ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ

ដោយៈ នាយពាង ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 2169

ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាព​រលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំទៅ​ហើយ​នោះ​ ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើ​ទោះ​បី​ជា​​ពួក​គេ​ដឹង​​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុងមួយ​​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ ក៏​អស់​លោក​ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ តែ​បែរ​ជា​លួច​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទៅ​វិញ ព្រោះមុខ​របរ​នេះ​វា​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ចទាំង​នោះ​​។ 

​យោង​តាម​សេចក្តី​រាយការណ៍ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤បាន​អោយ​ដឹង​ថា​​​ ​​ម៉ូ​តូ​​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូស្គូប​ពី ឃ្លី​ក អ៊ែ​ប្លែក អា​យខន ស៊ូមឺ​អិច វេវ ស៊ី​ប៊ី​អរ ជាច្រើន​គ្រឿង​​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយប្រ​ចាំ​​ខេត្ត និងគយ​​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់នាំ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​ត្រូវ​ចំណាយ​យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​របង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាង​លើ​បន្ទាប់​ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញ​ចាប់​ប្រផាប់​ប្រភីង ដូច​ដេញ​ចាប់​ចោរ​អីចឹង​។​

​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ ទាំងនេះ​ភាគច្រើន ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង ក្នុង​ស្រុក​ម៉ាឡៃ ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​សឹក​រង ប៉ូលិស​ការពារ​ព្រំដែន​៨១៥ និង​៨៩១ និង​ច្រករបៀង​ជាច្រើន ដូចជា ច្រក​អូរ​បី​ជាន់ ក្នុង​ស្រុក​ស្វាយចេក ច្រករបៀង ក្នុង​ស្រុក​ថ្មពួក ក្រោម​ការ​គ្រប់​របស់​កម្លាំង​យោធា​សឹក​រង​ខេត្ត និង កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ដែល​មាន​លោក ប្រាក់ សាំ ជា​មេបញ្ជាការ ។​ក្នុងនោះ​គេ​បានឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កូនចៅ​លោក ចាប់ សុ​ផា​រឹទ្ធ និង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង កូនចៅ​លោក ហុក ចិត្រា​បានពង្រាយ​គ្នា​ដូច​ខ្យង និង​ក្រុម​បើក រថយន្ត​ប្រដេញ​លើ​ផ្លូវជាតិ ចាំ​យក​ប្រាក់​ពី​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ផងដែរ​។​

​មួយ​រយៈ​នេះ គេ​សង្គេត​ឃើញ​ច្រករបៀង​ខុសច្បាប់ ដែល​មាន​ប្រជាប្រិយភាព​នាំចូល​ម៉ូតូ​គេច​ពន្ធ​ខ្លាំង ជាងគេ​គឺ​ច្រករបៀង​បឹងបេង ច្រករបៀង​ខ្លាំងា​ប់ ច្រករបៀង​កោះ​ស្នួល ដែល​ច្រក​ទាំងនេះ​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​កម្លាំង​យោធា​សឹក​រង ស្រុក​ម៉ាឡៃ មាន​លោក អ៊ុក ដា​រ៉ា​ន់ ជា​មេ​បញ្ជា្ក​ការ និង​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​គោក​៨១៥ មាន​លោក ឈិត លី ជា​មេបញ្ជាការ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧត្តមសេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យមាន​ច្រករបៀង​ខុស​ច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជា​ទូទៅ​កើតឡើង​ក្នុង​ជាយ​ដែន​ស្រុក​ថ្មពួក និង​ជា​យ​ដែន​ស្រុក​ម៉ាឡៃ​។​

​បើទោះបីជា​មាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏ដោយ ក៏​មន្ត្រី​នៅ​តាម​គោល​ដៅ​នីមួយៗ​ ហាក់​គ្មាន​អើ​រពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅ​តាម​ច្រក​របៀង​​នី​មួយៗ​ខាង​លើ​ កាន់តែ​កើន​ឡើង​ជាង​មុន​ជា​លំដាប់​។​ ចំពោះ​ស្ថាប័នគយ​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹក នាំ​របស់លោក ថោង សុខាំ​ភូ ហាក់​គាំង​​ត្រគៀក​ស្តូក ងងឹត​ភ្នែក ត្រ​ចៀក​ថ្លង់ លែង​ដឹង​លែង​លឺ​អ្វី​ទាំង​អស់ មាន​សកម្មភាព​តែ​ដំបូង​ក្រោយ​ចូលកាន់​តំណែង បន្ទាប់មក​ក៏​ស្ងាត់ឈឹង គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ឬ​មួយ​ក៏​អស់លោក​គយ​ទាំង​នេះ​ត្រូវបាន​ឈ្មួញ​សែន ព្រេន​ប្រចាំខែ​អស់ហើយ​?

ពល​រដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្រ​សួង​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្មើប​អង្កេត​សា​ឡើង​វិញ​ជុំ​វិញ​ករណី​សមត្ថ​កិច្ច​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ ដែល​ទង្វើ​ទាំង​នេះ​ហាក់​កុំ​ពុង​ផ្គើន​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​ចំ​ហគ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​ទាល់​តែ​សោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1559ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1909ដង Apple iPhone 6 official sales kick off in a number of countries   អាន523ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1717ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1527ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1961ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1703ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1686ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31936នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74269នាក់
ខែនេះ    221542នាក់
ឆ្នាំនេះ   2965846នាក់
សរុប   56564742នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:30