អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1752

អង្គការ​អាដហុក​បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រ​ជុំសន្ទនា ក្រោម​គំរោង​សំលេង​សំ​រាប់​នៃការ​ផ្សះផ្សា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ នៅភូមិ​ចុង​កៅ​ស៊ូ​ សង្កាត​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​មាន​សមាស​ភាព​អ្នក​ចូល​រួម​មក​ពី​សមគមន៍ដីធ្លីស្រុក​បន្ទាយ​ស្រី-​ក្រុង​សៀម​រាប ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​រង មន្រ្តី​ប៉ុស្តិ៍ ព្រះ​សង្ឃ និង​ដើម​​បណ្តឹង​រដ្ឋ​ប្ប​វេណីចំ​នួន​២៥នាក់​ផងដែរ។​

កញ្ញា​ ហ៊ាន-ជាវគុណ មន្រ្តី​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញក្នុង​កម្ម​វិធី​ខាង​លើ​ដែល​មក​ពី​អង្គការ​អាដហុកបាន​អោយ​ដឹង​ថា កន្លង​ទៅ​ខាង​អង្គការ​អាដហុក​ធ្លាប់​បាន​ជួយ​រៀប​ចំ​ឯក​សារ​ពាក្យ​បណ្តឹង​ អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដាក់​ប្តឹង​ទៅ​លើ​ជន​សង្ស័យ​ដែល​ជាមេ​ដឹង​នាំធំៗក្នុង​របប​ខ្មែរ​ក្រហមដូច​ជា លោក​អៀង-សារី អ្នក​ស្រី​អៀង-ធារិទ្ធ លោក​ខៀវ-​សំ​ផន និង​លោក​នួន​-ជា ជាដើម។ កញ្ញា​បន្តថា ការ​ជួប​ជុំ​ព្រឹក​នេះគឺ​ជា​ការ​ជជែក​សន្ទនាគ្នា​និង​ចង់​ដឹង​ថា តើ​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អារម្មណ៍​ថា ទទួល​បាន​យុត្តិ​ធម៌​ខ្លះ​ហើយ​ឬនៅ ហើយ​តើ​ពួក​គាត់​មាន​សំ​នូម​ពរ​អ្វី​បន្ត​ទៀត និង​ជា​ការ​ស្ទាប​ស្ទង់​ថា ពួកគាត់​បាន​យល់​ដឹង​អ្វី​ខ្លះ​ពី​លាសាក្តី​ខ្មែរ​ក្រហម។

លោក​ ចាន់-ថន ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​មួយ​រូប​ក្នុង​ចំ​ណោម​២៥​រូប​បាន​អោយ​ដឹង​ថា នៅ​ខេត្ត​សៀម​រាប​មាន​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំ​នួន​តែ​១១៥​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ប្តឹង​ទាម​ទារក​យុ​ត្តិ​ធម៌​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បន្ត​ថា មូល​ហេតុ​ដែល​មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ដាក់​ពាក្យ​បណ្តឹង​តិច​តួច​បែប​នេះ​ព្រោះ​ទី​១ពល​រដ្ឋ​ខ្មែរ​រវល់​តែ​ខ្វាយ​ខ្វល់​ពី​ជីវ​ភាព​រស់នៅ ទី២ពួកគាត់​មិន​ដឹង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯណា ព្រោះ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​មិន​បាន​ទូលំ​ទូលាយ។

ពល​រដ្ឋ​សហគមន៍​ និង​ដើម​បណ្តឹង​ដែល​មក​ចូល​រួមប្រ​ជុំ​សន្ទនា​ខាង​លើ​ពួក​គាត់​ភាគ​ច្រើន​ចង់​អោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោស​មេ​ដឹង​នាំ​របប​ខ្មែរ​ក្រហម​​២នាក់​ទៀត ​(លោក​នួនជានិង​លោក​ខៀវសំ​ផន) អោយ​បាន​លឿន​ព្រោះ​ជន​សង្ស័យ​២រូប​នេះ​មាន​វ័យ​ចំ​ណាស់​ណាស់​ទៅ​ហើយ។ ពួកគាត់​ចាប់​អារម្មណ៍ទៅ​លើ​សម្តី​របស់​លោក នួនជា ដែល​និយាយ​ថា គេ​យក​តែ​ខ្លួន​ក្រពើ​មក​កាត់​ទោស​ ឯក្បាល​និង​កន្ទុយ​ក្រពើ​មិន​យក​មក​កាត់​ទោស។ ពល​រដ្ឋ​ចង់អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​កាត់​ក្តី​សំណុំ​រឿង​លេខ​ ០០៣ និង​០០៤​ ហើយ​ជា​ពិសេស​ពួក​គាត់​ចង់​ដឹង​ថា អ្នក​ណា​ជា​ក្បាល​និង​កន្ទុយ​ក្រពើដូច​សម្តី​លោក​នួន​ជា​បាន​លើ​ក​ឡើង។​ ពល​រដ្ឋ​បាន​សម្តែង​មតិ​ថា ពួក​គាត់​ហាក់​ទើប​តែ​បាន​ទទួល​យុត្តិ​ធម៌​តិច​ទួច​ណាស់​ ក្នុង​ដំ​ណើរ​ការ​កាត់​ទោស​មេដឹង​នាំ​ខ្មែរ​ក្រ​ហម​កន្លង​ទៅ​នេះ។

ពល​រដ្ឋ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​សាលា​ក្តី​ខ្មែរ​ក្រ​ហម​និង​តុលាការ​ក្នុង​ស្រុក​ថា សាលាក្តី​ខ្មែរ​ក្រហម​ហាក់​ធ្វើ​ការ​បាន​ល្អ​ មាន​ភាព​យុត្តិ​ធម៌ ព្រោះ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន ប៉ុន្តែ​តុលាការ​នៅ​ក្នុង​ស្រុក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​រួច​ទើប​ធ្វើ​ការ​ស៊ើ​ប​អង្កេតជា​ក្រោយ។

គេ​សង្កេត​ឃើញ​ថា ការ​ជួប​ជុំ​ប្រ​ជុំ​សន្ទនា​ខាងលើ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សារៈសំ​ខាន់​ ដែល​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ និង​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ចេះ​ស្វែង​រក​យុត្តិ​ធម៌​ដោយ​ខ្លួន​ឯង​ ចេះ​ប្រើ​ប្រាស​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ខ្លួន​មាន។ នៅ​មាន​ពល​រដ្ឋ​ដែល​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហមទាន់​ពេល​វេលា ​ជា​ច្រើននាក់​​កំ​ពុង​តែ​ស្រេក​ឃ្លាន​ចង់​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​ជូន​សាច់​ញាតិ​ដែល​​ជា​ជន​រង​គ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1510ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1726ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1700ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1618ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1635ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1854ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1877ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2448ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09