ពិធី ឡើងអ្នកតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 3687

I.អ្នកតាជាអ្វី?

            អ្នក​តាជា​ពាក្យ​ដូច​គ្នា​ និង​ អ្នកដូន។ អ្នកតា​បាន​ដល់​ជីតា អ្នក​ដូន​បាន​ដល់​ជីដូន។ សព្វ​ថ្ងៃ​នេះ ”អ្នក​តា“ សំដៅ​ដល់​​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះ​ជា​ស្រី​ក្តី​ប្រុស​ក្តី។ ចំពោះ​ពាក្យ​អ្នក​ដូន​គេ​និយាយ​មួយ​ដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួប​ប្រ​ទះ​ទុក្ខ​ព្រួយ​ខ្លាំង​ ”អ្នក​តា​អ្នក​ដូន​អើយ! ជួយ​ខ្ញុំ​ផង?“

            តាំង​ពី​បុរាណ​កាល​មក​ខ្មែរ​តែង​មាន​ជំ​នឿ​បុព្វ​ការី​ជន​ មាន​ជីដូន​ជី​តា​ជា​ដើម រមែង​តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​​នៅ​សល់។

            ដូច​នេះ​ហើយ​បាន​ជា​គេ​តែ​ង​គោរព​អ្នក​តា​គ្រប់​ៗគ្នា។

            នៅ​មាន​ពាក្យ​ច្រើន​ទៀត​សំ​រាប់​សំ​គាល់​ពួក​ខ្មោច​របៀប​នេះ ដូច​ជាពាក្យ ”មេស“ សំរាប់​សំគាល់​ខ្មោច​អ្នក​រក្សា​ស្រុក​ទូទៅ ទាំង​ប្រុស​ទាំង​ស្រី។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​ មេស យាយទេព សំ​គាល់​តែ​បី​សាច​ស្រី​ទៅ​វិញ។

II.តើ​អ្នក​តា​នៅ​កន្លែង​ណា?

            អ្នកតា​ស្ថិត​នៅ​ទី​ផ្សេងៗ លើភ្នំ​ ក្នុង​ព្រៃ ស្រុក​ ខេត្ត​ ក្រុង​ និង​ក្នុង​ព្រះ​នគរ។ អ្នក​តា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់​កាប់​ថែ​រក្សា​ទី​នោះ ទាំង​មនុស្ស​សត្វ ធម្ម​ជាតិ​ផ្សេងៗ ។ អ្នក​តាមាន​អំ​ណាច​បំ​ផ្លាញ អ្នក​ធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន។

            ដោយ​គេ​យល់​ថា អ្នក​តា​មាន​អំ​ណាច​ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​សាង​អា​ស្រម​អោយ​អ្នក​តា​នៅ​ បូជា​គ្រឿង​ក្រយា ក្នុង​ពេល​មាន​អាសន្ន​​ ក៏​មាន​បូជា​តាម​កាល ១ឆ្នាំ​ម្តង​ក៏មាន។

            *សំគាល់ៈ ពេល​ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏​បាន​យក​ឈ្មោះ អទិទេព​ក្នុង​សាសនា​ព្រាហ្ម​ណ៍ខ្លះ មក​ដាក់​អោយ​ឈ្មោះ​អ្នក​តាដែរ ដូច​ជា​អ្នក​តា​ព្រះ​ឥសូរ អ្នក​តា​ព្រះ​នរាយណ៍។ ឈ្មោះ​ទេពីព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នក​តាដែរ ”អ្នកតានាងខ្មៅ“។

            -អ្នកតារក្សា​ព្រះនគរ ខ្មែរ​តែង​យល់ថា ”អ្នក​តា​ព្រះ​ស្រុក“

            -ព្រះ​រាជា​សម័យ​ឧត្តុង្គ​តែង​គោរព​អ្នក​តាឃ្លាំង​មឿង អ្នក​តាដំ​បង​ដែក ជា​អ្នក​តា​ព្រះ​ស្រុក។ សម័​យ​បច្ចុប្បន្នគោរព ”អ្នកតា​ព្រះ​ចៅ“។

            តើ​គេ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នៅ​ពេល​ណា?

            រៀង​រាល់​ដើម​ឆ្នាំនីមួយៗ តែង​ប្រារព្វ​ពិធី​ឡើង​អ្នក​តា ដើម្បី​អោយ​អ្នក​តា​ជួយ​ផ្តល់​សេច​ក្តី​សុខ​អោយ​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

            ពិធី​ឡើង​អ្នក​តា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូត​ដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែ​ចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគ​ច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ។

            ពិធី​ឡើង​អ្នក​តា​ក្នុង​ខែ​ពិសាខ គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​ដើម​ខែ ហើយ​គេ​កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬនៅ​ថ្ងៃសៅរ៍ (ថ្ងៃដែល​ខ្មោច​អរក្ស​អ្នក​តា​ចូល​ចិត្ត​ទទួល​គ្រឿង​សំ​ណែន)។

            របៀប​គ្រឿង​ក្រយា បូជា​អ្នក​តា មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​តាម​សម័យ​និយម។ ពេល​ដែល​គេ​និយម​គោរព​អ្ន​ក​តា​ខ្លាំង គេ​ខំ​ផ្គត់​ផ្គង់​អ្នក​តា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែង​រក​អាហារ​ប្រណិតៗ ថ្វាយ​អ្នក​តា​តាម​ចំ​ណង់រហូត​ដល់​ដាក់​ពាក្យ ”អ្នក​តា ចូលចិត្ត​ សោយនេះ​ សោយ​នោះ“។ នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​បូរាណគេ​លឺ​សុះសាយថា អ្នកតា​ចូល​ចិត្ត​សោយ​សាច់​មនុស្ស សាច់ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុ​នេះ​បាន​ជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នក​តា​ គេ​យក​ក្របី​ថ្វាយ​អ្នក​តា។ ប៉ុន្តែក្រោយៗមក​ទៀត ពេល​ដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬកម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អា​ស្រម​ប្រាប់​អ្នក​តា​ថា ថ្វាយ​ទាំង​អស់។ លុះ​ចប់​កិច្ចហើយ គេ​ក៏សុំ​យក​គោ ក្របី​នោះ​ទៅ​វិញ។

            ឥឡូវ​នេះ​គេ​ត្រឹម​ថ្វាយ​សាច់​ជ្រូក​ មាន់ ទា និង​ម្ហូប​អាហារ​ធម្ម​តាប៉ុណ្ណោះ។

សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នក​តា ឬ​ខ្មោច​ចូល​សណ្ឋិតហៅថា ”សំនឹង“ ជា​ស្រី​ឬជា​ប្រុស​ក៏បាន​តែ​ឃើញ​តែ​ឃើញ​មាន​ស្រី​ច្រើន​ជាង​ប្រុស។ គេ​ទំនាក់​ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នក​តា គឺ​សួរ​ផ្ទាល់​ និង​សំ​នឹង។ អ្នក​តា​សំ​ខាន់ៗ​នៅ​ប្រ​ចាំ​ស្រុក​នីមួយៗរមែង​មាន​រូបសំនឹងជា​ដរាប។

            ប្រ​ដាប់​សំ​រាប់​ថ្វាយ​សំនឹង​មាន កញ្ចក់ ក្រាស ប្រេង​ម្សៅ សំ​លៀក​បំ​ពាក់ និង​ ដាវ​មួយ​ដាក់​លើ​ជើង​ពាន គ្រឿង​ក្រយា​សំនែន…។

III.រាជ​ពិធីឡើង​អ្នក​តាបច្ចុប្បន្ន

            នៅ​ថ្ងៃសៅរ៍​ វេលារសៀល ដើមខែពិសាខ គេ​រៀប​ចំ​ពិធី​ឡើង​អ្នក​តា​តាម​ទំលាប់។ វេលានោះ​មាន​ក្រុម​គ្រូ និង​អ្នក​រាជការ​ក្រសួង​ព្រះ​បរម​រាជ​វាំង​ទៅ​អាស្រម ឆ្ពោះ​ទៅ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ។ ពេល​ហែទៅ​ដល់​ពួក​បាគ្រូ យកក្រ​យា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លាដម លើគ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាង​មុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រាល​ពី​ខាង​មុខ តមក​រៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម​ និង​ចំ​អាប។

            លុះ​រៀប​ស្រេច​ហើយ ចាង​ហ្វាង​ក្រុម​បាគ្រូ ឬតំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យសូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​បាគ្រូ សំ​រាប់​ប្រើ​មួយពេល​ៗ ចប់​ហើយ​សូត្រ​ធម៌ ប្រសិទ្ធិ​ទឹក​មន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿងក្រយា​បូជា​ដល់​អ្នក​តា។ លុះ​ចង់​កិច្ច​ហើយ​ចាង​ហ្វាង​ក្រុម​បាគ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួច​ហើយនោះ​ទៅ​ស្រង់​ប្រស់​ព្រំ​ទេវ​រូបជា​ការ​ស្រេច៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1730ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1751ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2227ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3917ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1882ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1597ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1866ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1781ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1681ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32744នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75077នាក់
ខែនេះ    222350នាក់
ឆ្នាំនេះ   2966654នាក់
សរុប   56565550នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:57