បន្ទាប់ពីមានការចាប់ខ្លួន សមាជិកពីនាក់របស់ក្រុម អានាមឹក កម្ពុជាដែលជាអ្នកធ្វើការលុកលុយគេហទំព័រ មួយចំននួននៅលើប្រព័ន្ធអ៊ិនធឺណិត របស់ប្រទេសកម្ពុជាមក ធ្វើអោយសមាជិកនៃក្រុមនេះមានកំហឹងយ៉ាងខ្លាំង នឹងសុំអោយមានការដោះលែង សមាជិកក្រុមរបស់ខ្លួន ជាបន្ទាន់ បើពុំដូចនោះទេសមាជិកក្រុមដែលនៅសល់ នឹងធ្វើការបំផ្លាញ គេហទំព័រផ្សេងៗ ទៀតដែលមាននិនាការគាំទ្រ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ វាជាការពិតដែលក្រុមមួយនេះបាននឹងកំពុងតែធ្វើការទៅតាមគំរោងការរបស់ខ្លួនទោះដឹងថាក្រុមរបស់ខ្លួនកំពុងប្រឈមមុខនឹងច្បាប់យ៉ាងណាក៏ដោយ។ ក្រុមអានាមឹក ប្រទេសកម្ពុជា បានធ្វើការលុកលុយនឹងបំផ្លាញ គេហទំព័រជាច្រើនក្នុងរយះពេលដ៏ខ្លី ឧទាហរណ៍ គេហទំព័រ ដើម អំពិល ជាដើមដែល មានប្រជាប្រិយភាពបំផុតសម្រាប់ ក្រុម អានាមឹង។ ព្រោះ គេហទំព័រមួយនេះ ភាគច្រើនឬស្ទើរតែទាំងអស់ ពុំមានព័ត៌ដែលធ្វើការរិះគន់ចំពោះ រដ្ឋាភិបាលនោះឡើយ គឺមានការសរសេរលើកតំកើនតែប៉ុននោះ។ ហើយក៏នៅមានគេហទំព័រជាច្រើនទៀតផងដែរ ចូលជា គេហទំព័រ CTN, CNC ដែលមានការចូលចិត្តតាំងពីក្រុម ចេកចៀនមកម្លេះ។ កាលពីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៤នេះ គេហទំព័រ ដើមអំពិល http://dap-news.com/
ត្រូវបានក្រុម អានាមឹកប្រទេសកម្ពុជា ធ្វើការបំផ្លាញបានយ៉ាងជោកជ័យ។ ស្របពេលដែល គេហទំព័រផ្សេងៗទៀត ដែលមាននិនាការគាំទ្រគណបក្សកាន់អំណាចកំពុងមានភាពភ័យខ្លាច នឹងគេហទំព័រផ្សេងៗ ត្រូវបានបំផ្លាញជាបន្តរបន្ទាប់ផងនោះ។
តើរដ្ឋាភិបាលនឹងមានចំណាត់ការយ៉ាងណាចំពោះករណីនេះ? ហើយមានប្រសិដ្ឋភាពដល់កំរិតណាដែរ? ស្របពេលដែលរដ្ឋាភិបាលកំពុងលួចធ្វើសេចក្ដីមព្រាងច្បាប់ស្ងាត់ៗ ទៅលើការគ្រប់គ្រង បណ្ដាញអ៊ិនធឺណិត លើប្រព័ន្ធបច្ចេកវិទ្យានោះ។ អ្នកលេង បណ្ដាញសង្គម Facebook ដែលគាំទ្ររដ្ឋាភិបាល បានធ្វើការព្រមាន ដល់ក្រុមអានាមឹងកម្ពុជា ថានឹងទទួលការចាប់ខ្លួន នឹងធ្វើការតបតផ្សេងៗ ទៅកាន់ក្រុមនេះវិញ។ ហើយក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត បាននិយាយថា ប្រសិនបើចង់ចាប់ក្រុម Hacker ទាំងនេះគឺមានភាពងាយស្រួលបំផុត។ សំដីនេះក៏ដូចជាសំដីក្រុម Hacker ធ្លាប់បាននិយាយផងដែរថា បើចង់ Hack គេហទំព័រ ដែលនៅប្រទេស កម្ពុជា គឺងាយផុតផងដែរ។
អ្នកអាចធ្វើការតាមដានគេហទំព័រផ្សេងៗដែល ត្រូវបាន Hack ដោយក្រុម អានាមឹកកម្ពុជា៖
https://www.facebook.com/pages/Anonymous-Cambodia/667198356679130
នេះជាសំដីនៃក្រុមអានាមឹកកម្ពុជា
We Will Leak It Soon
Target : http://www.information.gov.kh/
Target : www.moe.gov.kh
Target : http://www.mlmupc.gov.kh/
ពួកពុករលួយខ្លាចយើង
ពួកស្មោះត្រង់គាំទ្រយើង
ពួកអ្នកតស៊ូចូលរួមជាមួយយើង
ពួកយើងមិនអភ័យទោស
ពួកយើងមិនបំភ្លេចចោល
អ្នកគួរតែរំពឹងនូវការមកដល់របស់ពួកយើង
The Corrupt fear us.
The Honest support us.
The Heroic join us.
We do not forgive.
We do not forget.
Expect us.
ថ្ងៃនេះ | 33000 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 75333 | នាក់ |
ខែនេះ | 222606 | នាក់ |
ឆ្នាំនេះ | 2966910 | នាក់ |
សរុប | 56565806 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:06 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net