ព័ត៌មានក្ដៅ

មនុស្ស១៩ស្លាប់ដោយធ្លាក់យន្តហោះនៅនេប៉ាល់

ដោយៈ ផ្លុង-រ៉េត ទីក្រុងកាត់ថ្មាន់ឌូ ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:46 នាទី ចំនួនអានៈ 143

​គេហ​ទំ​ព័រ​ EastAfrica បាន​អោយ​ដឹង​ថា មាន​ភ្លៀវ​ទេស​ចរណ៍​១៩​នាក់​បាន​ស្លាប់​ក្នុង​នោះ​មាន​ជន​ជាតិ​អង់គ្លេស៧នាក់​ និង​ចិន៥នាក់ ក្នុងហេតុការ​ណ៍​ធា្លក់​យន្ត​ហោះ​នៅ​ទី​ក្រុង​​ Kathmandu ប្រ​ទេស​នេប៉ាល់នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​កូន​យន្ត​ហោះ​តូច​មួយ​បាន​បុក​សត្វ​បក្សី​ក្រោយ​ពីហោះ​​ឡើង​បាន​បន្តិច។

មន្រ្តី​អា​កាស​ចរណ៍បាន​អោយ​ដឹង​ថា យន្ត​ហោះកង្ហាម៉ាស៊ីន​២​ម៉ាក Dornier ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ឈ្មោះ Sita Air បាន​ធ្លាក់​ក្បែរ​មាត់ច្រាំង​ទន្លេ Manohara ​ក្បែរ​ប្រលាន​យន្ត​ហោះនៅ​ម៉ោង​៦និង​១៨នាទី​ព្រឹក។ ជន​ជាតិ​អង់​គ្លេស​៧នាក់​នោះ​បាន​ធ្វើ​ដំ​ណើរមកដល់​​ប្រ​ទេស​នេ​ប៉ាល​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​តំ​បន់​ Khumbu ម្តុំ​ក្បែ​ភ្នំ​ហិមាល័យ។

យោង​តាម​ក្រុម​ហ៊ុន​ទេស​ចរណ៍ Sherpa Adventure បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ទេស​ចរណ៍​Kathmandu​បានរៀប​ចំ​ជើង​ហោះ​ហើរ​របស់​គេ​ចេញ​ដំ​ណើរ​ថ្ងៃ​នេះ និង​ត្រ​ឡប់​មក​វិញ​ថ្ងៃ​ទី​១៦ខែ​តុលា​ឆ្នាំ​២០១២។

លោក​ស្រីRabiraj Shrestha តំ​ណាងអ្នក​គ្រប់​គ្រង​ប្រ​លាន​យន្ត​ហោះ Tribhuran បាន​និយាយ​ថា ភ្លាម​ៗ​នេះ មិន​ទាន់​អាច​ដឹង​ពី​មូល​ហេតុ​ជាក់​ស្តែង​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​បើ​ថា​បុក​បក្សី​ធំ​មួយ​ក៏​វា​ជា​រឿង​សម​ហេតុ​ផល​ដែរ តែ​បើ​និ​យាយ​ពី​រឿង​អាកាស​ធាតុ​វិញ​គឺ​ព្រឹក​នេះ​អាកាស​ធាតុ​ល្អណាស់។ អ្នក​ស្រី​បន្ត​ថា ការ​​បោះ​ចោល​សំ​រាម​នៅ​ក្បែរ​ប្រ​លាន​យន្ត​ហោះ​វា​គឺ​ជា​ការ​ទាក់​ទាញ​ហ្វូង​សត្វ​បក្សីជា​ច្រើន​មក​ទី​នេះ ជា​ពិ​សេស​បើ​មាន​សត្វ​ស្លាប់​ស្អុយ​យក​ទៅ​បោះ​ចោល នេះ​វា​ជា​ហេតុ​ធ្វើ​អោយ​ពួក​សត្វ​ឥន្រ្ទីវា​មក​រោម​នៅ​កន្លែង​ចោល​កាក​សំ​ណល់​នោះ។ លោក​ស្រី​បាន​ប្រាប់​អ្នក​កាសែត​ថា ប្រហែល​ជា​កង្ហា​យន្ត​ហោះ​បឺត​យក​សត្វ​បក្សីចូល​ទៅ​ក្នុង​ម៉ា​ស៊ីន ដែល​បណ្តាល​អោយ​មាន​បញ្ហា ទើប​ធ្វើ​អោយ​តៃ​កុង​សម្រេច​ចុះ​ចត​ជា​បន្ទាន់​ ហើយ​លទ្ធ​ផល​គឺ​យន្ត​ហោះ​ក៏​ធ្លាក់​បែប​នេះ។​

សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះបាន​អោយ​ដឹង​ថា ដំ​បូង​គេឃើញ​ភ្លើង​ឆេះ​ចេញ​ពី​យន្ត​ហោះ ហើយ​ភ្លាម​នោះ​ស្រាប់​តែ​ឃើញ​យន្ត​ហោះបង្ខំ​ចុះ​ជា​បន្ទាន់​ក្បែរ​មាត់​ទន្លេ Manohara។ ​

ជើង​ហោះ​ហើរ​ដែល​ក្រុម​អ្នក​ទេស​ចរណ៍​នេះជិះវា​ជាជើង​ហោះ​ហើរ​​តូចៗ នៃតំបន់​ Luka ដែល​អ្នក​ទេស​ចរណ៍ភាគ​ច្រើន​ធ្វើ​ដំ​ណើរ​ទៅ​ភ្នំ​ហិមា​ល័យ។ ហើយ​នៅ​ចុង​ខែ​កញ្ញានិង​ដើម​ខែតុលានេះ​វាជា​ពេល​ដែល​ក្រុម​អ្នក​ថ្មើ​ជើង​គេ​នាំ​គ្នា​ឡើង​ភ្នំ​ហិ​មាល័យ បន្ទាប់ពី​​រដូវ​ក្តៅ​សើមថ្មីៗ​នេះ​ ដែល​វា​ជា​ពេល​វា​លា​អាកាស​ធាតុ​អំ​ណោយ​ផល​ល្អ មុន​ពេល​ដែល​អាកាស​ធាតុ​ត្រ​ជាក់​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ។

បើ​តាម​របាយ​ការណ៍​ធ្លាក់​យន្ត​ហោះ​មិន​ដល់​២​ឆ្នាំ​នៅ​ក្នុង​តំ​បន់​នេះបាន​​អោយ​ដឹង​ថា ក្នុង​ខែកញ្ញាឆ្នាំ​២០១១ មាន​មនុស្ស​១៩​នាក់​ និង​ភ្ញៀវ​ទេស​ចរណ៍​១៦​នាក់ បាន​ស្លាប់​នៅ​ពេល​យន្ត​ហោះ​ Buddha Air ធ្លាក់​ទៅ​លើ​កន្លែង​ស្រដៀង​គ្នា​នេះ។ ខែសីហា​ឆ្នាំ​២០១០ ភ្ញៀវ​ទេសចរណ៍​១៤នាក់ បូក​រួម​ជន​ជាតិ​អាមេរីក​៤នាក់ ជន​ជាតិ​អង់គ្លេស ជន​ជាតិ​ជប៉ុន បាន​ស្លាប់​នៅ​ពេល​យន្ត​ហោះ បុក​តំ​បន់​ភ្នំ​ហិមាល័យ ដែល​បណ្តាល​មក​ពី​អាកាស​ធាតុ។ ស្រដៀង​គ្នា​នេះ​នៅ​ខែ​ធ្នូ ឆ្នាំ២០១០ដដែល​ មាន​ភ្ញៀវ​សរុប​២២​នាក់​បាន​ស្លាប់​នៅ​ពេល​យន្ត​ហោះ​១​ផ្សេង​ទៀត​បាន​ធ្លាក់​ផង​ដែរ។

មន្រ្តី​ការ​បរទេសទី​ក្រុង​ឡុងបាន​និ​យាយ​ថា នេះ​វា​ជា​កម្ម​ផល​របស់​ប្រ​ជា​ជន​អង់​គ្លេសដែល​គេ​ច​មិន​ផុត។ ហើយ​ករណី​នេះ​ ស្ថាន​ទូត​ Kathmandu នៅ​តែ​ព្យា​យាម​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ទៅ​អា​ជ្ញា​ធរ​ប្រ​ទេស​នេប៉ាល​ជា​ញឹក​ញាប់។

លោក​ស្រី Rabiraj Shrestha បាន​អោយ​ដឹង​ទៀត​ថា លោក​ឯក​អគ្គ​រាជ​ទូត Jonh Tucknott បាន​ធ្វើ​ដំ​ណើរ​ទៅ​មន្ទីរ​ពេទ្យ នៅ​ពេល​សាក​សព្វ​ទាំង​នោះ​បាន​បញ្ជូន​ទៅ​ដល់។ លោក​ស្រី​បន្ថែម​ថា នៅ​ពេល​នេះ​មិន​ទាន់​អាច​បញ្ជាក់​អំ​ពី​តួលេខ​ និង​ឈ្មោះ​អ្នក​ស្លាប់​ទាំង​នោះ​បាន​ទេ រង​ចាំ​អ្នក​ស្រាវ​ជ្រាវពិនិត្យ និងរង​ចាំការ​បញ្ជា​ក់​ពី​សាច់​ញាតិបន្ថែម​ទៀត៕ព័ត៌​មាន​លំ​អិតសូម​ទាក់​ទង 020​ 700 81 500 (កែ​សម្រួលដោយ ផ្លុង-រ៉េត)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិបាលស៊ីរី យល់ព្រមទទួលសំណើរ បទឈប់បាញ់   អាន1532ដង ស្រាតខោអាវអស់រលីង នៅលើស្ពាន ព្រោះ​ចង់​ល្បី   អាន1620ដង ឃាត់ខ្លួនជនបរទេស​ដែលរួម​ភេទ​ជាមួយ​ក្មេង​ប្រុសៗ   អាន1709ដង អ្នកស្លាប់នៅក្នុងការវាយប្រហាររំដោះអ្នកទោសកើនដល់៥៣នាក់   អាន1599ដង សិស្សសាលា​៣០នាក់ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់   អាន1519ដង នាយករដ្ឋមន្រ្តីថៃ ចុះជួយឃោសនា បោះឆ្នោតជ្រើស រើសអភិបាលក្រុង បាងកក   អាន1604ដង ស្លាប់មនុស្ស​២នាក់ដោយចលាចលនៅអេហ្ស៊ីប   អាន1488ដង រាជពិធី អភិសេក របស់បុត្រី ស្តេចស៊ុលតង់ ព្រុយណេ   អាន1539ដង អាមេរិកដាក់ពង្រាយ កម្លាំងយោធា ខណៈការខឹងសម្បា របស់ពួកម៉ូស្លីម កាន់តែខ្លាំង    អាន1516ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38612នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80945នាក់
ខែនេះ    228218នាក់
ឆ្នាំនេះ   2972522នាក់
សរុប   56571418នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43