះបី។

បើ​យើង​មើល​ពី​សង្គម​មនុស្ស​បច្ចុប្បន្ននេះ ​យើង​សង្កេត​ឃើញថា មាន​មនុស្ស​មួយ​ចំ​នួន​មាន​ចរិត​ដូច​សត្វ​តិរិច្ឆាន មិនស្គាល់បុណ្យបាប មិន​ស្គាល់ចាស់ទុំ មិន​ស្គាល់គុណម្តាយឪពុក មិន​ស្គាល់ប្រ​វត្តិ​របស់​ខ្លួន​ ថាដើម​ឡើយ​ខ្លួន​កើត​ចេញ​មក​ពី​ប្រភពណា មិនស្គាល់​​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​ជាតិ មិន​ស្គាល់​អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ មិនចេះ​ស្រលាញ់​កេរមរតករបស់​ដូនតា មិន​ថែរក្សាការពារ​​ទ្រព្យ​សម្បត្តិ និង​ទឹក​ដី​របស់​ខ្លួន​ទុក​អោយ​កូន​ចៅ​ជំ​នាន់ក្រោយនោះ​ទេ នេះ​ហើយ​ដែល​ចាស់​ៗខ្លះ​ធ្លាប់​ជេរកូន​ចៅ​របស់​ខ្លួន​​​ដែល​មិន​ដើរតាម​ដំ​បូរម្មានថា អាកូន​តិរិច្ឆាន ​អា​តិ​រិ​ច្ឆាន ឬអាមាន​ចរិត​ដូច​សត្វ​តិរិច្ឆាន។

កើត​មក​ជាមនុស្ស​រស់​បាន​តែមួយជាតិ ស្លាប់​ទៅ​វិញ​ធាតុតែមួយចាន ហើយ​ខ្សែជីវិត​ខ្លីណាស់​ដូច្នេះអ្នក​គួរ​គប្បីសាង​នូវ​អំ​ពើល្អ  ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ជួយយក​អាសាអ្នក​ដទៃ ចេះថែរក្សាអ្វីៗគ្រប់​យ៉ាង​ទុកអោយ​កូន​ចៅ​ជំ​នាន់ក្រោយ នោះ​ទើប​អ្នក​មាន​កិត្តិយស មាន​គេរឈ្មោះជាអមតៈ ដូច​ពាក្យចាស់​ពោលថា ស៊ូអោយ​ស្លាប់​ខ្លួន​ កុំ​អោយ​ស្លាប់​ឈ្មោះ កុំ​អោយ​ខ្លួន​នៅ​រស់​ តែ​ឈ្មោះ​ស្លាប់​បាត់។

ជាក់ស្តែង​យើង​ឃើញថា បុព្វ​បុរសរបស់​ខ្មែរ​យើង​បាន​បន្សល់ទុក​ទឹកដី​សុវណ្ណភូមិ​ដ៏រុង​រឿង​ និង​ប្រាង្គប្រាសាទបុរាណជាច្រើន​នៅ​តាម​បណ្តារខេត្តក្រុង​ ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ ទទួល​ផល​ប្រយោជន៍ដ៏មហាសាលនេះ។ ចុះ​ហេតុអ្វី​យើង​រាល់​គ្នាមិន​នាំ​គ្នាការពារ​វាអោយ​បាន​គង់​វង់បន្ត​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​យើងម្តង​?

ក្នុង​នាម​យើង​ជាកូន​ខ្មែរ​ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ វង្វេង​ប្រ​វត្តិសាស្រ្តនោះទេ យើង​ត្រូវ​ចែចងចាំ​អោយ​ច្បាស់​ថា អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ អ្នក​ណាជាចោរ ដែល​បាន​លួច​ទឹក​ដី​របស់​យើង​។ សាមគ្គីជាកម្លាំង ដូច​ពាក្យស្លោកខ្មែរបាន​ពោលថា ចង្កឹសមួយបាច់​កាច់​មិន​បាក់ ឬ​សុភាសិត​ក្នុង​រឿង​សាមកុក​បាន​និយាយថា ចង្កឹសមួយដើម​អាច​កាច់បាក់ រីឯដើមឈើ​មួយដើម​ ក៏មិន​ហៅ​ថា ព្រៃដែរ។

បច្ចុប្បន្ននេះ ​ការ​ចរាចរណ៍គ្រឿងញៀន ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹង កំពុង​រីករាលដាល​ពេញ​ប្រ​ទេស​កម្ពុជា ដូច្នេះ​យើង​ជាយុវជន ជាទំ​ពាំង​ស្នង​ឬស្សី ត្រូវ​តែ​ជៀស​អោយ​ផុតពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើ​ឃ្លាន​កុំ​អាល​ស៊ី បើ​ងងុយ​កុំ​អាល​ដេក ដូច្នេះមុន​ទទួល​ទាន​ត្រូវ​តែគិតថា តើ​អាហារ​នេះ​មាន​គុណ​វិបត្តិចំពោះ​យើង​ដែរ​ឬ​ទេ​។​ អ្នក​ជា​យុវជន​ត្រូវតែ ​ខិត​ខំ​ក្រេប​ជញ្ជក់​យក​ចំ​នេះដឹង​ល្អៗ ដើម្បី​ជួយខ្លួនឯង ជួយ​ក្រុម​គ្រួសារ ជួយប្រ​ទេស​ជាតិ​អោយ​រួច​ផុត​ពី​មហិច្ចតាលោភលន់​របស់​ជន​ឈ្លានពាន​ទាំង​ឡាយ ដែល​មាន​បំ​ណង​លេប​ត្របាក់​យក​កម្ពុជាធ្វើ​ជា​ទឹក​ដី​របស់​ខ្លួនតាំង​ពីយួលុងមក រហូត​ដល់​បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូម​ជួយចែក​រំ​លែក​បន្ត ​បើ​អ្នក​ស្រ​លាញ់​ប្រ​ទេស​ជាតិរបស់ខ្លួន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1672ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2329ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1955ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1532ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1754ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1762ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2682ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2595ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3339ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31346នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73679នាក់
ខែនេះ    220952នាក់
ឆ្នាំនេះ   2965256នាក់
សរុប   56564152នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:09