យោងតាមរបាយការណ៍រួមគ្នារវាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិដែលហៅកាត់ថា (UNDP)និងក្រសួងមហាផ្ទៃបានអះអាងថា ស្រាបៀរជាកត្តាសំខាន់ដែលបង្កអំពើហិង្សាក្នុងគ្រួសារហើយក៏ជាកត្តា ចម្បងទី ២ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស ។ ម៉្យាងវិញទៀតការទទួលទានស្រាបៀរលើស កម្រិតអាចបណ្តាលឱ្យមានបញ្ជាសុខភាពធ្ងន់ធ្ងរផងដែរនៅពេលអនាគត ។
ការអភិវឌ្ឍវិនិយោគលើវិស័យស្រាបៀរមិនមែនជាការអភិវឌ្ឍល្អលើសង្គមជាតិឡើយ ដោយវិស័យនេះមានការប៉ះពាល់យ៉ាងខ្លាំងទៅលើអ្នកប្រើប្រាស់ ។
ក.ក.ន ផ្តើមចេញគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើងក្នុងមួយឆ្នាំៗនេះ ការឃោសនាយ៉ាងល្ងីល្ងើតាមអេ ក្រង់ទូរទស្សន៍សារព័ត៌មាន និងពិធីករមួយចំនួន កំពុងតែសហការគ្នាយ៉ាងសកម្មជាមួយក្រុមហ៊ុនគ្រឿងស្រវឹង បំផុសបំផុលពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យលង់ក្នុងការផឹកផលិតផលរបស់ខ្លួន រហូតឈានទៅដល់គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ថែមទៀតផង ។ ទង្វើឃោសនាបែបអគតិនេះហើយកំពុងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់គ្រឿង ស្រវឹង និងបណ្តាលឱ្យប្រជាពលរដ្ឋទៅរកស្លាប់ និងចូលរួមចំណែកក្នុងការបំផ្លាញថវិកាជាតិ ដែលក្នុងមួយឆ្នាំៗ រដ្ឋខាតបង់ទៅលើគ្រោះថ្នាក់ចរាចរណ៍គិតជាទឹកប្រាក់ ៣១០លានដុល្លារ ។
អ្នកផងគិតថា ក្រុមហ៊ុនគ្រឿងស្រវឹង និងបណ្តាស្ថានីយ៍ទូរទស្សន៍ និងសារព័ត៌មានមួយចំនួនត្រូវតែគោរព ច្បាប់ប្រទេស ព្រោះប្រទេសមានច្បាប់អ្នកដែលមិនគោរពច្បាប់ស្មើនឹងការប្រមាថអ្នកដែលប្រមាថ គឺមានទោសទណ្ឌ ៕
ថ្ងៃនេះ | 43402 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85735 | នាក់ |
ខែនេះ | 233008 | នាក់ |
ឆ្នាំនេះ | 2977312 | នាក់ |
សរុប | 56576208 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net