មេពស់ថ្លាន់មួយក្បាលដែលកំពុងក្រាបពងនៅក្នុងសំបុកត្រូវបានប្រជាពលរដ្ឋ ផ្អើលនាំគ្នាចោមរោមទៅមើល នៅពេលដែលពស់ថ្លាន់នេះ កំពុងតែ ក្រុងពងរបស់វា ។ ប្រជា ពលរដ្ឋដែលនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅមើល សត្វពស់ថ្លាន់នេះ គឺកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋម្នាក់ឈ្មោះចាន់ តារា ជាអ្នកដែលប្រទះឃើញពស់ថ្លាន់មុនគេ បាន ប្រាប់អោយដឹងថា សត្វពស់នេះគាត់បានប្រទះឃើញក្នុងព្រៃ នៅពេលដែលគាត់បាន កាប់ព្រៃដុតនៅខាងក្រោយផ្ទះដែលមានចំងាយប្រមាណជា៥០ម៉ែត្រពីផ្ទះរបស់គាត់គឺ គាត់បានឃើញសត្វពស់នេះកំពុងតែក្រុងពងរបស់វាដែលមានចំនួន៣៩ពង សត្វពស់ ថ្លាន់នេះមានប្រវែងជិត១០ម៉ែត្រ ។
ក្រោយពីបានឃើញគាត់ក៌បាននាំគ្នាមកមើល ក៌ផ្អើល ប្រជាពលរដ្ឋមកច្រើនឡើងៗតែម្តង ។ ហើយអ្វីដែលគួរ អោយចំឡែកនោះគឺ សត្វពស់ ថ្លាន់មួយក្បាលនេះ គឺមានសភាពស្លូតជាងសត្វ ដែលរស់ក្នុងព្រៃធម្មតា បើទោះបីជា ប្រជាពលរដ្ឋនាំគ្នាប៉ះ និងកាន់វាយ៉ាងណាក៌ដោយ។ ដោយសារតែសត្វពស់នេះមាន សភាពស្លូតបូត ពួកគាត់ក៌បានសម្រេចចិត្តយកសត្វ
ពស់មួយក្បាលនេះរួមនិងពងរបស់វា មកដាក់ក្នុងទ្រុងដើម្បីថែរក្សាវាចៀសវាងសត្វឆ្កែ ខាំ ឬ ជនខិលខូចចាប់យកលក់។ ប៉ុន្តែក្រោយពីយកសត្វពស់ និង ពងរបស់វាដាក់ក្នុងទ្រុងរួចមកមានប្រជាពលរដ្ឋ ជិត ឆ្ងាយជាច្រើនបាននាំគ្នា អុជធូបបន់ស្រន់សូមសេចក្តី សុខសប្បាយពីសត្វពស់នេះ ។ បើតាមការសន្និដ្ឋាន ខ្លះថាសត្វពស់មួយនេះអាចថាវារួចពីកន្លែងផ្សេង ហើយមកសម្ងំ លាក់ខ្លួននៅទីនេះ។
ដោយៈ សិលា ប្រភពពី ខេមរា
ថ្ងៃនេះ | 42993 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85326 | នាក់ |
ខែនេះ | 232599 | នាក់ |
ឆ្នាំនេះ | 2976903 | នាក់ |
សរុប | 56575799 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:18 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net