បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ

ដោយៈ សហការី ខេត្តកំពង់ឆ្នាំ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:03 នាទី ចំនួនអានៈ 2502

នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភាព​សុខ​សាន្ត​រហូត និង​មិន​ដែលឃើញ​សមត្ថកិច្ច​រដ្ឋ​បាល​​ជល​​ផល សង្កាត់​​​បរិបូរណ៍ និង​​ខណ្ឌ​កំពង់​ឆ្នាំង ចេញ​បង្ក្រាប​​ឡើយ ករណីនេះត្រូវ​បាន គេសង្ស័យថា មាន​ការបើក​ដៃ​ពីសមត្ថ​កិច្ច​ជំនាញ ឲ្យឈ្មួញធ្វើតាមអំពើរចិត្តជាថ្នូរនិងលាភ សក្ការះ ដែល​ផ្ទុយ​ស្រ​ឡះពី​​គោល​នយោ​បាន​របស់​រដ្ឋា​ភិបាល​ដែល​បាន​បិទ​ឡូនេសាទ ទុក​អោយ​សំ​បូរ​ត្រី​ ក្នុង​បឹង​ទន្លេ​សាប សំរាប់​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូរបានអះអាងថា រាល់ថ្ងៃនេះមាន ទូកអូសអួន​០២​គ្រឿង​នេះ ជា​របស់​ជនជាតិ​វៀតណាម នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​អួន​ក្នុង​០១​គ្រឿងៗ​មាន​កម្មករ ពី​១៥​ទៅ​២០ នាក់ និង​មាន​កាណូត​០៣​គ្រឿង​អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន ម៉ាសា​ដា​ឬ​នី​សាន់​(៦​ម៉ាស៊ីន​ស្មើនឹង ១៦៥​សេះ​) និង មុជទឹក​ដោយ​ម៉ាស៊ីន​ខ្យល់។​

រាល់ថ្ងៃ ពួកជនជាតិវៀតណាម ទាំងនោះបានធ្វើសកម្មភាពនេសាទនៅ​បឹង​ទន្លេសាប ឃុំ​ឆ្នុក​ទ្រូ​និង​ចល័ត​ចូលក្នុង​ដែន​​​នេសាទ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ការ​ធ្វើ សកម្ម​ភាព​តាំង​ពី​ដើម​ខែវិច្ឆិកា រហូត​មក​ទល់​បច្ចុប្បន្ន។ ​ហើយពេលទឹកស្រកបន្តិចគេនេសាទ ពី​បឹង​ទន្លេសាប ក្នុង​ដែន​នេសាទ​ខេត្តកំពង់ឆ្នាំង រហូត​មក​ទល់​កោះ​ក្រ​ញ៉ា​ន និង​ព្រំប្រទល់ ស្រុក​កំពង់លែង។

ប្រភពដដែលបានបញ្ជាក់ថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញបានចាត់មនុស្សឲ្យដើរ ប្រមូលលុយ ក្នុងអួន​០១​វង់ៗ​គឺ​មាន​តម្លៃ​រត់ការ​សរុប​ពី​២០​លាន​រៀល ទៅ​២៥​លាន​រៀល ជា​ថ្នូរ​ធ្វើ​សកម្មភាព​នេសាទ​០១​រដូវ​កាល ពោល​គឺ​ចាប់ពី​ទឹក​សម្រក់ រហូត​មក​ទល់នឹង​ទឹក​ដំឡើង ក្នុង​រដូវ​បិទ​នេសាទ។ និយាយឲ្យចំទៅគឺមិនប្រកាន់រដូវ បើទោះដឹងថាជារដូវត្រីពងក៏ដោយ។

ពលរដ្ឋ​នៅ​តំបន់​នោះ បានបង្ហើយឲ្យដឹងថា កន្លងមកគេបានឃើញមន្ត្រីរដ្ឋបានជលផល តែង​តែធ្វើការនេសាទ នៅទីនោះជាហូរហែ តែបង្ក្រាបបានតែអ្នកតូចតាចតែប៉ុណ្ណោះ ចំពោះ​អ្នក​មាន​លុយ​បង់ មានអំណាច​ចង់ធ្វើអីក៏បាន ពិសេដូចជាអូនពីរខាងលើ មិន​ដែល​ឃើញ​ទៅរំ​ខាន​​ដល់​បទ​ល្មើស​នេសាទ​អួន​នេះ​ ព្រោះឈ្មួញនិងជនជាតិ​វៀតណាមដែល មក​នេសាទ​ខុស​ច្បាប់​ទាំង​នោះបានសែនព្រេនដិតដល់។

ជុំវិញការចោទប្រកាន់នេះ នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បរិបូរណ៍លោក ម៉ូត សៀង​ហេង ​បាន​ប្រាប់​អ្នកសារព័ត៌មានដឹង​ថា អួន​ទាំង​០២​វង់​​នេះ ថ្វីបើ​នៅ​ឃុំ​ឆ្នុកទ្រូ ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​មែន ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ នៅ​បឹង​ទន្លេសាប​ខាង​ខេត្ត​ពោធិ៍សាត់​ឯណោះ​ទេ។

 រីឯលោក​តាំង លី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ និង​លោក ផេ​ម សុខុន នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់​លួង​បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ក្រែង​បទល្មើស​នេសាទ​នេះ​លួច​ធ្វើ​ចន្លោះ​ប្រតិបត្តិការ​របស់​លោក​។

លោក ណៅ ធួក ប្រធាននាយកដ្ឋានជលផល គួរតែបើកការស៊ើបអង្គេតលើករណីនេះ ព្រោះ​គេ​មក នេសាទខុសច្បាប់ពេញទន្លេសាប ពិសេសក្នុងភូមិសាស្ត្រ​ស្រុកបរិបូណ៌ កូន​ចៅ​លោក​អត់​ដឹង​ទេ។

លោក ឱម យិនទៀង ប្រ​ធាន​អង្គ​​ភាព​ប្រ​ឆាំង​អំ​ពើរ​ពុក​រលួយ​គួរ​ចាត់​ក្រុម​ការ​ងារ​ឬ​មន្ត្រី​របស់​ខ្លួន​ចុះធ្វើ​ ការអធិការកិច្ច​លើ់ករណី​មន្ត្រីជល់ផល​បើក​ដៃ​ឲ្យឈ្មួញ​នេសាទ​ខុស​ច្បាប់​ និង​ប្រ​មូល​លុយ​ពី​ទូក​អូស​អួន ក្នុងមួយ​គ្រឿង​តម្លៃពី​២០ទៅ២៥លាន​រៀល​ តើ​ប្រាក់​ទាំង​នោះ​បាន​ចូល​រដ្ឋ​ទេ? ឬមួយ​អស់​លោក​មន្ត្រី ជល​គោល​ដៅ​ខាង​លើ​ប្រ​មូល​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​រៀង​ៗខ្លួន?​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងទុំទាវ (មានវីដេអូ)   អាន4171ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1892ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន608ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1759ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1616ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2132ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1580ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1691ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1712ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36210នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78543នាក់
ខែនេះ    225816នាក់
ឆ្នាំនេះ   2970120នាក់
សរុប   56569016នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:11