តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 07:10 នាទី ចំនួនអានៈ 2437

លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែល​ខ្លឹមសារ គឺ​មាន​គោលបំណង​ញុះញង់​ឲ្យមាន​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប៉ុន្តែ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ បាន​បដិសេធ​មិន​ចូលរួម​សវនាការ​នោះទេ តែ​នឹង​ឲ្យ​មេធាវី ចូលរួម​ដើម្បី​តតាំង​នីតិវិធី​ក្នុងពេល​សួរដេញដោល​។​ ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ឲ្យចូល​ខ្លួន​នៅក្នុង​សវនាការ ទាក់ទង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។

ក្នុង​ដីកា​នោះ បានបញ្ជាក់​ថា «​បង្គាប់​ឲ្យឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​កំណើត​នៅ​ឃុំ​ខ្នាច​រមាស ស្រុក​ប​វិល ខេត្ត​បាត់ដំបង ឲ្យចូល​ទៅកាន់​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​មកលើ​ខ្លួន​»​។​   ​

លោក សួន សេរី​រដ្ឋា ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រឹដ្ឋជា​អា​ទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រៅប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១, រួមគំនិត​ក្បត់​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់​, អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិនឲ្យ​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​នៅ​ខេត្ត​តាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៧ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣​។ ​ ​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន សេរី​រដ្ឋា បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​ត្រៀម​ចូលខ្លួន​ទៅ​តតាំង​ក្តីនេះ​គ្រប់​ពេល​ទាំងអស់​ឲ្យតែ​រដ្ឋាភិបាល ព្រម​ទទួល​នូវ​លក្ខខ័ណ្ឌ​ចំនួន​៣​ចំណុច របស់​ខ្ញុំ​នោះ គឺ​១-​ដោះលែង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំឃាំង​ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខ័ណ្ឌ​។ ២-​អនុញ្ញាត​ឲ្យ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ខ្មែរ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​ចំហ និង​ស្មើភាព និង​៣-​មិន​ត្រូវ​ចាប់ខ្លួន​ខ្ញុំ ឬក៏​ឃុំខ្លួន​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តតាំង​ក្តី​នៅក្នុង​តុលាការ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​។

តែ​បើ​រដ្ឋាភិបាល​នេះ មិន​យល់ព្រម​តាម​លក្ខខណ្ឌ​៣​ខាងលើ​នេះ​ទេ នោះ​មាន​តែ​មេធាវី​របស់​ខ្ញុំ​លោក សុខ សំអឿន ទេ ដែល​ចូល​ទៅ​ការពារ​ខ្ញុំ​ក្នុង​តុលាការ​»​។​   ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា ឆ្នាំ​២០១៣​កន្លងទៅ យុវជន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រហូត​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ តែ​ក្រោយមក​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​។ យុវជន​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ ដែល​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1752ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1527ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1613ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1973ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1613ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2429ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2964ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1570ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2437ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34653នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76986នាក់
ខែនេះ    224259នាក់
ឆ្នាំនេះ   2968563នាក់
សរុប   56567459នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:14