ឪពុកចុងតិរិច្ឆានម្នាក់បានចាប់រំលោភកូនស្រីជាអនីតិជនបានសំរេច នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ហើយគំរាមមិនឲ្យប្តឹងទេបើហ៊ានប្តឹងនឹងសម្លាប់ចោល។
ឪពុកចុងតិរិច្ឆានរូបនោះមានឈ្មោះ អ៊ឹង វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ក្រុមហ៊ុន ស៊ីន ហួរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ញ៉ែម ដា ភេទស្រីអាយុ៤១ឆ្នាំ មានមុខរបរមេផ្ទះជាស្រ្តីមេម៉ាយមានកូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ បានគ្នាជាប្តីប្រពន្ធរយៈពេល៤ឆ្នាំមកហើយ ទើបតែមានកូនស្រីម្នាក់កើតបាន២ខែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់កើតហេតុឪពុកចុងបានផឹកស្រាថ្នាំអស់ចំនួន៣លីត្ររួចបានទាស់សម្ដីជាមួយប្រពន្ធរបស់គាត់ថែមទាំងមានអំពើហឹង្សាទៅលើប្រពន្ធទើបធ្វើអោយ ប្រពន្ធរត់ទៅបាត់មិនបាននៅផ្ទះទេនៅយប់កើតហេតុ។
តាមសម្ដីឪពុកចុងនិយាយថា ប្រហែលជាម៉ោង២យប់ឆៀងចូលថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៣បន្ទាប់ពីផឹងស្រាលរួចរូបគាត់បានចូលទៅដេកជាមួយកូនតាំងពីររួចធ្វើសកម្មភាពរំលោភកូនចុង ដោយមានការព្រមព្រៀងគា្នដោយសារពីមុនរូបគាត់បានធ្លាប់បានស្ទាបអង្អែលពីរដងរួចមកហើយប៉ុន្ដែមិនបានសំរេច តែម្ដងនេះស្រាប់តែប្រពន្ធមកទាន់បានប្ដឹងទៅនគរបាលអធិការដ្ឋាន ខណ្ឌមានជ័យតែម្ដង។
បើតាមសម្ដីក្មេងស្រីរងគ្រោះឈ្មោះ ពៅ ចំរើន អាយុ១៤ឆ្នាំ រៀននៅអង្គការមូលនិធិកុមារកម្ពុជា បានប្រាប់អង្គការឲ្យដឹងថា រូបនាងមិនហ៊ានប្រាប់រឿងរាវខាងលើនោះទេ គឺនាងទៅពឹងមិត្ដភក្រ័្ដអោយសរសេរសាច់ រឿងប្រានទៅអង្គការដែលនាងបានរៀននៅទីនោះថា រូបនាងត្រូវបានឪចុងរូបនេះចាប់រំលោភបានសំរេចនៅយប់ថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៣ ដោយរូបនាងអត់ដឹងអ្វីសោះលុះរូបនាង ភ្ញាក់ឡើងឃើញអាក្រាតកាយថើមទាំងមានឈាមនៅត្រង់ប្រដាប់ភេទថែមទាំងឈឺចុកចាប់ព្រមទាំងឃើញឪពុកចុងដេកនៅជិតព្រមទាំងកាន់កាំបិតកំរាមមិនអោយប្រាបអ្នកណាបើហ៊ានតែ ប្រាប់នឹងសំលាប់ចោលលុះស្អែកឡើងនាងបានប្រាប់មា្ដយតែត្រូវមា្ដយនាងវាយទាំងកូននិងឪពុកហើយថានឹងប្ដឹងឪពុកចុងរូបនោះប៉ុន្ដែបាត់ឆឹងអត់ដំណឹងអ្វីសោះទើបរូបនាងសំរេចចិត្តប្រាប់ ទៅអង្គការតែម្ដងទៅលុះថ្ងៃទី១៧ខែកក្ដដា ឆ្នាំ២០១៣ វេលាម៉ោង១១ រហូតដល់រសៀលទើបសមត្ថកិច្ចឃាត់ខ្លួនឪពុកចិត្ដតិរិឆ្ឆានរូបនេះបានបញ្ចូនទៅសាកសួរនៅប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ រួចហើយបានកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌ មានជ័យចាត់ការតាមច្បាប់ ៕ដោយ គួន ចំរើន ប្រភពពីខ្មែរ៧មករា
ថ្ងៃនេះ | 35597 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77930 | នាក់ |
ខែនេះ | 225203 | នាក់ |
ឆ្នាំនេះ | 2969507 | នាក់ |
សរុប | 56568403 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:55 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net