គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 02:05 នាទី ចំនួនអានៈ 1758

បន្ទាប់ពីបានផ្អាកធ្វើមហាបាតុកម្មមួយរយៈមក គណបក្សសង្គ្រោះជាតិ គ្រោងធ្វើ មហាបាតុកម្មដ៏ធំមួយទៀត បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ដើម្បីទាមទារឲ្យមានការពិនិត្យ មើលភាពមិនប្រក្រតីនៃលទ្ធផលបោះ ឆ្នោតឡើងវិញ។ បក្សសង្គ្រោះជាតិ មានផែន ការយុទ្ធសាស្ត្របីចំណុចសំខាន់ គឺគ្រោងធ្វើមហាបាតុកម្មផង ប្ដឹងទៅអង្គការ សហ ប្រជាជាតិ ឲ្យជួយអន្តរាគមន៍ផង និងធ្វើសមាជមហាជនផង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយ កាលពី ថ្ងៃទី២៧ កញ្ញា បានបង្ហាញផែនការបីចំណុច ដើម្បីទាមទារឲ្យពិនិត្យសើរើភាព មិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើង វិញ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់បន្ថែមនៅថ្ងៃទី២៨ កញ្ញា ថា ផែនការសកម្មភាពទាមទារនេះ នឹងចាប់ផ្ដើម ធ្វើឡើងជាបន្តបន្ទាប់ នៅខែតុលា ខាងមុខនេះ ។ លោកថា ៖ «ខ្ញុំ សុំបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ យើងមិនចង់ធ្វើពេលនេះ ដោយសារបុណ្យប្រពៃណីជាតិបុណ្យភ្ជុំបិណ្ឌ។ យើងអត់ចង់រំខានប្រជាពលរដ្ឋ។ សកម្មភាពយើងចង់ធ្វើក្រោយភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌចប់ថ្ងៃ៤ (ខែតុលា) អីចឹងបានជាយើងធ្វើថ្ងៃ៦ (ខែតុលា)»។

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានកំណត់ពេលធ្វើសកម្មភាពទាមទារនេះ គឺទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣ ដល់ ៦ល្ងាច ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីសម្រេចលើគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ទី២ ធ្វើញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងចំណុច ចុងក្រោយ គឺធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ តុលា ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈតំណាងឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា។

លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងដាច់ខាត ទាមទារឲ្យមានការពិនិត្យឡើងវិញ អំពីលទ្ធផល បោះឆ្នោតមិនប្រក្រតី លុះត្រាតែការទាមទារនេះបានសម្រេច ទោះបីនៅពេលនេះបក្សប្រជាជន បានបង្កើតរដ្ឋាភិបាលតែម្នាក់ឯង រួចហើយ ក៏ដោយ ក៏មិនទាន់ហួសពេលទាមទារដែរ ។ លោកបន្តថា ៖ «វាអត់ហួសពេលទេ។ រដ្ឋាភិបាលសព្វថ្ងៃនេះដើរអត់រួចទេ ពីព្រោះគ្មានអ្នកណាទទួលស្គាល់ មករកស៊ីជាមួយទេ បើរដ្ឋាភិបាលរបស់មួយចំហៀងសភា កន្លះអីចឹង មិនដូចអាណត្តិមុនៗណា។ មិនដូចអាណត្តិមុនៗទេ កុំយកទៅប្រៀបធៀបអាណត្តិមុនៗ ខុស។ អាណត្តិនេះគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងប្រជា ពលរដ្ឋមួយចំហៀងប្រទេស»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ នេះថា បក្សប្រជាជន ឈ្នះ ៦៨កៅអី ចំណែក បក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិ តវ៉ាថា លទ្ធផលនេះមិនត្រឹមត្រូវ ព្រោះមានការបន្លំសន្លឹកឆ្នោត ហើយបានទាម ទារឲ្យមានការសើរើពិនិត្យមើលលទ្ធផលបោះឆ្នោតឡើងវិញ ដោយសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ និងអំពាវឲ្យអង្គការអន្តរ ជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយ តែបក្សប្រជាជន មិនព្រម។

មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលតែឯកឯងរួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែល មានតែមន្ត្រីខាងបក្សប្រជាជន នោះ ថែមទាំងគំរាមបង្ក្រាបមហាបាតុកម្មដែលបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅពេលខាងមុខនេះ ទៀត ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1810ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4003ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1950ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1695ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2186ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1707ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1853ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1572ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1684ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1867ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32693នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75026នាក់
ខែនេះ    222299នាក់
ឆ្នាំនេះ   2966603នាក់
សរុប   56565499នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:56