គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ

ដោយៈ សៀវិនិច្ឆ័យ ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2756

បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្យួរសេរ៉ូមខុសបច្ចេក​​ទេស បណ្តាល​អោយ​​ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។

ប្រ​ភព​ពីសាច់ញាតិជនរងគ្រោះជាមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ប្អូន​ថ្លៃ​របស់​គាត់​ដំបូងឡើយគ្រាន់តែឈឺក្បាល និងវិលមុខតិចតួចប៉ុណ្ណោះ  លុះ​ពេល​ចូល​ទៅ​ពិ​និត្យ​នៅ​គ្លីនិកសុខភាព គ្រូពេទ្យបានឲ្យសម្រាកនៅទីនោះ បន្ទាប់មកក៏ទាមទារឲ្យព្យួរសេរ៉ូម។ ប្រភពបន្តថា បន្ទាប់ពីព្យួរសេរ៉ូម បានប៉ុន្មាននាទី ប្អូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់។ ភ្លាមៗ ហើយ​​ក្រុមគ្រូពេទ្យនៅទៅនោះ ក៏ប្រញ៉ាប់ឲ្យសាច់​ញាតិជន​រង​គ្រោះ​ដឹក​សាក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយមិនចាំបាច់ឲ្យខាងជំនាញបច្ចេកទេសទៅពិនិត្យដល់គ្លីនិកឡើយ។ ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ក្រោយខាងជំនាញចុះពិនិត្យសាកសពហើយ ពួកគាត់បានសម្រេចប្តឹងទៅន​គរ​បាល​ការិយា​​ល័យព្រហ្មទណ្ឌកំរិត​ធ្ងន់ ទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺន​ដុល្លារ​អាមេ​រិក។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២៤ខែមេសានេះ ខាងគ្លីនិកនៅមិនទាន់ផ្តល់ចម្លើយទេ គឺកំពុងពិចារណានៅឡើយ។ ប្រភពបន្ថែមថា ប្រសិនបើខាងគ្លីនិកមិនព្រមសង ឬសងមិន​សម​តាម​បំណង​ដែលមិនអាចទទួលយកបាន គឺសាច់ញាតិជន​រង​គ្រោះ​និង​បន្តប្តឹង​ទៅ​តុ​លា​ការ​ជាបន្តទៀត។

នៅរសៀលថ្ងៃទី២៤ខែមេសានេះ អ្នក​យក​ព័ត៌មានយើង​មិនអាច​សុំការ​បំភ្លឺពី​អ្នក​គ្រប់​គ្រង​គ្លីនិក​បានទេ ដោយបុគ្គលិកនៅទីនោះថាមិនស្គាល់លេខទូរសព្ទ័របស់ថៅកែរបស់ខ្លួន។

នៅថ្ងៃដដែលនេះ លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបដិសេធថា លោកមិនបានដឹងអំពីករណីមនុស្សស្លាប់ នៅក្នុងគ្លីនិកសុខភាពនោះទេ។

លោកវរសេនីយ៏ត្រី ស្វាង ពូល នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តសៀមរា បានបញ្ជាក់ប្រាប់ង្នកយកព័ត៌មានយើងថា ឆ្លងកាត់ការពិនិត្យ សាកសព គឺជន​រង​គ្រោះ​ ស្ទះ​ខ្យល់​បេះដូងបណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់។ តែត្រង់​ថាវា​អាច​ខុស​បច្ចេក​ទេស​ពី​សំ​ណាក់​ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកសុខភាព ឬយ៉ាងណានោះ លោក​មិន​អាច​បរិយាយ​បាន​ឡើយ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកកើត វណ្ណរ៉េត បាន​មាន​ប្រ​សាសន៏​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រប់បទល្មើសព្រហ្មទណ្ឌ គឺមិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ ហើយ​ការប្តឹងទាមទា​សំណង​នោះ​គឺគ្រាន់តែជាការសម្របសម្រួលរវាងខាងជន​រងគ្រោះ និងភាគីម្ខាង ដែលហៅថាសំណងរដ្ឋបវេណីប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើអ្នក​ជម្ងឺនោះ​មាន​​អាការៈធ្ងន់ធ្ងររួចទៅហើយ ៗគ្រូវពេទ្យជួយលែងបាន វាជារឿងរបស់អ្នកជម្ងឺ  ប៉ុន្តែ​ប្រ​សិន​បើ​រកឃើញថា ការស្លាប់មនុស្សដោយសាតែកំហុសរបស់គ្រូ​ពេទ្យ គឺចាំបាច់ត្រូវតែប្រឈមមុខ​តាមផ្លូវតុលាការដោយ​មិន​អាច​ជៀសបានទេ។

សូម​បញ្ជាក់ផង​ដែរ​ថា គ្លីនិកឯកជនភាគច្រើន និងឱសថស្ថានឯកជនជាច្រើន រាល់​ពេល​សមត្ថ​កិច្ចចុះឆែកឆេ ម្តងៗបាន​រក​ឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះអោយ​បើក​គ្លីនិក​ ពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជម្ងឺដោយផ្ទាល់នោះទេ ភាគច្រើន​ឲ្យតែ​ឈរ​ឈ្មោះ​ធ្វើ​អាជ្ញាប័ណ​ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមាន​តែ​បុគ្គ​លិក​គ្មាន​បច្ចេក​ទេស​តែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជម្ងឺ  ដោយឡែកកន្លែងលក់ឱសថ មានពេល​ខ្លះ​គេឃើញ​ក្មេងមិន​ទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជម្ងឺ មិនដឹងថាខាងមន្ទីរ ឬ​ក្រ​សួង​សុ​ខាភិ​បាល​អនុញ្ញាតិឲ្យធ្វើ​ដូច្នេះ​ឬ​យ៉ាងណានោះទេ?

គេ​សង្កេត​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គ្លីនិកឯកជន​នៅក្រុង​សៀមរាប​រីក​ដុះ​ដាល​​ដូច​​ផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយ​អ្នក​ជុំ​ងឺស្លាប់បាត់បង់ជីវិតជាបន្ត​បន្ទាប់ផងដែរ តែខាងមន្ទីរ និង​ក្រសួង​សុខាភិបាល​ ហាក់​មិន​បាន​យក​ចិត្តទុកដាក់​ចំ​ពោះ​ករណី​ទាំង​នេះ​នោះទេ ដូច្នេះសូមពលរដ្ឋ​ខ្មែរទាំងអស់និយាយថា ទេ ចំពោះ​គ្លីនិកឯកជន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2264ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1641ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1769ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2125ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1672ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1562ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1529ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1719ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន2050ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1196ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32265នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74598នាក់
ខែនេះ    221871នាក់
ឆ្នាំនេះ   2966175នាក់
សរុប   56565071នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:40