មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:28 នាទី ចំនួនអានៈ 2375

ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុស​ច្បាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​ទៅ​កាប់​បំ​ផ្លាញ​នៅ​តំ​បន់​អភិរក្ស​រួច​ដឹក​ចេញ​តាម​រទេះគោ​ ឬគោយន្ត​កន្ត្រៃយក​មក​លក់​អោយ​លោក​ ឆាយ។

យោ​តាម​សម្តី​មេព្រៃសង្កាត់ស្រែណូយ លោក ខុងសារ៉ាត់ បានឲ្យដឹង​កាលពីរពេល​ថ្មីៗនេះថា ដេប៉ូ១កន្លែង ដែល​មាន​យីហោ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេក​លក់មិនចំណេញ។ លោក ខុងសារ៉ាត់ មេព្រៃសង្កាត់​ស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់អោយ​ជាប់​ផង ចាំលោកឲ្យមន្ត្រីក្រោម​ឱវាត​ទៅចាប់។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ីឃុប​ឃិត​ជា​មួយ​អ្នក​​កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូរណាស់មកហើយ មិនដែលមាន​សមត្ថកិច្ច ឬ​មន្រ្តី​ជំ​នាញ​ណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រភពបានបន្តថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ (ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះ រិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះ សេងសាវុធ។ ប្រភព​បន្ថែមថា ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា អាចមាន​ភាគ​ហ៊ុន​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​ស្រុក​វ៉ារិន​នេះ។

អ្នក​តាម​ដាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​បានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់នេះ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង​ដី​អភិរក្ស​គូលេន​ព្រម្មទេព្យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង និង​បរិស្ថានក្រសួងនៅ​ត្រពាំង​ក្រសាំង ក្នុង​ខេត្តសៀមរាប។អ្នក​តាម​ដាន​បានឲ្យដឹងទៀតថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀម​រាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្ត​កែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត​ពួក​ក្រុម​មន្ត្រី​ជំនាញ​ទាំងនេះ ហាក់ដាក់ម៉ូជា​មួយ​អ្នក​រក​ស៊ី ពេល​អ្នក​រក​ស៊ី​ដឹក​ឈើ​ជិត​ដល់​ស្នាក់ការ​របស់​ពួកគេ ពួកគេ​នាំគ្នាគេច​អស់​ បើ​ខល​ហៅ​ថា ជាប់​រវល់​ប្រជុំ​ ឬ​រវល់​នៅ​ឆ្ងាយ។

ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឃុំ​ស្រែណូយពីរបីនាក់ ​បាន​អោយ​ដឹងថា លោក ឆាយ ថៅកែដេប៉ូឈើ​ឈ្មោះស្រែណូយ បាន​​បញ្ជាអោយ​ក្រុម​អ្នក​ដឹក​ឈើ​អោយ​ខ្លួន​ ពេល​ដឹក​ឈើ​កុំ​ឈប់​ បើ​ទោះ​ជាមានអ្នក​ណាកាក់​ក៏ដោយ​ បើមិន​ដល់​ដេប៉ូហាម​ឈប់​តាម​ដង​ផ្លូវ បើ​អ្នក​ណាកាក់​ បើក​គោយន្ត​បុកវាទៅ មិន​បាច់​បារម្ភណ៍ទេ ព្រោះ​គេ​មាន​ខ្នង​នៅ​ពី​ក្រោ​យ​ក្នុង​ការ​រក​ស៊ីខាងលើនេះ។

គួររំ​លឹក​ផង​ដែរថា កាលពី​ឆ្នាំ​២០១៤ មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​រាយ​ការណ៍ទៅ​តុលាការ​ ​ពី​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ឆាយ និង​ការ​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ តែ​នៅ​ពេល​លោក​មេព្រៃស្រែ​ណូយ​បាន​បញ្ជាអោយ​កូន​ចៅ​បើក​ឡាន​ទៅ​ដឹក​យក​ឈើ​ខុស​ច្បាប់​នោះ ស្រាប់​តែប្រហែល​៣០​នាទី​ក្រោម​មក​មិន​ទាន់​បាន​លើក​ឈើ​ដាក់​ឡាន​ផង​ ពួក​គេ​ក៏នាំ​គ្នាដកថយ​ ដោយ​ប្រាប់​អ្នក​កាសែតថា មេអោយ​ដក​ថយ ព្រោះ​នៅ​ទី​នេះ​ក្បែរ​តំ​បន់​ទាហ៊ាន។ ហេតុការណ៍នេះ​ សបញ្ជាក់​អោយ​ឃើញ​ថា លោក ឆាយ ពិត​ជាមាន​ខ្នង​ក្រាសមែន សូម្បី​តុលាការបញ្ជាក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​នេះដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2248ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1863ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1625ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1770ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2284ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1728ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1716ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1846ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1666ដង ចំរៀងបទ ជំរុំតាទុំ   អាន2250ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73735នាក់
ខែនេះ    221008នាក់
ឆ្នាំនេះ   2965312នាក់
សរុប   56564208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:12