លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុករលួយ

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 11 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1579

ពលរដ្ឋភូមិជ្រឹងខាងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២៧ គ្រួសារ រស់នៅជិត ១០ឆ្នាំហើយ មិនទាន់ទទួលបានក្រុមនិស្សិតវាស់ដីធ្វើកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារ លោក លឹម អូ មេភូមិ ជ្រឹង ដាក់ជាដីទំនាស់ ។

ពលរដ្ឋជាច្រើននាក់អោយអ្នកយកពត៌មានដឹងថា លោក អូ មានចេតនា រំលោភយកដី ពីពួកគាត់ ៣ខែហើយដែលក្រុមនិស្សិតមកវាស់ដីធ្វើកម្មសិទ្ធិ ពួកគាត់ទៅកន្លែងគណៈកម្មការដើម្បីស្នើក្រុម ការងារមកវាស់ដី ពួកគាត់ តែត្រូវលោក លឺម អូ ថាដីមានទំនាស់ អោយពួកគាត់ដាក់ពាក្យបណ្ដឹងទៅប្រធាន គណៈកម្មការដោះស្រាយទំនាស់ដីធ្លី លោក ទិត្យ គឹមហ៊ីម អនុប្រធានសូរិយោដីខេត្ត ជាប្រធាន តែលោក ទិត្យ គឹមហ៊ីម មិនទទួលពាក្យបណ្ដឹងពីពលរដ្ឋឡើយ ដោយរុញអោយអ្នកនេះ រុញអោយអ្នកនោះ តែចំពោះអ្នកណា ដែលជាខ្សែ ឬបក្សពួកលោក លឺម អូ លោក ហ៊ីម ដោះស្រាយអោយទាន់ពេលវេលា ពិសេសម្ចាស់ដីណាដែល មានទំនាស់គ្នា តែភាគីម្ខាងមានប្រាក់អោយលោក ហ៊ីម ១លាន ទៅ២លាន រៀល ប្រាកដជាបានយុត្តិធម៌ពី លោក ហ៊ីម ពលរដ្ឋភូមិជ្រឹងខាងកើតសុំដល់រដ្ឋាភិបាលថ្មី រៀបចំគណៈកម្មការចំរុះបើកការស៊ើបអង្កេតរកមុខ អ្នកប្រព្រឹត្តិអំពើពុករលួយដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ ។ អ្នកស្រុកចោទ លោក លឺម អូ និងលោក ទិត្យ គឹមហ៊ីម ឃុបឃិតគ្នា លឺម អូ ថាដីមានទំនាស់ ទុកអោយលោក ហ៊ីម គោះទឹកអោយត្រីចូលសូង។

អ្នកយកពត៌មានសុំការពន្យល់ពីលោក លឹម អូ តាមទូរស័ព្ទ ពេលសួរថាអ្នកស្រុក ២៧គ្រួសារ មិនទាន់ បានក្រុមនិស្សិតវាស់ដីអោយ លោក អូរ ឆ្លើយថា មកជួបគាត់ផ្ទាល់ រួចចុចផ្ដាច់ លោក លឿង ណុច ចៅសង្កាត់ កូនគ្រៀល ពេលសួរថាតើលោកដឹងទេ អ្នកស្រុកភូមិជ្រឹងខាងកើត ២៧គ្រួសារមិនទាន់បានក្រុមនិស្សិតវាស់ដី អោយ ដោយលោក អូ ដាក់ថាជាដីទំនាស់ និង លោក ទិត្យ គឹមហ៊ីម យកប្រាក់ពីគាត់ប្ដូរនឹងវាស់ដីអោយ លោក ណុច ឆ្លើយថា អត់ដឹងទេ នេះជាភារៈកិច្ចដែលប្រមុខរដ្ឋាភិបាលប្រគល់អោយ ហើយបើអ្នកណាប្រព្រឹត្តិអំពើ​ ពុករលួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ទិត្យ គឹមហ៊ីន តាមទូរស័ព្ទ លោកឆ្លើយថា ជាប់ប្រជុំ ។

លោក ថុន ណុល អភិបាលក្រុងសំរោង ថ្លែងអោយដឹងតាមទូរស័ព្ទថា ពួកអស់ហ្នឹងវាធ្វើដូច្នេះ បានជា​ ភូមិជ្រឹងខាងកើត បាត់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនដូច្នេះ លោកសុំរបាយការណ៍ពីអ្នក កាសែត លោក នឹងពិភាក្សាជាមួយនឹងប្រធានសូរិយោដីខេត្ត រកដំណោះស្រាយ លោកបញ្ជាក់ថា ក្រោយពេល បោះឆ្នោត ក្រុមនិស្សិត មកវាស់ដីជូនពលរដ្ឋបន្ដទៀត ។ ពលរដ្ឋជាច្រើននាក់ អោយដឹងថា ពួកគាត់ប្រគល់ប្រាក់ ច្រើនលានរៀល ជូនលោក ទិត្យ គឹមហ៊ីម ដោយលោកសន្យាថាក្រោយពេលបោះឆ្នោត ធ្វើកម្មសិទ្ធិដីធ្លីអោយ ពួកគាត់ តែបើសិនលោក ហ៊ីម មិនគោរពតាមសន្យាទេ​ពួកគាត់ប្រាកដជា ប្រាក់ក៏អស់ ដីក៏អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1556ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1678ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1819ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1761ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1607ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121418ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1989ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1828ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35199នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77532នាក់
ខែនេះ    224805នាក់
ឆ្នាំនេះ   2969109នាក់
សរុប   56568005នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:37