ព័ត៌មានក្ដៅ

តុលាការ​ចោទប្រកាន់​ម្ចាស់​ហាង​ម៉ាស្សា​អ៊ុតសក់​«​មី​កា​សា​»​ពីបទ​សញ្ចរ​កម្ម​

ដោយៈ រាជធានី​ភ្នំពេញ ថ្ងៃទី 22 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 1590

 លោកស្រី ចាន់ ស្រីណុច ហៅមុំ អាយុ៣៨ឆ្នាំមានទីលំនៅផ្ទះលេខ៣៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ ជាថៅកែហាងម៉ាស្សា អ៊ុតសក់មីកាសា ដែលល្បីល្បាញប្រមូលតារាស្រីស្អាតៗ ក្រោមរូបភាពផ្ដល់ជូនតុបតែងមុខ ផាត់មុខ អ៊ុតសក់ មិនគិតកម្រៃ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកតុលាការកាលពី វេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។ រឿងក្ដីនេះត្រូវបានចាត់បញ្ជូនឲ្យលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារង អមតុលាការរាជធានីភ្នំពេញជាម្ចាស់ករណីធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួរ និង ផ្អែកលើរបាយការណ៍ស៊ើបអង្កេតបឋមរបស់ការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ និង ការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជនអាវុធហត្ថលើផ្ទៃប្រទេស ទើបលោកមាស ចាន់ពិសិដ្ឋ បានសម្រេចចោទប្រកាន់លោកស្រី ចាន់ ស្រីណុច ហៅមុំ ពីបទសញ្ចរកម្មតាមមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនសំណុំរឿង និងជនជាប់ចោទឲ្យចៅក្រោមស៊ើបអង្កេតចាត់ការបន្តតាមនីតិវិធី។

រហូតមកដល់ល្ងាចថ្ងៃដដែល លោកស្រីចៅក្រម សែម ស័ក្តិកូឡា ជាចៅក្រមស៊ើបអង្កេតរឿងក្ដីខាងលើកំពុងបន្តសួរចម្លើយលោកស្រីចាន់ ស្រីណុចពាក់ព័ន្ធទៅនឹងការចោទប្រកាន់ដោយផ្អែកទៅលើសកម្មភាពបទល្មើស ដែលកើតមាន។

យោងតាមមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌអំពីបទសញ្ចរកម្មបានកំណត់ថា អំពើសញ្ចរកម្មគឺជាការទាញផលប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ របស់អ្នកដទៃ។ ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយ នូវសកម្មភាពពេស្យាចារ។ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឲ្យធ្វើអំពើពេស្យាចារ។ ធ្វើការគាបសង្កត់លើបុគ្គលណាមួយដើម្បីឲ្យបុគ្គលនោះធ្វើពេស្យាចារ គឺជាអំពើសញ្ចរកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២-៥ឆ្នាំនិង ពិន័យជាប្រាក់ពី៤-១០លានរៀល។

គួរបញ្ជាក់ថាសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមមនុស្សពាក់ព័ន្ធ បទល្មើសជួញដូរផ្លូវភេទខាងលើកាលពីវេលាម៉ោង ១៧ និង៤៥នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ នៅទីតាំង២កន្លែងក្នុងសណ្ឋាគារស្រែលាភស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនស្ត្រី៣នាក់មានទី១.ឈ្មោះ ចាន់ ស្រីណុច ហៅមុំ អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់មីកាសា នៅម្ដុំផ្សារចាស់(ជាមេខ្លោងជួញដូរផ្លូវភេទ) ទី២. ឈ្មោះ គឹម ស្រីនួន ហៅ នួន អាយុ២១ឆ្នាំមុខរបរនៅផ្ទះ(ជាអ្នកបម្រើផ្លូវភេទ) ទី៣. ឈ្មោះ ហេង ដាលីស ភេទស្រីអាយុ២៣ឆ្នាំ ជាជាងអ៊ុតសក់(ជាអ្នកបម្រើផ្លូវភេទ)ព្រមទាំងឃាត់រថយន្តមួយគ្រឿង ម៉ាក តូយូតាកាមរីបាឡែនគ្មានស្លាកលេខពណ៌ស្ករ។

ប្រតិបត្ដិការរបស់មន្ដ្រីកងរាជអាវុធហត្ថទទួលបានការសាទរពីលោក ជំទាវ ជាច្រើន ប៉ុន្ដែថា វាក៏មិនជាធ្វើឱ្យឧកញ៉ា ឬអ្នកមានលុយធំៗសប្បាយចិត្ដនោះ ដែរ។ មិនមែនមានន័យថា អត់ពីចែមុំ គ្មាននរណាស្នងតំណែង ឬគ្មាននរណារក ស៊ីដូចគាត់តាំងពីដើមរៀងមកនោះទេ ប៉ុន្ដែយុទ្ធសាស្ដ្រវ៉ៃស្មៅបង្អើលពស់មួយនេះ អ្នកដែលមានខ្លួន ប្រាកដជាភ័យខ្លាចជាមិនខាន។ បើយ៉ាងនេះ តើឱ្យលោកឧកញ៉ា អ្នកមានប្រាក់ត្រូវការភាពសប្បាយរីករាយទៅរកនៅទីណា?

ទៅរកទីណា ក៏រកចុះ ! អ្វីដែលនាយយើងចាប់អារម្មណ៍ គឺក្រុមតារាសម្ដែង ក៏ ដូចជាអ្នកសម្របសម្រួលកម្មវិធី មុខជាសម្រួលអណ្ដាត មុននឹងហាស្ដី និយាយ ថ្លែងអំណរគុណហាងផាត់មុខធ្វើសក់យ៉ាងនេះយ៉ាងនោះ។ អ្វីដែលនាយយើងចាប់ អារម្មណ៍ នឹងរំពឹងនោះគឺថា អំណឹះតទៅ អ្នកឡើងលើឆាកសម្ដែងមុខជាលែងក្លាយ ជាចំណាប់ខ្មាំងនៃហាងផាត់មុខធ្វើសក់នោះទៀតហើយ។ បើសិនជានៅតែបន្ដធ្វើ ទៀតនោះ ខ្លាចគេយល់ថា ហាងនោះកំពុងមានម៉ឺនុយសម្រាប់ឱ្យភ្ញៀវមើល ដូច ដែលតួកំពុងនៅលើឆាកនៃកញ្ចក់ទូរទស្សន៍ ក្រោមការផាត់មុខធ្វើសក់ដោយ ហាងមួយនេះ តើមានសម្រស់ប៉ុណ្ណា ៕

មានអ្នកធំនិងឧកញ៉ហើយអ្នកមានលុយធ្លាប់ស្គាល់អ្នកស្រីមុំដែលម៉ែយ៉ែមរបស់ ពួកគេខំរត់ខ្វែងដៃខ្វែងជើងដើម្បីជួយអន្តរាគមន៏ឲ្យដោះលែងតែទៅមិនរួច។ អស់លោកអ្នកមានលុយច្រើនៗអើយឈប់បំផ្លាញអនាគត់គេទៅប្រយ័ត្នត្រូវបាបកម្មដល់ខ្លួន។

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43366នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85699នាក់
ខែនេះ    232972នាក់
ឆ្នាំនេះ   2977276នាក់
សរុប   56576172នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:35