ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្បាប់ តែពេទ្យសត្វលួចដោះលែង

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:21 នាទី ចំនួនអានៈ 591

ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​យោធា​ការពារ​ព្រំដែន នាំចូល​ជ្រូក​ក្រហម​តាម​ច្រករបៀង​ខុស ច្បាប់​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៦ ឆ្ពោះ​ឡើង​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​នគរបាល​និង​ប៉េអឹម​ស្ទាក់ចាប់ ឆែកឆេ​រកឃើញ​ថា ពុំ​មាន​លិខិតស្នាម​និង​ច្បាប់​គ្រប់គ្រាន់​ឡើយ កាលពី​វេលា ម៉ោង​១​និង​២៥​នាទី​ទាបភ្លឺ​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៥ ចំនុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនះ​តែហាំង ក្នុង ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក្រោយ​ចាប់​ឃាត់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវបាន​ពេទ្យ សត្វ​ដោះលែង​ឲ្យ​ឈ្មួញ​ដឹក​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​ម៉ា​សេរី ក្រោយ​ចរចា​ត្រូវ​ថ្លៃ​គ្នា​។​

​ប្រតិបត្តិការ​ដេញ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ម៊ី បូរ៉ាន់ ហៅ​កូន​នាគ នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង អ ហ ស្រុក​អូរជ្រៅ​។​នគរបាល​ដែល​ចូលរួម​បង្ក្រាប​ករណីនេះ​បានឲ្យដឹងថា កា​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​១២​យប់ ក្រោយពី​ទទួលបាន​ពត៌មាន​ថា ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន​នាំចូល​ជ្រូក​ក្រហម​មួយ​រថយន្ត ចំណុះ​ជាង​៣​តោន មាន​ជ្រូក​សរុប​៣៥​ក្បាល តាម​ច្រករបៀង​អូរ​បី​ជាន់​។ 

​សមត្ថកិច្ច​ដដែល​បាន​បន្តថា ពេល​សមត្ថកិច្ច​សួរនាំ ឈ្មួញ​បាន​ស្រែកថា នគរបាល​សេដ្ឋកិច្ច គ្មាន​សិទ្ធិ​ឃាត់​រថយន្ត​ដឹក​ជ្រូក​ខុស​ច្បាប់​របស់​គេ​ឡើយ មានតែ​ពេទ្យសត្វ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ភ្លាម​នោះ​ឈ្មួញ​បាន​បើក​រថយន្ត​រត់ ពេលនោះ​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ រថយន្ត​ស៊ឺរ៉ែន​មក​ឃាត់​បាន​ឃាត់​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ផ្លូវ​អូរ​បី​ជាន់​ស្ថិត​ភូមិ​.​ឃុំ​គុត្ត​ស​ត នៅពេល​ឃាត់​រវល់​ជជែក​គ្នា​ទាមទារ​ច្បាប់​ដឹក​ត្រូវបាន​អ្នកបើកបរ​បើក​រត់​ម្តងទៀត បាន​ជាង​៣០​គីឡូម៉ែត្រ ដល់​ចំនុច​ភ្លើងស្តុប​ក្រុង​សិរីសោភ័ណ​ឈ្មួញ​បាន​ឈប់​រថយន្ត​និង​បានខ​ល​ហៅ​បក្ខ​ឲ្យ​យក​រថយន្ត​កា​ម៉ា​រី​២​គ្រឿង​ដើម្បី​រំលែក​ជ្រូក ភា្ល​ម​នោះ​ត្រូវបាន​កម្លាំង​នគរបា​ល​សេដ្ឋកិច្ច​បើករថយន្ត​មក​ទាន់ ទើប​ពួកគេ​ផ្អាក​សកម្មភាព​។​

​ទន្ទឹម​គ្នា​នោះ ពេទ្យសត្វ​២​នាក់​រួមមាន​១/​ឈ្មោះ តោ មេសា អនុប្រធាន​ការិយាល័យ លោក ស៊ៀប ម៉ាញ មន្ត្រី​ពេទ្យសត្វ ជា​កូនចៅ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល បាន​ចុះ​ត្រួតពិនិត្យ ក្រោយ​មក​រក​ឃើញ​តែ​លិខិត​មួយ​ច្បាប់​ដែ​ឈ្មួញ​ដែល​បាន​ទិញ​អាជ្ញាប័ណ្ណ​(​ក្រុមហ៊ុន​ប៉ូ​ប៉ូ​អ៊ី​ម​ផត អ៊ិច​ផត​អិ​ចផត ខូ​អិល​ធី​ឌី​)​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ​ចំនួន​២០០​ក្បាល​រយះពេល​១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២​កញ្ញា​២០១៤​ដល់​ថ្ងៃ​ទី​១១​តុលា​២០១៤​ដែល​ចែកចាយ​នៅ​ទីផ្សា​ភ្នំពេញ​។​ក្រោយ​មើល​រួច​ពេទ្យសត្វ​បាន​ធ្វើ​ការណែនាំ រួច​ដោះ​លែង​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​បន្ត​ឆ្ពោះទៅ​ខេត្ត សៀមរាប​។​

​លោក សៀ​ប ម៉ាញ មន្ត្រី​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជ្រូក​មួយ​រថយន្ត​នេះ​ពិតជា​មាន លិខិត​គោលការណ៍​អនុញាតិ​ឲ្យ​នាំចូល​ជ្រូក​ពី​វៀតណាម​និង​ថៃ​មែន តែ​អត់​លិខិត​សុំ​អនុញាតិ​ដឹកជញ្ជូន ក្រោយ​ពិនិត្យ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ឈ្មួញ​ធ្វើ​កិច្ចសន្យា ហើយ​យោង​បញ្ជា​របស់​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល លោក​ក៏​បាន​ឲ្យ​ឈ្មួញ​បន្តដំណើរ​ទៅមុខទៀត​។​

​បើទោះបីជា​មាន​ការអះអាង​ពី​មន្ត្រី​ជំនាញ​យ៉ាង​ដូច្នេះ​ក៏​ដោយ តែ​តំណាង​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​បាន​ប្រាប់ថា​៖​ក្រុមហ៊ុន​ស្របច្បាប់​កំពុង​ប្រឈម​ខាតបង់​ព្រោះ​មាន​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​ខុសច្បាប់​ចូល​រាល់​យប់​ដែល​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅ​ព្រំដែន ពិសេស​គឺ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ពេទ្យសត្វ​នាំ​ជ្រូក​ក្រហម​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ព្រំដែន​ឃុំ​អូ​បី​ជាន់​មាន​ភាពរលូន នៅពេលដែល​គេ​មិន​បង់លុយ​ក្រោម​តុឲ្យ​ថា​ឈ្មួញ​នាំ​ចូល​ដោយ​គ្មាន​ច្បាប់ ហើយ​នៅពេល​ឃាត់​គឺថា​មាន​ច្បាប់​ដែល​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​នេះ ពី​ក្រុមហ៊ុន​នោះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1677ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2256ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1569ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1599ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1598ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1514ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1160ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4410ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1960ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40