លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:00 នាទី ចំនួនអានៈ 2127

កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង ហើយ​មុន​បាន​មក​កាន់​មេ​ច្រក​ដូង ៧​ដើម លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ លោក នូ ស៊ីថា បាន​ជ្រែ​រត់​មក​រក​ប៉ុស្តិ៍​ភាគ​ខាងកើត​ប្រទេស​វិញ ម្តង ហើយ​ចុងក្រោយ​ទីបំផុត​បាន​ផ្លោះ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​ ត្បូងឃ្មុំ ដែល​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ ។​

​តាម​ការសង្កេត​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​របស់លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការប្រព្រឹត្ត​អំពើ ពុករលួយ​គ្រប់​រូបភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ប្រេងឥន្ធនៈ​ការដឹកជញ្ជូន​ ឈើ ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង ។​

លោក នូ ស៊ីថា ឥឡូវ​នេះ​ពិតជា​បាន​សម្រេច​ដូចក្តី​ប៉ងប្រាថ្នា​របស់​គាត់​មែន ។ បានសេចក្តីថា មហិច្ឆតា​ល្មោភ​បុណ្យស័ក្តិ​អំណាច​របស់ លោក នូ ស៊ីថា គឺ​ពិតជា​គ្មាន​ព្រំដែន ហើយ​ក្លាហាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លា​រទិញ​តំណែង មេ​គយ​ខេត្ត​ត្បូងឃ្មុំ ធ្វើឱ្យ​ផ្អើល​ល្បីល្បាញ​ទូទាំងប្រទេសគ្មាន​នរណា​មួយ​អាច​មាន​សមត្ថភាព​ ធ្វើបាន​ដូច​ជា​រូបគាត់​បាន​ឡើយ ។​

​ ​គ្រប់​អាជីវករ​ទាំង​តូច​ទាំង​ធំ អ្នករកស៊ី​ទាំង​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​គ្មាន​នរណា​មួយ​បាន​រួចខ្លួន​ ថាមិនបានបង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​លោក នូ ស៊ីថា ឡើយ ។ ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​រដ្ឋ​វិញ លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ហ៊ឺ​ ហារ ! ក្រោម​គំនរ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​រក​តែ​អាហារ​ ចំអែត​ក្រពះរស់ មួយថ្ងៃ សឹងតែ​មិន​បាន​ផង ។​

​បើ​ក្រឡេក​មើល​ពី​ជន​ហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញ​គយ​ពូកែ​ខាង​គោះ​វិញ ពេល​មក​បូរី​នៅ​ជិត​ស្ថានីយ៍ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្តងៗ គេ​សង្កេត​ឃើញ​ជន​ហ៊ឺហារ​រូបនេះ យក​លុយ​ទាំង​គី​បៗ​ក្នុង​វ៉ា​លី​ដើរ​ស៊ី ចាយ​សប្បាយ​ក្អាកក្អាយ​ក្នុង​ភោជនីយ៍ដ្ឋាន​ផ្សេងៗ ដោយ​មាន​ស្រី​ស្រស់​ក្មេងៗ​អង្គុយ​កំដរ​ឆ្វេង​ស្តាំ ដោយ​មិន​បាន​យក ឧត្តមគតិ ទៅ​ជួយ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ដែល​រាជរដ្ឋាភិបាល​ កំពុងតែ​យកចិត្តទុកដាក់​នោះ​ឡើយ​។​

​ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ និង​រដ្ឋាករ មាន​វិធានការណ៍​សើរើ​ការប្រកាស​តែងតាំង​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​នេះ ​ឡើងវិញ ដោយ​ពិនិត្យ ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ពិតប្រាកដ ឱ្យទៅ​កាន់​កន្លែង​កៅអី លោក នូ ស៊ីថា វិញ​ម្តង ព្រោះ​មិន​ទាន់​ហួសពេល​ទេ តំណែង​នេះ​ជា​ការប្រកាស​តែងតាំងបណ្តោះអាសន្ន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1567ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1975ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1564ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1566ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2201ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1757ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2662ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2242ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2495ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31677នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74010នាក់
ខែនេះ    221283នាក់
ឆ្នាំនេះ   2965587នាក់
សរុប   56564483នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:21