បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ

ដោយៈ រិទ្ធី ខេត្តបាត់ដំបង ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 2680

ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១៥​ម៉ែត្រ ធ្វើឲ្យ​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​​សមត្ថកិច្ច​ ចុះ​ទៅ​ត្រួតពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។​

​ការ​ធ្វើ​អត្តឃាត្តខាងលើនេះ​បាន​​កើតឡើង​កាលពី​យប់​​​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។ សព​យុវជន​រូបនោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាប់ ង៉ា អាយុ​២១​ឆ្នាំ ប្រកប​មុខរប​រកម្ម​ក​រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ លោក​អនុសេនីយ៍ឯក សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក បាន​ប្រាប់ឲ្យដឹង​ថា សាកសព​យុវជន​ឈ្មោះ ហាប់ ង៉ា សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ គឺ​នៅ​លើ​ដងខ្លួន​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ ពោល គឺ​យុវជន​រូបនោះ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​។​

​លោក​អធិការរង បាន​បន្ត​ឲ្យដឹងថា ពាក់ព័ន្ធ​ការធ្វើអត្តឃាត​នេះ បើ​តាម​សមត្ថកិច្ច​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ពី​សំណាក់​ក្រុម​គ្រួសារ​សព សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម គឺ​យុវជន​ឈ្មោះ ហាប់ ង៉ា ចង​ក​សម្លាប់​ខ្លួន​ទៅ​តាម​សង្សារ​របស់​គេ ដែល​ទើបតែ​បាន​ស្លាប់ចោល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ការស្លាប់​របស់​សង្សារ​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ស្លាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​

​ក្រុមគ្រួសារ​សព​បញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា រវាង​សង្សារ​ស្រី និង​យុវជន​រងគ្រោះ គឺ​ពួកគេ​ស្គាល់ និង​ស្រឡាញ់​គ្នា នៅពេល​ដែល​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ភ្នំពេញ​។ លុះ​ក្រោយ​ពី​ទទួលដំណឹង​ថា សង្សារ​របស់​ខ្លួន​ស្លាប់​នៅ​រាជធានី​ភ្នំពេញ​រួច​មក ចាប់តាំងពី​ពេលនោះ​ធ្វើឲ្យ​យុវជន​ខាងលើ មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​កន្លងមក​គេ​ធ្លាប់​ប៉ង​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​​ តែលើក​ក្រោយ​នេះ ទើប​យុវជន​រងគ្រោះ​ធ្វើអត្តឃាត​ចង​សម្លាប់​ខ្លួន​បាន​សម្រេច ដោយ​គ្មាន​នរណា​ដឹង​នោះ​ឡើយ។

ករណីចង​ក​សម្លាប់ខ្លួនតាមសង្សានេះ ត្រូវ​បាន​មតិមហាជនរិះគន់ថា សម័យនេះទៅ​ហើយ​នៅ​មាន​មនុស្ស​ដែល​មិន​ចេះ​ពិចារណាទៅ​ចង​ក​សម្លាប់​ខ្លួនតាម​ស្រីស្នេហ៍ទៀត អំពើអត្តឃាតនេះ​មជ្ឈដ្ឋានទូទៅ​គេ​មិន​គាំទ្រទេ។ ពលរដ្ឋ​ក៏សូម​អំពាវនាវដល់​យុវជន យុវនាទី ដទៃទៀត​កុំយក​តម្រាប់តាមព្រោះ​នេះមិន​មែន​ជា​ជម្រើស​ដ៏ល្អសំរាប់​មនុស្សលោកទេ ខ្វះអី​ប្រុស​ពេញដីស្រីពេញនរគ បើ​នាង​លាចាកលោកនេះទៅ​ហើយ អ្នក​គួរតែ​ធ្វើ​បុណ្យឧទ្ទិសកុសលជូននាង​អោយ​នាង​បាន​ទៅ​កាន់សុគតិភពចុះ ឯយើងជាយុវជន ជាទំពាំងស្នងឬស្សី គួរខិតខំកែខៃ​ជីវិត​អោយប្រ​សើ កាពារ​ជាតិមាតុភូមិ កសាងស្នដៃទើបវាជា​យុវជនល្អ ជា​ប្រជាជនល្អ ជាកូនល្អក្នុងក្រុមគ្រួសារ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4026ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1822ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1660ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1615ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន2328ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1977ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2499ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1639ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35597នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77930នាក់
ខែនេះ    225203នាក់
ឆ្នាំនេះ   2969507នាក់
សរុប   56568403នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:55