ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:18 នាទី ចំនួនអានៈ 1497

ក្លឹប​កំសាន្ត​ ​(ហៅ​ហ៊ីប​ហប់) ​ដែល​ល្បី​ជាង ​គេ​នៅ​​ ក្រុង​សៀម​រាប​ ត្រូវ​​បាន​​បាន​​ព្រះ​សង្ស ​និង​​ពុទ្ធ​បរិស័ទ​ វត្ត​ដំ​ណាក់​ដាក់​ លិខិត​ជូន​​ទៅ​​អា​ជ្ញាធរ​​មាន​​សមត្ថ​​កិច្ច​​ ៤​លើក​​ និង​​អស់​​រយះ​​ពេល​​ជា​ច្រើន​​ឆ្នាំមក​ហើ យ​នៅ​តែ​ពុំ​មាន​ដំ​ណោះស្រាយ​ជូន​ទេរ​ហូត​មក​ដល់​ពេលនេះ។

នៅ​ក្នុង​លិខិត១​ទំ​ពរ័​របស់​ព្រះ​សង្ស​វត្ត​ដំ​ណាក់​បាន​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្តសៀម​រាប​រក​ដំ​ណោះ​ស្រាយ​ករណី​ (ក្លឹបហ៊ីប​ហប់)​ ដែល​​មាន​​ទី​តាំង​​ទល់​​មុខ​​វត្ត​​ដំ​ណាក់​​ស្ថិត​​ក្នុង​​សង្កាត់​​សា​លា​កំ​រើក​ក្រុង​សៀម​រាប​ឬ​រង្វង់​មូល​វត្ត​ដំ​ណាក់​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​និង​រំ​ខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ព្រះ​សង្ស​ កូន​សិស្ស​ព្រះ​សង្ស​និង​បរិស័ទ​ជុំ​វិញ​ផង​ដែរ។​

ជាមួយ​និង​ការ​ដាក់​លិខិត​ជា​លើក​ទី​៤​នេះ​ភក្ខុ ​ខេម​នន្ទោ ​ឈន់​ឈឿន​ ព្រះ​គ្រូសូ​ត្រ​ស្ដាំ​បាន​ មាន​សង្ស​ដី​ការ​ថា​ចាប់​តាំង​ពី​មាន ​(ក្លឹបហ៊ីប​ហប់)​ បាន​ដំ​ណើ​រ​ការ​រហូត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ​ដែល​បាន​បង្ករ​ការ ​លំ​បាក​ជា​ច្រើន​ដល់​ព្រះ​សង្ស​គង់​ក្នុង​វត្ត​ និង​បរិស័ទ​ហើយ​ព្រះសង្ស​កូន​ព្រះ​សង្ស​និង​បរិស័ទ​បាន​ដាក់​លិខិត​៣​លើក ​មក​ហើយ​ជូន​ទៅ​អាជ្ញាធរ​ក្រុង​ខេត្ត​ ហើយ​លើក​នេះជា​លើក​ទីបួន​ប្រយោជ៍​ដើម្បីឲ្យអាជ្ញា​ធរ​ជួយ​ដោះស្រាយ។​

ក្នុងលិ​ខិត១​ទំព័រ​ដដែល​បាន​បញ្ជាក់​ជំ​រាបទៅ​អាជ្ញាធរ​ខេត្តសៀមរាប​មាន៤​ចំណុច​ដែល​វត្ត​ដំណាក់​ បានជួប​ការលំ​បាក៖

ទី១.សំលេងខ្លាំងៗ៖ សំលេង​តួរ​តន្រ្តីលឺ​ខ្លាំងៗ​រហូត​ធ្វើឲ្យកំ​រើក​ដល់​ដំបូល​សាលាឆាន់​វត្ត​និង​ខ្ទ័រការ៉ូ។

ទី២.ពេលវេលាកំសាន្តៈ ក្លឹបកំសាន្ត​នេះចាប់​បើក​ពី ម៉ោង​៧ឬ៨​យប់​រហូត​ដល់ ម៉ោង​៤ ទៀប​ភ្លឺរៀង​រាល់រា​ត្រីបាន​រំខាន​យ៉ាងខ្លាំង​ដល់​ការ​រស់​នៅ ការ​សិក្សានិង​សំ​ណឹង​(ការសឹង)​ ពេលយប់​និងដំណេក​ពេលយប់​របស់ព្រះ​សង្ស​និងកូន​សិស្ស​វត្ត​ក៍ដូច​ជាអ្នក​នៅជុំវិញ​ដែរ។​

មនុស្សទូ​ទៅនឿត​ហត់​ពេល​ថ្ងៃហើយ​ត្រូវការ​សម្រាក​សំរាន្ត​ដោយ​ស្ងប់​ស្ងាត់​នាពេល​រាត្រី​តែ​ព្រះ​សង្ស ​កូន​សិស្ស​វត្ត និង​បរិស័ទ​វត្តដំណាក់​ត្រូវ​បាន​រំខាន​ទៅវិញ។ ជាញឹក​ញាប់​សំលេង​ខ្លាំងៗ​​ បាន​ធ្វើឲ្យយើង​ភ្ញាក់ពីដំ​ណេក​ទាំង​អធ្រាត​ ដោយ​បេះដូង​ញ័រ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ដោយ​សារ​សំរ​ លេង​ហោ​កញ្ជៀវ​ និង​តួរ​តន្ត្រីដោយ​ស្មាន​ថា ចោ​ប្លន់​ឬ​ជ័យ​ឃោស ​សង្គ្រាម​ជាដើម។

ទី៣.រំខានការសិក្សា៖ វត្តដំណាក់​បានប្រឹង​ប្រែង​ជំរុញ​ឲ្យព្រះ​សង្ស​និងយុវ​សិស្ស​(ក្មេងវត្ត)​ខិតខំ​សិក្សារៀន​សូត្រ ពិសេស​ចាប់​ពី​​ ម៉ោង​៧​យប់ដល់ម៉ោង១១​យប់ តែការ​រៀន​សូត្រ​របស់​ព្រះសង្ស​ និង​កូន​សិស្សមាន​ការរំខាន​ដោយ​សំលេងតួរ​តន្ត្រីខ្លាំងៗ​និងញាក់​អារម្មណ៍។

ទី.៤បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម៖ ក្លឹបក៍បានបង្ករ​ឲ្យមាន​បញ្ហាច្រើន ដូចជា​អនាម័យ សន្តិសុខ​និងសណ្ដាប់​ធ្នាប់​ ជាក់ស្ដែង​តែង​តែមាន​ បញ្ហាទាស់ទែង​គ្នា​ជាញឹក​ញាប់និងអាច​មានការ​ជំរុញឲ្យមាន​អំពើ​ហិង្សា ការប្រើប្រាស់​គ្រឿង​ញៀន និងការ​លួច​ប្លន់ជា​ដើម, ទាំងអស់នេះជាវប្បធម៌ អបាយមុខ ដែលផ្ទុយពីឪវាទព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះទីតាំងក្លឹបកំសាន្តនេះ នៅទល់មុខ និង វត្តជាទីប្រជុំដួងប្រលឹង វប្បធម៌និងសាសនាខ្មែរ នេះអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរនិងផ្ទុយពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចទាំងបី។នៅក្នុងការស្នើសុំជួយ អន្តរាគមន៍នេះក៍បានបញ្ជាក់ ផងដែរថាក្លឹបកំសាន្តនេះមិនគួរឲ្យស្ថិតនៅជិតទីតាំងសំខាន់ៗដូចជាវត្តអារាមមន្ទីរពេទ្យ និងសាលារៀនឡើយ។

ទាក់ទិនទៅរឿង (ក្លឹបហ៊ីបហប់) នេះព្រះសង្សសូត្រស្ដាំបាន មានសង្សដីការថាលិខិតដែល​បានដាក់ស្នើជូននៅ ថ្ងៃទី១៩ ខែកុម្ភះ នេះគឺបានដាក់ជូនទៅ សាលាខេត្តសៀមរាប ដែលមានលោកអភិបាលរងខេត្តសៀមរាប ម៉ៅវុទ្ធី ជាអ្នកទទួលនូវលិខិតនោះហើយ។

លោកម៉ៅវុទ្ធីអភិបាលរងខេត្តមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័តមាននេះបានទេដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ដោយឡែកថៅកែក្លឹបហ៊ីបហប់ឈ្មោះស្រ៊ុនក៍មិនបានបកស្រាយបំភ្លឺជុំវិញព្រះសង្សវត្តដំណាក់ទាមទាឲ្យអាជ្ញាធរដោះស្រាយករណីក្លឹបនេះ បង្ករការលំបាកជាច្រើនដល់ព្រះសង្សដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ប៉ុន្តែលោកប៊ុនថាឬទ្ធិអភិបាលរងខេត្តសៀមរា បនិងជាអ្នកនាំពាក្សសាលាខេត្តបានអះអាតាមទូរស័ព្ទថាលោកជាប់រវល់នៅ ភ្នំពេញហើយករណីក្លឹបហ៊ីបហប់ដែលព្រះសង្សដាក់ លិខិតជូនមកសាលាខេត្តលោកបានដឹងហើយចាំទៅវិញនិងដោះស្រាយ។

យ៉ាងណាក៍ដោយបើសិនជាអាជ្ញាធរខេត្តសៀមរាប បានចេញមុខដោះស្រាយជូនព្រះសង្សវត្តដំណាក់ ក៍ដូចបរិស័ទជុំវិញក្លឹបហ៊ីបហប់ឲ្យបាន សមស្របនោះ ព្រះសង្ស និងប្រជាពលរដ្ឋនិងមានទំនុកចិត្តជឿជាក់ទៅលើ ថ្នាក់ដឹកនាំចេះស្គាល់ការលំបាករបស់ពលរដ្ឋ និងព្រះសង្សជាសជាងត្រូវថ្នាំសណ្ដំថៅកែហ៊ីបហប់៕
ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1843ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1575ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1729ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1749ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1501ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1974ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1662ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1675ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40