លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2282

ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ជាដើម​។ ពាក់​ព​ន្ធ័​និង​បញ្ហា ដែល​លោក ឃុន ជឿន បាន​តម្រូវ​ឲ្យ​ទាហាន​បង់ប្រាក់ ជូន​ក្រៅ​ផ្លូវការ​នោះ មន្ត្រី​យោធា​ម្នាក់ ដែល​ឈរជើង នៅ​ច្រករបៀង​មួយកន្លែង នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ បាន​ប្រាប់​មក​ថា ក្នុង​មួយខែៗ ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន បង់​ឲ្យ​មេបញ្ជាការ​ឈ្មោះ ឃុន ជឿន បើ​ពុំ​នោះទេ គាត់​មិន​អនុញ្ញាតិ ឲ្យ​នៅ​ឈរជើង​បានទេ ហើយ​ចំណូល​ដែល​គាត់​រកបាន គឺ​ការយក​ក្បាល​ឡាន​ថៃ ចូលមក​ទិញស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ឡាន​ដឹក​ហ្គាស់​គេចពន្ធ មួយចំនួន​ទៀត ​។​

នាយ​​​និង​​​ពល​​ទា​​ហាន ដែល​​​ឈរ​​ជើង តាម​​​ច្រក​​របៀង​​​នា​​នា ប្រ​​ឈម​​​និង​​​ប្រ​​ទេស​​​ថៃ បាន​​​ត្អូញ​​ត្អែ​រ​​ថា លោក​​​ស័ក្តិ​​​៥ ឃុន ជឿន ដែល​​​ទើប​តែ​ឡើង​​កាន់​​តំ​​ណែង​​​ថ្មី ជិត​​​មួយ​​ឆ្នាំ មាន​​​តួ​​នា​​ទី​​​ជា មេ​​ប​​ញ្ជា​​ការ​​​យោ​​ធា ​​វរ​​សេ​នា​​តូច​​ថ្មើរជើង​លេខ​៥០៣ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឈរជើង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​កម្លាំងយោធា ត្រូវបាន​ដាក់ពង្រាយ តាម​ព្រំដែន​ខ្មែរ​ថៃ និង​មាន​ទីបញ្ជាការ នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​គាបសង្កត់​តាម​បណ្តា ប៉ុស្តិ៍​ឈរជើង​ទាំងឡាយណា ដែលមាន​សេដ្ឋកិច្ច​ចំណូល អាច​ចិញ្ចឹម​ឆ្នាំងបាយ ត្រូវតែ​បង់ប្រាក់​ប្រចាំខែ​ឲ្យ​គាត់ ទៅតាម​ការកំណត់​។​

បញ្ជាក់​ចំណូល​ខាងលើនេះ មិនត្រូវ​បាន​យកមក​ដោះស្រាយ ក្នុង​អង្គភាព​ទេ ពោលគឺ​មេបញ្ជាការ​តម្រូវ ឲ្យ​បង់​ជូន​គាត់​ទាំងអស់ ដូច្នេះ​ទាហា​ន​និង​ពលទាហាន ពិតជា​រង​នូវ​ការគាបសង្កត់ ពី​លោក ឃុន ជឿន យ៉ាងខ្លាំង ដែល​ត្រូវ​ទាមទារ​ឲ្យ​លោក មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១  ចុះមក​ពិ​និត្យ​​និង​ដោះស្រាយ ចំពោះ​ទង្វើរ​របស់លោក ឃុន ជឿន ឡើងវិញ​ផង​កុំ​ឲ្យ​មន្ត្រី​តូចតាច រងគ្រោះ​តទៅទៀត​។ ចំណែក​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ណង​ច​ន្ទ័ ក៏បាន​ត្អូញត្អែរ​ចំពោះ​ទាហាន ដែលជា​កូនចៅ របស់លោក ឃុន ជឿន ដែល​ឈរជើង​នៅ​ចំណុច​ព្រំដែន​ខ្មែរ​ថៃ បាន​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន ចូល​ទៅ​​ស្វែងរក​ការងារ​ធើ្វ នៅក្នុង​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​ ។​

​ ពាក់ព័ន្ធ​ករណី​ដែល​លោក ឃុន ជឿន មេ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែល​រង​ការ​រិះគន់ថា បាន​ប្រព្រឹត្ត​ពុករលួយ បង្ក​ផល​លំបាក ដល់​កងកម្លាំង​នោះ មិនទាន់​អាច​ទំ​នាក់​ទំ​នង​បាន​ទេ ​៕ប្រភពពី៖ សារ​ព័ត៌មាន​ជួយខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1747ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1642ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន661ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1527ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1569ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5423ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1961ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73494នាក់
ខែនេះ    220767នាក់
ឆ្នាំនេះ   2965071នាក់
សរុប   56563967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:04