បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយពីឈ្មួញ

ដោយៈ ខេត្តបន្ទាយមានជ័យ ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1739

ក្រោយពីស្ងប់ស្ងាប់ មួយរយះពេលខ្លី ឥលូវនេះបទល្មើស នាំចូលឈើក្រញ៉ូងពីថៃមកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើងយ៉ាងពេញបន្ទុកមួយយប់ៗ មិនតិចជាង២០រថយន្ត តូច ធំ នោះទេ។

បើទោះបីជាដឹងថា បទល្មើសទាំងនោះខុសច្បាប់ក៏ដោយក៏គ្មានសមត្ថកិច្ចណាហ៊ានចុះ បង្រ្កាបដែរ គឺមានតែអ្នកដាក់ពង្រាយគ្នាយកលុយពីក្បាលឡានដឹកឈើក្រញូងទាំងនោះ ម៉ាសេរី ទៅវិញ។ហើយមន្ត្រីទាំងនោះត្រូវបានគេស្គាល់គ្រប់គ្នាថា ជាទាហានភូមិភាគ៥(ក្រុមស្រាវជ្រាវ) ទាហានសឹករងស្រុកម៉ាឡៃ នគរបាលសេដ្ឋកិច្ចក្រសួង ខេត្ត នគរបាលសណ្តាប់ធ្នាប់ខេត្ត នគរបាល អធិការស្រុក ប៉េអឹមស្រុក ប៉េអឹមស្នាក់ការសន្តិសុខ៩៩៩ ទាហានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ចាំស្ទាក់យកលុយពីរថយន្ដដឹក និង រថយន្តដឹកទំនិញគេចពន្ធគ្រប់ប្រភេទ។

បទល្មើសនេះបានកើតឡើងក្នុងភូមិសាស្រ្ត ចំណុចភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ច្រករបៀង៩៣ ច្រកអូរប៉ ដែលជាចំណុចក្តៅគគុក នៃការកកើតបទល្មើសរវាង ឈ្មួញនឹងសមត្ថកិច្ចឃុបឃិតគ្នាជាប្រពន្ធ័ស៊ីតាមជំនាញ បើដៃឲ្យឈ្មួញនាំចូលឈើគ្រញូង និង ទំនិញគេចពន្ធចូលមកកម្ពុជា នឹងដឹកទៅលក់តាមបណ្តាខេត្ត រាជធានី បានម៉ាសប្បាយ មិនគិតពី ផលប៉ះពាល់និងការបាត់ចំណូលជាតិទេ។

ចំនុចច្រករបៀងដែលតែងតែបង្កបទល្មើស បើកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដ៏មានប្រជា ប្រិយភាពតាមព្រំដែននេះគឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក ឈិត លី មេបញ្ជាការវរះសេនា តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កូនចៅលោកផ្កាយ១ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ (ត្រៀមចូលនិវត្តន៍) និងកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករង ស្រុកម៉ាឡៃ គ្រប់គ្រងដោយលោកសក្កិ៣ សរ វាសនា ហៅផល្លា​។

ក្រៅពីបើកឲ្យឈ្មួញនាំចូលឈើគ្រញូងពីថៃពេលយប់តាមច្រករបៀង មេវរះនគរ បាល ព្រំដែន៨១៥ លោក ឈិត លី កំពុងតែសប្បាយជាមួយលាភសក្ការះពីឈ្មួញ នឹងកំពុងតែកើប លុយ ធ្វើមានធ្វើបាន មុនពេលចូលនិវត្តន៍ បើទោះបីជាដឹងថា ទង្វើបែបនេះជាការកិបកេងថវិការជាតិ មួយ ឆ្នាំៗរាប់លានដុល្លាក៏ដោយ។ចំណែកលោកផ្កាយ១ ខេង ស៊ុម ស្នងការខេត្ត ក៏សម្ងំឆ្ងាញ់ជាមួយ កូនចៅដែរ ព្រោះលោកមានមនុស្សម្នាក់ជាអ្នកដើរប្រមូលសេដ្ឋកិច្ចតាមគោលដៅបទល្មើសយកមក ឲ្យ។

គួរបញ្ជាក់ថា ក្រោយពីលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី ចូលកាន់ តំណែងរយះពេល៤ខែមកនេះ គេសង្គេតឃើញបទល្មើសជំនួញឈើគ្រញូង និងទំនិញគេចពន្ធនាំ ចូលតាមច្រករបៀងស្រុកម៉ាឡៃ មានការកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ។ ហើយបទល្មើសទាំងនេះប្រព្រឹត្តិដោយអស់លោក មានលុយ មានអំណាច នគរបាល ប៉េអឹម ទាហាន ចាំមើលថា លោកអភិបាលខេត្តអាចទប់ស្កាត់បានកម្រិតណា៕

001

002

003

នេះគឺជាឈើគ្រញូងដែលគេលាក់ទុកក្នុងចំបើងនៅមាត់អូរព្រំដែន ថៃ យប់ទើបឈ្មួញសហការជាមួយសមត្ថកិច្ច ឲ្យកម្មករជញ្ជូនដាក់រថយន្ត ដឹកទៅលក់តាមខេត្ត រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2613ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1376ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1688ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1962ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1643ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1508ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2307ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1791ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1708ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39