ធម្មតាមនុស្សយើងគឺមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នាអ្នកខ្លះគេស្រលាញ់រវៀងភេទផ្ទុយគ្នា អ្នកខ្លះគេស្រលាញ់ ស្រីៗដូចគ្នា ស្រលាញ់ប្រុសដូចគ្នា តែសូមក្រលេកមើលតារាមួយដួងគឺនាង ឌួង-ហ្សូរីដា វិញ នាងបានធ្វើអោយបុរសជាច្រើនខកចិត្តយ៉ាងខ្លាំងដោយសាតែនាង ឌួង-ហ្សូរីដា យកសុណកហៅថាឆ្កែមកធ្វើដៃគូលើសាឡុងដ៏ស្រស់ស្អាតទន់ល្មើយ ដែលរូបភាពបែបនេះធ្វើអោយបុរសដែលបានឃើញហើយស្ទើក្អួតឈាមនិយាយមិនចេញ។
បុរសដែលធ្លាប់សុំស្នេហ៍ ដួង-ហ្សូរីដា សូមកុំអន់ចិត្ត ធ្វើម៉េចខ្លួនមិនមានសំណាងដូចសុខនដ៏ស្អាត ដែលស្ថិតនៅក្នុងរង្វង់ដៃ និងទ្រូងដ៏ស៊ិចស៊ី របស់សិល្បការិនីល្បីមួយរូបនេះ។
នៅក្នុងហ្វេសប៊ុករបស់នាង ឌួង ហ្សូរីដា បានដាក់រូបថត ដែលនាងបានថតជាមួយសត្វឆ្កែ យ៉ាងស្និទ្ធស្នាល ជាមួយនឹងសម្លៀកបំពាក់ខ្លី ប្រកបដោយភាពសិចស៊ី នាងបានឱបសត្វឆ្កែពីរ ឬបីក្បាលយ៉ាងស្និទ្ធស្នាល ដោយទឹកមុខញញឹមញញេម។
នាងប្រហែលស្ថិតនៅក្នុងចំណោមតារាដ៏តិចតួចបំផុត ដែលនិយមលេងជាមួយសត្វឆ្កែ ខណ:ដែលមានស្ត្រីជាច្រើនមិនចូលចិត្តនោះ។
រូបថតទាំងនេះ មុខជាធ្វើឲ្យបុរសដែលសុំស្នេហ៍នាងមិនបានសម្រេចមួយចំនួន គិតក្នុងចិត្តថា “អារបល់យក៍! សំណាងជាងអញទៅទៀត”៕
ថ្ងៃនេះ | 43402 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85735 | នាក់ |
ខែនេះ | 233008 | នាក់ |
ឆ្នាំនេះ | 2977312 | នាក់ |
សរុប | 56576208 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net