របាំត្រុដិ (មានវីដេអូ)

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2961

I.ប្រភពៈ

            របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើម​មួយ​រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មក។ ជន​ជាតិ​សំរ៉ែ​សព្វ​ថ្ងៃ​រស់​នៅច្រើន​ច្រង់​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំជាន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ប្រ​ជា​ប្រិយ​មួយ​បែប ដែល​គេ​និយម​មក​លេង​ពេល​ចូល​ឆ្នាំថ្មីដើម្បី​ប្រ​សិទ្ធិ​ពរ​ដល់​អ្នក​ស្រុក។ ម្យ៉ាង​ទៀត​របាំ​ត្រុដិ​នេះ​ក៏នាំ​ផ្សា​ភ្ជាប់​ និង​ជំ​នឿ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ការ​រាំង​ស្ងួត។​ក្នុង​របាំនេះ​គេ​និយម​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជា​តំណាង​ព្រះ​អាទិត្យ​។ មនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​អោយ​ព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ។

សំគាល់ៈ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ តែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ។

II.ឧបករណ៍តន្រ្តី និង​ឧបករណ៍សំដែងៈ

            -ដងកញ្ឆាៈ ធ្វើ​អំពីពីង​ពង់​ប្រ​វែង​២ម៉ែត្រ មាន​បន្ទះរនាប​តូច​ឆ្មារភា្ជប់​នៅ​ចុង ហើយ​ខ្វែង​គ្នាពត់ងទន្ទាំ មាន​សណ្ឋានដូច​ស្នែង​៤។ នៅ​ចុង​បន្ទះរនាប​មាន​ចង​ខ្សែ​ខ្វែង ពីចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ​មាន​បន្តោង​ផ្លែ​អង្គុញ​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬដែក​ក្នុង​នោះ ប្រ​យោជន៍​អោយលឺ​សូកាល​ណា​គេ​បុកដង​វា​និង​ដី​តាម​ចង្វាក់​ស្គរ។

            -ចង្ក្រងដំបែរៈ ចង​បន្តោង​និង​ខ្សែ​ទាមគោ ហើយ​ចង​ភ្ជាប់​និង​ដង​ឬស្សីដែរ ចង្រ្កងនេះចង​ព្យួរនឹង​ដែរ។ កាល​ណាគេ​បុកនិង​ដី ក៏លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់។

            -ចង្ក្រងរ៉ូងៈ ចង្រ្កង​នេះគេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រ​យោជន៍​លឺ​សូរ​ពេល​សំ​ដែង។

            -ក្រៅ​ពី​នេះ​មាន​ស្គរដី ទ្រអ៊ូរ និង​ទ្រសោ…។

            -មុខត្លុកៈ ធ្វើ​ពី​ឆ្អឹង​ឬស្សីពាស​ក្រដាស​ ឬសាច់ ឬខ្មុក

            -មកុដៈ ធ្វើ​ពី​ក្រដាស​លាប​កាវ​បិទ​អោយ​ក្រាស​តម្រួត​គ្នា​ទៅ​ជារឹង​ គឺស្មាច់ ឬ ខ្មុក ហើយ​ផាត់ពណ៌។

            -ស្នែង​ប្រឹសៈ ស្នែង​ទន្សោង​ កន្ទុយក្ងោក

            -ក្រចកយកផ្តៅប្រវែង​ 0,២ម៉ែត្រ បិទ​ចុង​អោយ​ស្រួច​រោល​ភ្លើង​អោយ​ង ហើយ​យក​ខ្សែ​អំ​បោះ​ចង​ភ្ជាប់​និង​ម្រាម៤ ឯមេ​ដៃមិន​បាច់​ពាក់ទេ។

III.តួសំដែងៈ

            -អ្នកកាន់​ដង​កញ្ឆា (ដង​កញ្ឆា​តំ​ណាង​ដង​ស័ត្រ​ ឬក្លស់)

            -អ្នក​ពាក់មុខ​ត្លុក តំ​ណាង​ព្រាន​ព្រៃ​តំណាង​ដោះ (ទេវតាក្រឡាខ្លួន)

            -ប្រើស​ ទន្សោង​ តំណាង​មា ឬសភាវៈអាក្រក់

            -តួរាំ (តូឯក តួនាង)

            -ពួកភ្លេង ​តំណាង​ទេវតា

            -អ្នក​ពាក់ក្រចង

សំគាល់ៈ តួសំដែង​ក្នុង​របាំត្រុដិ​ជាមធ្យម​មាន​២៥នាក់។

            តួអង្គ​ដែល​គេ​យក​មក​សំដែង​នេះ គឺ​មាន​ទាក់​ទង​នឹង​ជំនឿថា នៅ​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ យូរៗ​ម្តង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក។ គេ​ជឿថា បើ​មាន​សត្វ​ព្រៃ​ណាចូល​ស្រុក​ហើយ គឺមាន​កើត​ឧបទ្រុព្យ​ចង្រៃមិន​ខាន។ គេ​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​អោយ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ។ ដោយ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​អ្នក​ស្រុក​បង្កើត​អោយ​មាន​របាំត្រុដិ​នេះ​ឡើង​ដែល​ត្រូវ​មាន​សត្វ​ប្រើស ទន្សោង​ ក្ងោក សុទ្ធ​សសឹង​ជា​សត្វ​ព្រៃ មាន​បង្ហាញ​អោយ​អ្នក​ស្រុក​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ចង​ដៃ​អំ​បោះ​កំរង​អោយ​ស្រេច​តែ​ម្តង​ បើ​សិន​ជា​មាន​សត្វ​ព្រៃ​ចូល​មកលើក​ក្រោយ​ទៀត​ក៏​គ្មាន​កើត​ឧបទ្រុព្យ​ចង្រៃអ្វីដែរ។

            តាម​ឯក​សារ​ខ្លះ​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពុទ្ធ​សាសនា​ថា ”កាលព្រះពុទ្ធ​នៅ​ជា​ពោធីសត្វ យាង​ចេញ​សាង​ភ្នូស​មារ​បាន​សម្តែង​ខ្លួន​ជា​សត្វ​ប្រើសមក​រារាំង​ស្កាត់​ផ្លូវ​មិន​អោយ​ព្រះ​អង្គ​យាង​ទៅ​បួស​បាន“។ ព្រះ​ពោធិសត្វ​តាំង​អធីដ្ឋាន​ក៏ក្តៅ​ដល់​ទេវតា។ ទេវតា​ក៏ចូល​មក​តំណែង​ខ្លួន​ជាងោះ លប​បាញ់​ប្រើស​ក្លែង​ភេទ​នោះ​ស្លាប់​ទៅ ហើយ​ក៏​បាន​នាំ​គ្នា​ដង្ហែ​ព្រះ​ពោធិ​សត្វ​ទៅ​សាង​ភ្នូស​បាន​សម្រេច​ដូច​បំ​ណង។

            របៀបសំដែងៈ

            ដំបូង​តូ​រសំ​ដែង​ទាំង​អស់​ត្រូវ​បន្ទន់​កាយ​រំលឹក​គុណ​គ្រូ។ មនុស្ស​ព្រៃ​ទាំង​អស់​ចេញ​មក​មាន​កិរិយា​មិន​នឹង​ធឹង​រត​ឆ្លេ​ឆ្លា​ឆ្វេង​ស្តាំ រត​ទៅ​រត​មក​ចេញ​ក្រៅ​ពី​រង្វង់ ហើយ​ច្រើន​រត​ទៅ​មុខ​គេ។ ដង​ខ្លួន​ងេក​ងោគតាម​ចង្វាក់​ស្គរ ដៃ​គ្រាន់​តែ​ពន់​បន្តិច​មិន​ចេញ​ជា​រាំទេ។

            -តួព្រាន​ស្លៀក​ស្លឹក​ចេក​ច្រៀក ចង​ព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ។

            -អ្នក​ពាក់​ស្នែង (ប្រើស​ ទន្សោង) ចាក់​ក្បាច់​ប្រ​ហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ។ ដៃ​ទាំង​ពីរ​ជូន​យក​ទៅ​កាន់​ស្នែង ជូន​លូក​ទៅ​មុខទំនង​ធ្វើ​ជា​ជើង​ម្រឹគដោយ​ឈាន​បង្កោង​ខ្នង។ គេ​រាំលោតៗ​តាម​ចង្វាក់​ស្គរ​ផ្អៀង​ផ្អង​ដូច (ម្រឹគ​ផ្អើល​ម្តងៗ) យូរៗ​ប្រើស​និង​ទន្សោង ធ្វើ​ជា​រត​ចេញ​ទៅ​ខាង​ក្រៅ​វង់​ម្តងៗ​ដែរ។

            -តួឯក​ និង​តួនាង​ច្រើន​ជា​តួ​រាំនារី។ តួឯក​ពីរ​ស្លៀក​ចង​ក្បិន​ពណ៍ ពាក់​អាវ​ពណ៍ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយ​ក្ងោក។ តួនាង​ពីរ​នាក់​ទៀត​ស្លៀក​សំ​ពត់​សំលុយ​ពណ៍ ពាក់​អាវ​ពណ៍ ពាក់របៃ​គ្មាន​សង្ហាទេ ហើយ​ចង​ដន្សែង​សំយ៉ុង។ តួទាំង​ពីរ​នេះ​មាន​ក្បាច់​ទន់​ភ្លន់​ជាង​គេ ដោយ​មា​ន​រឹក​ជា​នារី​ក្រមុំ​អែន​អន។

            -អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់​បន្សំ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង​ និង​អោយ​ចង្វាក់​ជា​មួយ​ស្គរ​ផង​ ដោយ​ផ្ទាត់​ក្រចក​លឺ​ផស់ៗ ហើយ​ងេក​ងោគ​ខ្លួន​តាម​ចង្វាក់។ អ្នក​កាន់​គ្រឿង​ភ្លេង​ជា​ពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នកកាន់​ចង្ក្រង​ដំបែរជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា។ (ដកស្រង់ពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6099ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1560ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1558ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1686ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1757ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1685ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1702ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2296ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1948ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39