បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 1614

កាណូត​បា​ឡា​ស្មាច់​១​គ្រឿង របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​កាណូត​រុញ​ជន​វៀតណាម​កាលពី​ជាង​១​ខែ​មុន ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បង់សំណាញ់​ជាប់​រកឃើញ​កាលពី​ម៉ោង​៣​និ​១៥​នាទី ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស ស្រុក​កំពង់លែង​។ កាណូត​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​រំឭក​ឲ្យ​ដឹងថា កាលពី​យប់​យុវជន​រងគ្រោះថ្នាក់​ស្លាប់ ឈ្មោះ អ៊ី ចំរុង ហៅ​វិត អាយុ​១៧​ឆ្នាំ និង​អ្នករបួស​២​នាក់​ទៀត ១​ឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​,២​ឈ្មោះ សែន ស្រី​ណាក់ អាយុ​១៥​ឆ្នាំ ភេទ​ស្រី​ពួកគេ​រស់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស បាន​ជិះ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​នេះ​ពី​ភូមិ​ក្រ​ម៉ា​ល់​ទៅ​ភូមិ​ក្រង​ផ្តិល ដើម្បី​ទៅ​ចូលរួម​លេង​រាំវង់​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នកស្រុក ក្នុងការ​បើកបរ​កាណូត​បា​ឡា​ស្មាច់​ទំនងជា​ពួកគេ​បើក​លឿន ស្រប​នឹង​ពេលយប់​ងងឹត​ផង ក៍បាន​បុក​កាណូត រុញ​ជន​ខុសច្បាប់​មួយគ្រឿង បណ្តាលអោយ​កាណូត​បា​ឡា​ស្មាច់​លិច​បាត់​ក្នុង​ទឹក​បាត់​រហូតមក​។​ចំណែក​សព​ជនរ​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​បាន​អួ​ស​អួន​រកឃើញ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​។

​នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ព័ទ្ធចាប់​កាណូត​រុញ​ជន​ខុសច្បាប់​២​គ្រឿង​នៅ​ចំណុច​នោះ របស់​ជនជាតិ​វៀតណាម ១​ឈ្មោះ ចាំង យ៉ាំង​ងា អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ ចាំង យ៉ាំង​សៀវ អាយុ​៥០​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។ ជនសង្ស័យ​ត្រូវបាន​តុលាការខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ម្ចាស់​កាណូត​រុញ​ជន​ទាំង​២​នាក់ បាន​បដិសេធន៍​ថា គ្មាន​កាណូត​ណា​បុក​កាណូត​ពួកគេ​ទេ​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ជាប់​រកឃើញ​កាណូត​នេះ​និង​ម៉ាស៊ីន​ម៉ាក​ម៉ា​ណូ​តា​១៨​សេះ  កាលពី​ម៉ោង​៣​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស  មក​សមត្ថកិច្ច​បាន​សុំ​យក​កាណូត​នេះ​ត្រូវបាន​រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។​ទន្ទឹមនេះដែរ​លោក ឆាយ ចំរើន ជា​ម្ចាស់​កាណូត​និង​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ក៏បាន​មកសុំ​កាណូត​បា​ឡា​ស្មា​ច់នេះ​យកទៅ​ជួសជុល ប្រគេន​លោក​ប្រើប្រាស់​វិញ​ផងដែរ​តែ ការ​ស្ន​សុំ​នេះ​គឺជា​សិទ្ធ​របស់​ចៅក្រម​កាន់​សុំ​ណុំ​រឿង​និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ជា​អ្នកសម្រេច​៕​​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1627ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2821ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3722ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1666ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1734ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1843ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2733ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1549ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1729ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1614ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09