ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង ​ជួញដូរ​ផ្លូវភេទ

ដោយៈ ចន្ទ្រគ្រាស ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:39 នាទី ចំនួនអានៈ 2496

ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រមទាំង​មានការ​សង្ស័យ​ជួញដូរ​ផ្លូវភេទ និង​ប្រើ​កាហ្វេ​មាន​ជាតិ​គីមី​ផង​ដែរ​។

បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា ហាង​កាហ្វេ​នោះ​មាន​យីហោ​ណូ​គារ​កាហ្វេ ស្ថិត​នៅ សង្កាត់​សាលា​កំរើក ២​កន្លែង និង​សង្កាត់​ស្វាយ​ដង្គំ ១​កន្លែង ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ​ញឹក បាន​គាបសង្កត់​កម្លាំង​ពលកម្ម បុគ្គលិក និង​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ ដូច​ជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ ដោយ​លើក​ហេតុផល​ថា  ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុម​គ្រួសារ ហាម​មិន​ឲ្យ​ស្នាក់​នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កំសាន្ដ​យប់​ព្រលប់​ជាដើម​។ បុគ្គលិក​ដដែល​បន្ដ​ថា ប៉ុន្ដែ​បើ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូប​នោះ​មិន​ហាមឃាត់ និង​រារាំង​ឡើយ​។  លើស​ពី​នេះ​ទៀត ម្ចាស់​ហាង​កាហ្វេ​យួន​រូប​នោះ គំរាម​ថា តាម​សម្លាប់​ចោល បើសិន​ពួក​គេ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ដែល​ពួក​គេ​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ខ្មែរ ខណៈ​កម្មករ​យួន​ដែល​បំរើ​ការ​ជាមួយ​គ្នា​នោះ បែរជា​មាន​សេរីភាព​ជាង​កម្មករ​ខ្មែរ  តើ​នេះ​ជា​ច្បាប់​ខ្មែរ ដើម្បី​ឲ្យ​យួន​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​សម្រាប់​មើលងាយ​ខ្មែរ​ឬ?

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ​ណូ​គារ​នោះ សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី ដើម្បី​បំរើ​អតិថិជន​ផង​ដែរ​។ ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​ហាង​កាហ្វេ​ណូ​គា អនុវត្ដ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ ដោយសារ​ម្ចាស់​ហាង​កាហ្វេ​នោះ មាន​មន្ដ្រី​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ។ ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ដ​ច្បាប់​ទៅ​លើ​ហាង​កាហ្វេ​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ ឈ្មោះ​ញឹក​នោះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៥ ថា  លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ប្រាប់​ក្រុម​បុគ្គលិក​ទាំងនោះ ឲ្យ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ម្ចាស់​ហាង​ចូល​មក​បំភ្លឺ ជុំវិញ​ករណី​ដែល​បុគ្គលិក​ចោទប្រកាន់​ខាងលើ ប្រសិនបើ​ម្ចាស់​ហាង​នោះ ប្រព្រឹត្តិ​ដូច​កម្មករ​លើក​ឡើង​ខាងលើ​នោះ​មែន​។​លោក​បន្ដ​ថា ចំណែក​ការ​ជួញដូរ​ផ្លូវភេទ ជួញដូរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី​ជាដើម​នោះ មិនមែន​ជា​ជំនាញ​របស់​លោក​ទេ​។ លោក​បន្ថែម​ទៀត​ថា  លោក​ទទួលស្គាល់​ថា​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ​នោះ​ពិត ជា​មាន​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​មែន​។

គួរ​រំ​លឹ​ង​ផង​ដែរ​ថា តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​របស់​អ្នក​តាមដាន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​មួយ​នេះ  ស្ទើ​១០០% ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម  ហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។ ហាង​កាហ្វេ​នីមួយ​ៗ​មាន​អ្នកបំរើ​ភាគច្រើន​ជា​ក្មេង​ស្រី​ជនជាតិ​វៀត​មិន​ទាន់​គ្រប់​អាយុ និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរ​។ នៅ​ពេល​រាត្រី​ពួកក្មេង​ស្រី​អ្នកបំរើ​ហាង​កាហ្វេ​ទាំងនោះ មាន​សម្លៀក​បំពាក់​ឆើតឆាយ ខើច​លើ ខើច​ក្រោម អម​ទៅ​ដោយ​ភ្លើងពណ៌ ព្រម​ព្រៀប បាន​ដូច​ជា​កន្លែង​ឋាន​សួគ៌ា​ផង​ដែរ​៕ ប្រភពដើមពី កោះសន្តិភាព

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1513ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2236ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1834ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1527ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1724ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1725ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1539ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2145ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1948ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1654ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32069នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74402នាក់
ខែនេះ    221675នាក់
ឆ្នាំនេះ   2965979នាក់
សរុប   56564875នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:34