សព្វថ្ងៃនេះ ជនជាតិអាមេរីកកាំងភិសាភេជ្ជៈច្រើនជាងទឹក។ យើងគិតជាមធ្យម ភេជ្ជៈ២កំប៉ុង ឬ២កែវក្នុង១ថ្ងៃ សំរាប់បុរសស្រ្តី និងកូនក្មេង ម្នាក់គ្រប់គ្នានៅជនបទ។ គេមានការព្រួយបារម្ភអំពីការទាក់ទងខាងសុខភាព របស់មនុស្សជាច្រើន។
តើភេជ្ជៈមិនមែនជាវិធីល្អមួយ ដើម្បីជួយអោយមនុស្សទទួលទាន ទឹកកាន់តែច្រើនទេឬ?
សូមយកទឹក១កែវ និងស្ករ១២ស្លាបព្រាកាហ្វេលាយជាមួយគ្នា ដោយដាក់ជាតិគីមីផង នោះអ្នកនឹងទទួលបានភេជ្ជៈមួយកែវ។ ជាតិស្ករបន្ថែមដែលយកពីភេជ្ជៈ បង្កើតជាផលអាក្រក់យ៉ាងតិច៥មុខ។
@ សារជាតិចិញ្ចឹមដែលគ្មានតុល្យភាព។ ភេជ្ជៈភាគច្រើនមានកាឡូរីនៃស្ករពី ១២០-១៨០ ប៉ុន្តែគ្មានសារជាតិចិញ្ចឹម ដែលរាងកាយត្រូវការទេ។ ស្ត្រីម្នាក់ដែលអង្គុយនៅស្ងៀមធម្មតា មានតម្រូវការកាឡូរីសរុប ដើម្បីដែលរក្សាទម្ងន់អោយបានល្អបំផុតប្រហែល ១២០០-១៦០០ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ភេជ្ជៈ២ឬ៣កែវ អាចកាត់បន្ថយចំណែកចំណីអាហារប្រចាំថ្ងៃ ព្រមទាំងផ្គត់ផ្គង់អាហារចិញ្ចឹមរបស់គេយ៉ាងច្រើន។ ជាច្រើនដងការមិនមានលំនឹងបែបនេះ អាចធ្វើអោយស្ថានភាពអាហារចិញ្ចឹមរបស់គេមានការស្តួចស្តើង។ ចំពោះបុរសដែលអង្គុយច្រើនដូចគ្នានេះ ត្រូវការកាឡូរីប្រហែលជា ១៦០០-២៤០០ ក្នុងមួយថ្ងៃ។
ខាងក្រោមនេះគឺជាតារាងកាឡូរីដែលមាននៅក្នុងភេជ្ជៈ
ភេជ្ជៈ |
បរិមាណ |
កាឡូរី |
កាហ្វេ ការ៉េម និងស្ករ |
១កែវ |
៧៥ |
ទឹកក្រូច |
១កែវ |
១១០ |
ភេជ្ជៈទឹកផ្លែឈើកិន |
០,៣៥ល |
១៤០ |
ទឹកដោះគ្មានខ្លាញ់ |
១កែវ |
៩០ |
ទឹកដោះគោសុទ្ធ |
១កែវ |
១៦០ |
ទឹកដោះគោក្រឡុក |
១កែវ |
៤២៥ |
ស្រាបៀរ |
០,៣៥ល |
១៥០ |
ទឹកបរិសុទ្ធ |
០,៣៥ល |
០ |
ការស្តុកខ្លាញ់បន្ថែម។ ប្រសិនបើកាឡូរីនៃភេជ្ជៈត្រូវបានបន្ថែមទៅលើកាឡូរី នៃចំណីអាហារចំនួនដែលច្រើនលើសកំណត់ នឹងត្រូវបានស្តុកនៅក្នុងជាតិខ្លាញ់។
@ជាតិស្ករក្នុងឈាមមិនទៀងទាត់។ កាឡួរីនៃស្ករខ្វះជាតិសរសៃ ហើយចូលទៅក្នុងចលនាឈាមរត់ យ៉ាងឆាប់រហ័ស ដែលបង្កើនកម្រិតស្ករនៅក្នុងឈាម និងផ្តល់នូវការកើនឡើងនៃថាមពលឡើងជាបណ្តោះអាន្ន។ នៅពេលដែលកម្រិតស្ករក្នុងឈាមឡើង អ៊ីនសូលីនចូលក្នុងចលនាឈាមរត់ ដើម្បីទាញស្ករក្នុងឈាមដែល ឡើងអោយចុះមកវិញ ហើយកម្រិតថាមពលក៏ចុះខ្សោយដែរ។ ផលវិបាកនេះធ្វើអោយមានរង្វិលនៃសេចក្តីត្រូវការ ភេជ្ជៈ ឬអាហារ (ខុសពេល) ដែលមានជាតិស្ករថែមហើយ ថែមទៀត។
@ពន្យាការរំលាយអាហារ។ នៅពេលដែលភេជ្ជៈ ដែលមានជាតិស្ករមកដល់ក្រពះដែលកំពុងរំលាយអាហារផ្សេងៗនោះ ការរំលាយអាហារក៏ធ្លាក់ចុះយឺតរហូតដល់កាឡូរីថ្មីត្រូវបានរំលាយអស់។ ហើយការទទួលទានភេជ្ជៈម្តងម្កាល ប្រហែលជាមិនធ្វើអោយមានការលំបាកដល់ការរំលាយអាហារទេ ប៉ុន្តែប្រសិនបើវាកើតឡើយញឹកញាប់ក្នុង១ថ្ងៃ វាអាចពន្យាការរំលាយអាហារ និងធ្វើអោយពិបាកដល់ក្រពះដែរ។
@ការភើអស៊ីដ។ ភេជ្ជៈភាគច្រើនរាប់បញ្ចូលទាំងទឹកក្រូចផង បង្កើនការផលិតអាស៊ីតនៅក្នុងក្រពះ។ ការកើននេះកើតឡើងជាទូទៅ នៅពេលដែលភេជ្ជៈចាកចេញពីក្រពះ ដែលបណ្តាលអោយភើ។
គ្មានអ្វីប្លែកទេ ភេជ្ជៈគ្មានជាតិស្ករ បានក្លាយជាការពេញនិយម! តើនេះគឺជាដំណោះស្រាយមួយដ៏ល្អឬទេ?
ភេជ្ជៈគ្មានស្ករដោះស្រាយបញ្ហាស្ករបាន ប៉ន្តែមិនមែនទាំងស្រុងទេ ភេជ្ជៈភាកច្រើនទោះជាមានស្ករ ឬអត់ក្តីក៏មានជាតិគីមីដើម្បីរក្សាទុកអោយបានយូរ បង្កើតរសជាតិ និងកាឡូរី ព្រមទាំងជាតិគីមីផ្សេតៗទៀតផង។ សារជាតិទាំងនេះខ្លះត្រូវបានចំរាញ់យកជាតិពុលចេញ ហើយត្រូវបានបញ្ចេញចោលពីរាងកាយ។ ជាតិគីមីទាំងនេះក៏អាចរលាកស្រទាប់ស្តើងខាងក្នុងនៃក្រពះដែរ។
ភេជ្ជៈគ្មានជាតិស្ករភាគច្រើន ទោះបីជាមានជាតិគីមីឬអត់ ក៏មានអាស៊ីតហ្វូសស្វ័រ ជាជាតិគីមីខ្លាំង ដែលគេប្រើប្រាសឆ្លាក់កញ្ចក់ដែរ។ ជនជាតិអាមេរីកកាំងបានប្រើប្រាស ជាតិហ្វូសស្វ័រនេះច្រើនហួសកំណត់ទៅហើយ ហើយរាងកាយគេបញ្ចេញអាស៊ីតដដែលសល់ តាមតម្រងនោម ដោយរួមបញ្ចូលជាមួយនឹងកាលស្យូមផង ដែលធ្វើអោយមានការព្រួយបារម្ភ អំពីអូស្តេអូបូរ៉ូស៊ីស ជំងឺឆ្អឹងស្តើង សព្វថ្ងៃនេះជាខ្លាំងដែរ។ រឿងដែលហ្វូសស្វ័រនីមួយៗ មាននៅក្នុងភេជ្ជៈដែលអាចយកកាលស្យូមទៅជាមួយខ្លាះ វាអាចជាការប្រថុយប្រថានយ៉ាងធំដែលមនុស្សជាច្រើនមិនបានគិតគូរដល់។
ពេលនោះ ចុះតើអ្វីទៅដែលមានសុវត្ថិភាពបំផុត សម្រាប់បំពេញជាតិទឹកដែលរាងកាយត្រូវការ?
ទឹកគឺជាភេជ្ជៈដ៏ល្អឥតខ្ចោះ។ វាក្មានកាឡូរី វាមិនតម្រូងអោយមានការរំលាយអាហារទេ វាមិនរលាក ហើយវាពិតជាអង្កធាតុដែលរាយកាយត្រូវការជាចាំបាច់សម្រាប់ដំណើរការនៃជីវិត។ តើយើងគួរទទួលទានទឹកប៉ុន្មានទៅ? យើងគួរទទួលទានទឹកអោយបានគ្រប់គ្រាន់ ទាល់តែទឹកនោមឡើងថ្លា គឺប្រហែលជា៦-៨កែវក្នុង១ថ្ងៃ៕ (ដកស្រង់ចេញពីសៀវភៅ ជីវិតថ្មី) សូមជួយ share ទៅក្នុងបណ្តាញ Face book របស់អ្នកបើស្រលាញ់សុខភាព!