អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច

ដោយៈ ភ្នំពេញ ថ្ងៃទី 07 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:47 នាទី ចំនួនអានៈ 1606

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​ពួកគាត់​ដឹកទំនិញ​ឬ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏ដូចជា​ទំនិញ​នាំ​ចូលមក​លក់​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជំនាញ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​នៅជាប់​ព្រំដែន មិនតិចជាង​១០​កន្លែង​នោះទេ ហើយ​ពេល​ដឹកជញ្ជូន​ទំនិញ​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​នីមួយៗ ប្រសិនបើ​ឆ្លងកាត់​៣​ខេត្ត គ្រាន់តែ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៣​កន្លែង​បាត់ទៅហើយ នៅសល់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏មាន​៣​កន្លែង គឺ​ទី​១ នគរបាល​សេដ្ឋកិច្ច​កាន់​ផ្នែក​ទំនិញ ហើយ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ដែល​កាន់​ផ្នែក​បទល្មើស​ព្រៃឈើ ក៏​មក​ទារលុយ​ពី​ឡាន​ដឹកទំនិញ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​តាម​ផ្លូវជាតិ ក៏ត្រូវ​បង់លុយ​សឹងតែ​វ័ណ្ឌ​.​ក​ទៅហើយ​។

លោក ប៉ុល សៀង ជា​ប្រធានការិយាល័យ​រដ្ឋបាល​ស​រុ​ប​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​មន្ត្រី​រីកមុខ​គ្រប់​រដូវ​ទោះជា​មានការ​ដោះដូរ​ប្រធាន​នាយកដ្ឋាន​ប៉ុន្មាន​ជំនាន់​រួចហើយ​ក៏ដោយ ក៏​លោក ប៉ុល សៀង នៅតែមាន​សិទ្ធិអំណាច​កាន់ការ​ងារ​ផ្នែក​ចាត់តាំង ប្រមូល​លុយ​ពី​នគរបាល​សេដ្ឋកិច្ច​ដែល​ត្រូវ​ចុះ​ប៉ុស្តិ៍​តាមផ្លូវ​ជាតិ តាម​ខេត្ត​និង​តាម​ផែស្ងួត​ជាដើម​ឲ្យ​បង់លុយ​ទៅតាម​ចំនួន​ដែល​បានកំណត់​សម្រាប់​ការទិញ​ប៉ុស្តិ៍​ជា​ថ្នូរ​នៃ​ការទទួលបាន​លិខិត​បេសកកម្ម​រយៈពេល​៣​ខែម្តង​។ ចង់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ឲ្យ​តែ​បាន​លុយ​យកមក​បង់​ជូន​ថ្នាក់លើ​ឲ្យ​គ្រប់​ចំនួន​និង​ទៀងទាត់​ពេលវេលា បង្ក​ទៅជា​ភាពអនាធិបតេយ្យ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ក៏ដូចជា​ប្រជាពលរដ្ឋ ហើយ​មិនដឹង​មកពី​ខាង​ណាខ្លះ​ទេ ព្រោះ​គ្រាន់តែ​នគរបាល​សេដ្ឋកិច្ច​ត្រូវ​បង់​ដល់​ទៅ​៣​ជាន់​ឯណោះ​។​

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួនទៀត​បាន បាន​សំណូមពរ​ឲ្យ​លោក នេ​ត សាវឿន ក៏ដូចជា​ក្រសួងមហាផ្ទៃ​ពិចារណា​អំពី​ការចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ប៉ុស្តិ៍ ដោយ​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​មាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​ទៅហើយ មិនគួរ​ចាត់តាំង​ឲ្យ​មាន​នគរបាល​សេដ្ឋកិច្ច​ពី​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​តាម​ខេត្ត​ទៀត​ទេ​។ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ដែល​ចុះ​កាន់​ផ្លូវជាតិ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​តាមបែប​ពុករលួយ ហើយ​រឿង​សំខាន់​មួយទៀត​នោះ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរតែ​បង្រួម​ចូលគ្នា​ពេល​បញ្ជូន​ឲ្យ​ចុះ​តាម​ខេត្ត មិនគួរ​បែងចែក​ជា​ពីរ​ក្រុម ដូចជា​ខេត្ត​ខ្លះ មាន​ផ្នែក​ទំនិញ និង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ដាច់ពីគ្នា ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ដូច​តែ​គ្នា​។

​ ដោយឡែក លោក ប៉ុល សៀង ក៏មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​៣​តាមរបៀប​ផ្តាច់មុខ គឺ​ផ្លូវជាតិ​លេខ​១ លេខ​២ និង​លេខ​៣ រួមទាំង​នៅតាម​ផែស្ងួត​ផងដែរ ដូច្នេះ​លោក ប៉ុល សៀង មានឱកាស​ច្រើនណាស់ ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​ទាំង​៣​នេះ និង​តាម​ផែស្ងួត ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ជាច្រើន រួមទាំង​លោក ប៉ុល សៀង ផងដែរ មានបាន​ខ្លាំង​សម្បើម​ណាស់ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាល​នោះទេ ហើយ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ដែល​មិនបាន​បំពេញ​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ បែរជា​ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​រាប់​ទសវត្ស​ន៍​មកហើយ​គ្មាន​ការកែទម្រង់​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1531ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1516ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1747ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1773ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2291ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2229ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2160ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34426នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76759នាក់
ខែនេះ    224032នាក់
ឆ្នាំនេះ   2968336នាក់
សរុប   56567232នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:06