ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើបម្ចាស់ឈប់ប្រតិកម្

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1589

លោក ជួតច័ន្ទតារា អនុ​ប្រ​ធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប​និង​ជា​ប្រ​ធាន​ក្រុម​ចល័ត​ពិ​សេស​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រី​តា​បន្ទាប់​មាន​ការ​សង្ស័យ​ថា​ផ្ទុក​លើស​ទម្ងន់ តែ​ទី​បំ​ផុត​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​ក្នុង​១គ្រឿងៗ​បាន​ដឹក​លើស​ទម្ងន់​រហូត​ជិត​២០​តោន។

ប្របត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅផ្លូវ​៦៧​ចំ​ណុច​ភូមិ​គោក​ត្រាច​ស្រុក​ប្រា​សាទ​បា​គង​ខេត្ត​សៀម​រាប​ជា​មួយ​និង​ការ​ដឹក​លើស​ទម្ងន់​ក្នុង​១​រថ​យន្តៗ​រហូត​ជិត​២០​តោន​នេះ​ម្ចាស់​ឈើ​បាន​សម្ដែង​នូវ​ការ​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​ចោទ​ប្រ​កាន់​ថា​ជញ្ជីង​ចល័ត​របស់​មន្ទីរ​សាធារណ​ការ​មិន​ត្រឹមត្រូវ។

ក្នុង​នោះ​ដែរ​ប្រ​ធាន​ក្រុម​ចល័ត​បាន​បញ្ជាក់​ថា ខ្លាច​ក្រែង​ជញ្ជីង​នេះ​មិន​ត្រឹម​ត្រូវ​ចាំ​បាច់​ត្រូវ​យក​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឯស្រុក​ពួក។ លោក​បាន​បញ្ជាក់​ទៀត​ថា​ជំ​នាញ​របស់​លោក​ត្រួត​ពិ​និត្យ​ការ​ដឹកលើស​ទម្ងន់​ពុំ​មែន​ជំ​នាញ​ខាង​ស៊ី​រ៉េ​ជញ្ជីង​នោះ​ទេ។

ក្រោយ​មាន​ការ​ប្រ​តិកម្ម​ពី​ម្ចាស់​ឈើ​និង​ការ​បក​ស្រាយ​របស់​ជំ​នាញ​សាធារ​ណ​ការរ​ថយន្ត​ទាំង​២​គ្រឿង​បាន​អូស​យក​ទៅ​ថ្លឹង​នៅ​ស្រុក​ពួក​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដឹក​លើ​សទម្ងន់​ក្នុង​១គ្រឿង​គឺ​ដឹក​លើស​ចំ​ណុះ​ជិត​២០​តោន​មែន។

លោក​ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថារ​ថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣អា៩២៨០ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុប​រួម​៥៥.២២០​តោន​និង​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ៣អា៦៥៧៥​ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុបរួម​៥៤.៣៦០តោន។​លោក​បាន​បញ្ជាក់​រថ​យន្ត​ទី​១​លើស​ទម្ងន់​១៥.២២០​តោននិង​១គ្រឿងទៀត​១៤.៣៦០​តោន។

លោក​បាន​បន្ត​ថា​ចំ​ពោះ​រថ​យន្ត​នេះ​គឺ​មាន​លក្ខណះ​ខុស​បច្ចេក​ទេសត្រង់​ថា​គេ​ឆ្នៃ​រហូត​ដល់​ផ្លៅ​៦​ឯណោះ​ដែល​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​អនុញាត្តិ​ឲ្យការប្រើប្រាស់​នៅឡើយ​ហើយ​ចំ​ពោះ​រថ​យន្ត​នេះ​គឺអនុញាត្តិ​ឲ្យដឹក​តែ​៤០​តោន​តែ​ប៉ុណ្ណោះ។

មន្រ្តី​សាធារ​ណ​ការ​បន្ថែម​ថា​រថ​យន្ត​ដែល​ដឹក​លើស​ទម្ងន់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថ​យន្ត​ទម្លាក់​ឈើ​ចុះ​ដើម្បី​ឲ្យ​យក​រថ​យន្ត​ផ្សេង​មួយ​ទៀត​មក​សាង​បន្ត។

គួបញ្ជាក់​ថាក្រុមហ៊ុន​នេះមាន​ទីតាំង​នៅស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទទួល​ដី​សម្បទាន​ពី​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល​លើ​ផ្ទៃ​ដី​៣​ពាន់​ហិក​តាដើម្បី​វិនិ​យោគ​ដំ​ណាំ​ឧហ្សា.ហកម្ម​កៅ​ស៊ូតែក្រុម​ហ៊ុន​នេះ​មិន​បាន​បំ​ពេញ​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋ​នោះ​ឡើយ​គឺ​ក្រោយ​ពី​បាន​សិទ្ធ​រួច​មក​បាន​សម្រុក​កាប់​ឈើ​លក់​និង​ប្រ​មូល​ទិញ​ឈើ​ពី​តំ​បន់​អនាធិ​តេយ្យ​ដោយ​មិន​បាន​ធ្វើ​ការ​ដាំ​កៅ​ស៊ូឡើយ។​ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ឯក​ជន​ហ៊ួត​ម៉េង​រី​តា​ជា​យូ​ណាស់​មក​ហើយ​ដែល​បាន​ដឹក​ឈើ​លើស​ទម្ងន់​និង​បន្លំ​ប៉េសេ​ទៀត​ផង តែ​គ្មាន​អ្នក​ធ្វើ​ដឹង​ធ្វើ​លឺនោះទេ មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​តែ​ថ្ងៃនេះ​ខាង​សាធារណនារ​ទើប​តែ​ក្រោក​ពី​ដេក​ទាំង​មមី​មើ​ចាប់​បាន​ឡាន​ឈើ​លើស​ទម្ងន់ទេ​២គ្រឿងនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2522ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1712ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1768ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1756ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2547ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1716ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1806ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35199នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77532នាក់
ខែនេះ    224805នាក់
ឆ្នាំនេះ   2969109នាក់
សរុប   56568005នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:37