រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោកគីម ក្វាន-ជីន នីថ្ងៃសុក្រនេះបានប្រតិកម្មនឹងការព្រមានពីខាងជើងថា កូរ៉េខាងត្បូងនឹងវាយបកដាក់ប្រភពវាយប្រហាររបស់កូរ៉េខាងជើងណាមួយភ្លាមៗ។
លោកគីមត្រូវបានទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ស្រង់សម្តីដូចដែលបាននិយាយថា"បើមានហេតុការណ៍ដូច្នេះកើតឡើង ពិតជាមានការឆ្លើយតបលើប្រភពវាយប្រហារ"។
នៅថ្ងៃសុក្រប្រទេសកូរ៉េខាងជើងបានធ្វើការព្រមានខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថានឹងបាញ់ប្រហារទៅលើទឹកដីរបស់កូរ៉េខាងត្បូង បើសិនខិតប័ណ្ណឃោសនាប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានបញ្ជូនចេញពីទឹកដីកូរ៉េខាងត្បូងនោះ។
កូរ៉េខាងជើងបាននិយាយថាបើសិន ខិតប័ណ្ណឃោសនាទាំងនេះ បានធ្លាក់ចូលទឹកដីរបស់ខ្លួននោះ កងទ័ពជួរមុខភាគខាងលិច នឹងធ្វើការវាយប្រហារដោយគ្មានព្រមានជាមុននោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន“KCNA”របស់កូរ៉េខាងជើង។
ក្រុមអង្គការក្រៅរដ្ឋាភិបាលជាច្រើនបាននិយាយថាពួកគេនឹងចាប់ផ្តើមទម្លាក់ខិតប័ណ្ណឃោសនាប្រឆាំងកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទ ជាផ្នែកមួយនៃការធ្វើយុទ្ធនាការឃោសនាប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕ ប្រភពដើមពី CEN
ថ្ងៃនេះ | 42978 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85311 | នាក់ |
ខែនេះ | 232584 | នាក់ |
ឆ្នាំនេះ | 2976888 | នាក់ |
សរុប | 56575784 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:18 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net