ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 14 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 10:05 នាទី ចំនួនអានៈ 671

បុរស​ជា​មេ​ខ្យល់ ​នាំស្ត្រី​ខ្មែរ​ឆ្លង​ដែន​ ទៅ​រៀប​ការ​ប្តី​នៅ​ឯ​ស្រុក​ចិន​ម្នាក់​ ក្នុង​ចំ​ណោម​ពីរ​នាក់​ បាន​ត្រូវ​ នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​ខេត្ត​ឃាត់​ខ្លួន​​ខណៈ​មេ​ខ្យល់​រូប​នោះ​បាន​បញ្ជូន​ស្ត្រី ​រង​គ្រោះ​ ទៅ​ដល់​ព្រ​លាន​ យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ តែ​ត្រូវ​បែក​ការ។

ការឃាត់​ខ្លួន​មេ​ខ្យល់​រូប​នោះ ​ធ្វើ​ឡើង​នៅ​ម៉ោង​២និង​៣០​នាទី​រសៀល ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​ នៅ ចំ​ណុច​គល់​ស្ពាន​ថ្ម​ ព្រះ​រាជ​ដំ​ណាក់​ផ្នែក​ខាង​លិច​ស្ទឹង​ ពេល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​យក​ស្ត្រី​រង​គ្រោះ​វិញ។

មេខ្យល់​ដែល​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ យ៉ុង សុផាត អាយុ៣៦ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង។​ មុន​ចាប់​ខ្លួន​ រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​​ ជិះ​ម៉ូ​តូ​ធុន​វី​វ៉ា​ពណ៏​ខ្មៅ​ស្លាក​លេខ​ ភ្នំពេញ​ID-៩២៧៧។​ ចំ​ណែក​មេ​ខ្យល់​ម្នាក់​ទៀត​ឈ្មោះ ​ហួង ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ដឹង​ថា​បែក​ការ។​ រី​ឯស្ត្រីដែល​បំ​រ៉ុង​ទៅ​យក​ប្តី ជា​ជន​ជាតិ​ចិន​ ទី១-ឈ្មោះ​ នី សុខជា​ អាយុ៣៣ឆ្នាំ​ ទី២-ឈ្មោះ ធុក សុខា​ អាយុ២៥ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ខេត្ត​ កំពង់​ចាម។

លោក​វរ​សេនីយ៏​ត្រី​ ឆាយ​ ហាក់​ឡុង​ បាន​ឲ្យ​ដឹង​ថា ​ដំបូង​សមត្ថ​កិច្ច​ព្រ​លាន​យន្ត​ហោះ មាន​ការ​សង្ស័យ​ ទៅ​លើ​ស្ត្រី​ខ្មែរ​ទាំង​ពី​រូប​ ក៏​បាន​ហៅ​សាក​សួរ​ ឃើញ​ស្ថាន​ការ​មិន​ប្រ​ក្រ​តី សមត្ថ​កិច្ច​ព្រ​លាន​បាន​ផ្តល់​ដំ​ណឹង​មក​ ខាង​លោក។​ ភ្លាមៗ​ខាង​លោក​បាន​សាក​សួរ​ស្ត្រី​ខាង​លើ ​ហើយ​តាម​ប្រ​ម៉ាញ់​រក​ក្រុម​មេ​ខ្យល់​ តែ​រក​មិន​ទាន់​ឃើញ​ ក៏​បាន​ឲ្យ​ស្ត្រី​រង​គ្រោះ ​ទៅ​នៅ​រង​ចាំ​ចំ​ណុច​គល់​ស្ពាន​ថ្ម​ ហើយ​ទំ​នាក់​ទំ​នង​ទូរ​សព្ទ័​គ្នា។​ លោក​បាន​បន្តថា​ ពេល​ស្ត្រី ​រង​គ្រោះ​និយាយ​ទូរ​សព្ទ័​ ឲ្យ​មក​យក​រូប​គេ​វិញ​ ព្រោះ​ជើង​យន្ត​ហោះត្រូវ​ពន្យា​ពេល​ ជន​សង្ស័យ​ បាន​ជិះ​ម៉ូតូ​ មក​ស្ពាន​ថ្ម​ ហើយ​ខាង​លោក​ បាន​ហៅ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​មេ​ខ្យល់​មាន​ពីរ​នាក់។ ​ជន​សង្ស័យ​បាន​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​ដល់​ស្រ្តី​ពីរ​រូប​នេះ​មែន​ ប៉ុន្តែ​រឿង​សោ​ហុយ​ ធ្វើ​លិខិត​ឆ្លង​ដែន​ និង​រឿង​ផ្សេង​ទៀត​ គឺ​ម្នាក់​ឈ្មោះហួង​ ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។​

លោក​វរសេនីយ៏​ត្រី​ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ ​នីសុខជា​ គឺ​មេ​ខ្យល់​ឈ្មោះ​ហួង​ បាន​សន្យា​ឲ្យ​ប្រាក់​ ទៅ​ក្រុម​គ្រួ​សារ​គាត់​៦០០​ដុល្លារ​ និង​បាន​ឲ្យប្រាក់​ដល់​ដៃ​២០​ដុល្លារ​និង​៤០០០០រៀល​។ រីឯ ស្ត្រី​ ឈ្មោះ​ធុក​ សុខា បាន​ត្រូវ​មេ​ខ្យល់​ឈ្មោះ ​ហួង ទារ​យក​ប្រាក់​អស់​៣៧០​ដុល្លារ​វិញ​ ព្រោះ​នាំ​ទៅ​យក​ប្តី​ អ្នក​មាន​នៅ​ស្រុក​ចិន។​ ទោះ​បី​ជា​មេខ្យល់​ឈ្មោះ ហួង​ បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង តាម​ស្រាវ​ជ្រាវ​ ចាប់​ខ្លួន​ជា​បន្ត​ទៀត​ ព្រោះ​ជន​រូប​នោះ ​គឺ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ។

ស្ត្រីរង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ប្រ​គល់​ឲ្យ​ទៅ​អង្គការ​ អា​ហ្វី​ស៊ិប​ អប់​រំ។ ចំ​ណែក​ជន​សង្ស័យ​ និង​មធ្យោ បាយ​ធ្វើ​ដំ​ណើរ​ កំ​ពុង​រៀប​ចំ​ បញ្ជូន​ទៅ​តុ​លា​ការ​ ដោយ​ចោទ​ពី​បទ​ អំ​ពើ​លក់​ដូរ​មនុស្ស​សំ​រាប់​ឆ្លង​ដែន​  យោង តាម​មាត្រា ១៦​នៃ​ច្បាប់​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ពី៧ទៅ១៥​ឆ្នាំ ​ប្រ​សិន​បើ​តុ​លា​ការ​រក​ឃើញ ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2193ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1717ដង ការបែងចែកវ័យរបស់នារី   អាន4565ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1733ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1870ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1719ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1760ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6099ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36042នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78375នាក់
ខែនេះ    225648នាក់
ឆ្នាំនេះ   2969952នាក់
សរុប   56568848នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:07