លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ​ភេទ

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:15 នាទី ចំនួនអានៈ 1774

លោក ជាប សៅ កំពុង​ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើរ ប្រមូល​លាភសក្ការៈ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរយៈ​ការឃុបឃិត បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ​ដូចជា នៅ​ចំណុច​ផែ​ឯកជន​នៅ​កោះ​ខ្យង ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​ឈ្មួញ ដែល​រកស៊ី​ដុះ​ស្លែ​នៅ​ទីនោះ​មានឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន ហើយ​យក​ស្តុក​ទុក​ក្នុងផ្ទះ និង​ឃ្លាំង​របស់​ពួកគេ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។

ក្នុង​តួ​នា​ទី​​ជា​​មេ​​គយ​​ច​ល័ត ប​ង្ក្រាប​​បទ​ល្មើស​​លើ​​ផ្ទៃ​ស​មុទ្រ​​លោក ជាប សៅ បាន​ប្រ​ព្រឹ​ត្ត​​អំ​ពើ​ពុក​រលួយ ឃុប​ឃិត​​ឲ្យ​​ក្រុម​​ឈ្មួញ​ ​ទាំង​​តូច​​ទាំង​​ធំ រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ គេច​ពន្ធ​​ខុស​ច្បាប់​​តាម​​ដែន​ស​មុទ្រ យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត មិន​ដែល​​មាន​ការ​បង្ក្រាប​ម្តងណា​ឡើយ ហើយ​បើទោះបីជា​មានការ​ផ្លាស់ប្តូ​រ មេ​គយ​ចល័ត​រួចហើយ​ក៏ដោយ ក៏​លោក ជាប សៅ នៅតែ​ជា​មនុស្ស​ត្រូវប៉ាន់ ដែល​លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី​ត្រូវការ ព្រោះ​លោក ជាប សៅ ជា​មន្ត្រី​ដែល​ពូកែ​កាប់​ដាវ កៀងគរ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​ថ្នាក់លើ​។​

ឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ គឺជា​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ធំជាងគេ រួមមាន​សាំង​គេចពន្ធ ប្រេងម៉ាស៊ីន ទំនិញ​ចម្រុះ គ្រឿង​ចាប់ហួយ និង​ភេសជ្ជៈ​ជាដើម ដឹកជញ្ជូន​តាម​ទូក​ធំៗ មក​ឡើង​ផែ​ផ្ទាល់ខ្លួន​នៅក្រោយ​ផ្ទះ រួច​បញ្ជូន​យកទៅ​ស្តុក​ទុក និង​បន្ត​ចែកចាយ នៅតាម​ស្ថានីយ៍​ប្រេង និង​តាម​ដេប៉ូ​មួយចំនួន នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ហើយ​បន្ត​នាំទៅ​លក់ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ ទូក​ធំៗ​មួយ​ជើងៗ​របស់​ឈ្មោះ រ៉ា និង​តា​លាវ បាន​ផ្ទុកទំនិញ​ជាច្រើន​ប្រភេទ ដូចជា​ប្រេងសាំង និង​ប្រេងម៉ាស៊ីន បើ​គេ​វាយតម្លៃ​ជា​ប្រាក់​ពន្ធ​វិញ មិនតិចជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។​

​គេ​ចង់ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្រាវជ្រាវ ពី​អំពើពុករលួយ របស់លោក ជាប សៅ ឡើងវិញ​ផង ព្រោះ​អំឡុង​ពេលដែល​លោក ជាប សៅ កាន់តំណែង​ជា​មេ​គយ​ចល័ត ទទួល​ផែន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹក គាត់​បាន​ប្រើប្រាស់​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មាន​ដី​ផ្ទះ​វីឡា និង​ឡាន​ប្រើប្រាស់​មិន​ខ្វះ តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ចូលខ្លួន​ទៅ​បង់លុយ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់។

នៅល្ងាចថ្ងៃទី១៦​នេះ​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជាបសៅ​ បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1666ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1754ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2237ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1614ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1707ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1768ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2280ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1642ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1643ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2530ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38950នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81283នាក់
ខែនេះ    228556នាក់
ឆ្នាំនេះ   2972860នាក់
សរុប   56571756នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:55