សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 09:50 នាទី ចំនួនអានៈ 1746

នៅព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៣​នេះ សមត្ថ​កិច្ច​ចំរុះ​ដូចជា​មេព្រៃ​ ប៉ូលីស​សេដ្ឋ​កិច្ច អាជ្ញាធរ​ដែនដី ដែល​ដឹក​នាំកំលាំង​ដោយលោក សុខ-កែវបណ្ឌិត ព្រះរាជអាជ្ញារង​តំណាង​អេយ្យការ ដែល​បញ្ជា​ផ្ទាល់​ពីលោក​ទី​-វិនថាល់ ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត​សៀម​រាប ចុះ​រឹប​អូស​បាន​ឈើ​ក្រ​ញូង​ចំនួន​៣៣២៧គីឡូក្រាម ស្មើនិង​៩៦ដុំ និង​រថ​យន្ត​សេរីទំនើបចំនួន​២គ្រឿងនៅ​ចំនុច​ភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀម​រាប​ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​មន្រ្តី​ជំនាញ​បាន​អោយ​ដឹងថា រថ​យន្ត​ម៉ាក​ហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខ ភ្នំពេញ2U-8263 និង​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករគ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ក្រញូង​ពេញៗ​ យក​មក​ជ្រក​ទុកក្នុង​ការាសជួស​ជុល​និង​ផ្ញើរ​ថ​យន្ត​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ។ មន្រ្តី​ជំនាញបាន​បន្តថា ក្រុម​ការ​ងារ​​​បាន​តាម​ដាន​រថ​យន្ត​ខាងលើ​ជា​យូរណាស់​មក​ហើយ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​ព្រោះ​ឈ្មួញ​បាន​យក​មក​លាក់​ទុក​កន្លែង​ដែល​មាន​រថ​យន្ត​ផ្ញើ​ច្រើន​រញេរញៃបែបនេះ តែ​ជា​អកុសល់​ដល់​ថ្ងៃអន្សា ស្រាប់​តែ​នៅ​ព្រឹក​ដដែល​នេះ​មាន​អ្នក​កាសែត​មួយ​ក្រុម​រថ​យន្ត​ខូច​ ក៏យក​មក​ជួស​ជុល​ក្នុង​ការាស​ខាងលើ​ បណ្តាល​អោយ​ម្ចាស់​ឈើ​ភ័យ​បើក​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​ដែលផ្ទុក​ឈើ​ក្រ​ញូង​ពេញ​រ​ត​គេច​អស់​មួយគ្រឿង​ ទើប​បែកការណ៍អ្នក​កាសែត​ក៏បាន​រាយណ៍​ជូន​ព្រះ​រាជ​អាជ្ញា និង​មន្រ្តី​ជំ​នាញ​អោយ​មក​ក្របួច​យក​បាន​រថ​យន្ត​២​គ្រឿង​ដែល​នៅ​សល់​ខាង​លើបានខណៈ​ឈ្មួញ​ដំ​ពុង​បំ​រុង​បើ​ក​រត​បន្ត​ទៀត។​

លោក ម៉ែន-វុទ្ធី មន្រ្តី​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា ខាង​​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​កសាង​សំណុំ​រឿង​ និង​បញ្ជួនវត្ថុតាង​​ទៅ​តុលាការទៅ​តាម​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​២៣​ដដែល​នេះ។  លោក​បាន​បន្ថែមថា ជា​បឋម​ពុំ​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ឈើ​នៅ​ឡើយ​ទេ ឯកន្លែង​ទុក​រថ​យន្ត​ដឹក​ឈើ​នេះ​ជា​កន្លែង​ជួល​ផ្ញើ​រថ​យន្ត ដែល​ម្ចាស់​ដី​មាន​ឈ្មោះ ថៃ-សារៀន ភេទប្រុស អតីត​ជា​ប្រធាន​ហិរញ្ញ​វត្ថុនៅ​សាលាខេត្ត​សៀម​រាប បច្ចុបន្ន​ចូល​និវឌ្ឍន៍។

នៅ​ពេល​សមត្ថ​កិច្ច​ហៅ​លោក​ ថៃ-សារៀន​ ដែល​ជា​ម្ចាស់​ដី​ឡូ​ខាង​លើ​មក​សួរ​នាំ លោក​ហាក់​ធ្វើ​ស្រលាំង​កាំង ថា​មិន​ដែល​ដឹង​ថា មាន​រថ​យន្ត​ដឹក​ឈើ​យក​មក​ចត​នៅ​ក្នុង​ដី​របស់​គាត់​ទេ។

បើ​យោង​តាម​ប្រ​ភព​ពល​រដ្ឋ​ជិត​ខាង​បាន​លួច​បង្ហើប​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ តែ​តែ​យក​មក​ចត​នៅ​ក្នុង​ដី​ឡូ​នេះ​ជា​ញឹក​ញាប់​ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​មក​ក្បែរ​នោះ​ទេ ជូន​ពេល​ខ្លះ​ចត​ពេញ​មួយ​យប់​ ជូន​ពេល​ខ្លះ​ចត​២-៣​ម៉ោង​ក៏​ចល័ត​ចេញ​បាត់​ទៅ។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ បំពង់​ទីពមួយ​ដើម ទុយយោ​សំ​រាប់​ជក់​ថ្នាំ និង​វិក័យ​ប័ត្រ​ធ្វើ​បូម​រថ​យន្ត​ដែ​ល​​​ម្ចាស់​រថ​យន្ត​ឈ្មោះ តឿ និង​កន្លែង​ធ្វើ​បូមរថ​យន្ត​​ឈ្មោះ​ជាង​ដើម​ស្វាយ។

បើ​យោង​តាម​ប្រ​ភព​ក្រៅ​ផ្លូវ​ការណ៍​មួយ​បាន​អោយ​ដឹង​ថា ឈ្មោះ តឿ នេះជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​ល្បី​ល្បាញ​ម្នាក់​នៅ​ផ្សា​ដើម​ក្រ​ឡាញ់​ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ធ្វើ​ចរាចរណ៍​ម្តង​ៗ​ លោក តឿ តែង​តែ​ជិះ​រថ​យន្ត​ម៉ាក​ទី​កូ​ឆ្វែល​ចុះ​ឡើង​មើល​ផ្លូវជា​មុន ដឹង​ថា​មាន​សុវត្តិ​ភាព​ទើប​បញ្ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចេញ​ដំ​ណើរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សង្ឃឹម​ថា សមត្ថ​កិច្ច​និង​តុលាការ​ខេត្ត​សៀម​រាប​ អាច​វែក​មុខ​រក​ម្ចាស់​ឈើ​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1741ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1529ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1734ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2113ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1724ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1683ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1287ដង ជំងឺល្មោភស្រា   អាន3157ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6287ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1677ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35730នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78063នាក់
ខែនេះ    225336នាក់
ឆ្នាំនេះ   2969640នាក់
សរុប   56568536នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59