លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់

ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1595

តាមការ​រាយ​ការណ៍​ពី​អ្នក​ឃ្លាំ​មើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​រាប់​សឹប​គ្រឿង​ តែគ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​គេ​ចាត់​វិធាន​ការ​បង្រ្កាប​អោយ​​បាន​ជា​ដុំ​កំ​ភូន​នោះទេ គឺ​ពួកជំ​នាញ​ទាំង​នេះ​ចាប់​បាន​តែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត្រមិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ។

ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា ឆ្លៀត​ក្នុង​ឱ​កាស​រដ្ឋា​ភិបាល​ភ្លេច​ខ្លួន និង​កំ​ពុង​ជាប់​រវល់​រៀប​ចំ​ការ​បោះ​ឆ្នោត ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ដែល​មាន​ឈ្មោះ​ លោក​ប្រុញ លោកតឿ លោកពុំ លោកចូច លោក​ត្រ​គួន កំពុង​សំ​រុក​ដឹក​ឈើ​ក្រ​ញូង​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​ឆ្ពោះ​ទៅ ខេត្ត​កំពង់ចាម ដោយ​ឆ្លង​កាត់​ខេត្ត​សៀម​រាប និង​ខេត្ត​កំ​ពង់ធំ ជា​រៀង​រាល់​យប់​ ដោយ​ប្រើ​រថ​យន្ត​បាឡែន ហៃ​ប្រីដ ចាប់ពី​២គ្រឿង​ឡើង​ទៅក្នុង​ខ្សែ​រថ​យន្ត​នីមួយៗ បាន​ដោយ​រលួន​មិន​មាន​ការ​បង្រ្កាប​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ករណី​ការ​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​យ៉ាង​គគ្រឹគគគ្រេង​ខាង​លើ​នេះ​ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទាគឹមសុទ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បានទេ​ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​លោក​ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងខ្សឹបៗ​​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៣​នេះ​ថា លោក​ដឹង​ពី​ករណី​ដឹក​ឈើ​ក្រញូអ​ខាង​លើតើ​ តែ​លោក​មិន​បាន​ធ្វើ​អី​ផង ហើយ​លោក​កំ​ពុង​ជាប់​ចូល​រួម​កម្ម​វិធី​រុក្ខ​ទេ​វា​នៅ​ខេត្ត​កំ​ពត រួច​ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

ឯកឧត្ត​ម​ ឃឹម-ប៊ុន​សុង ​អភិបាល​ខេត្ត​សៀម​រាប​ទើប​តែ​ឡើង​ថ្មី បាន​មាន​​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ដដែលនេះ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​​ជា​តួនាទី​របស់គាត់​នោះ​ទេ ជា​តួ​នាទីរបស់​​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ចពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប។ ឯកឧត្តម​បាន​បន្តថា កន្លង​មក​ខេត្ត​សៀម​​រាប​ក៏ធ្លាប់​ចាប់​បាន​រថ​យន្ត​ដឹ​ឈើ​ក្រ​ញូង​ខ្លះៗ​ដែរ។

មហា​ជន​ទូទៅ​បាន​និយាយ​រិះ​គន់ថា បើ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គេ​ចង់​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើ​ស​ឈើ​ក្រ​ញូង​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ គឺ​ស្រួល​ជាង​បក​ចេក​ទៅ​ទៀត តែ​មន្រ្តី​ជំ​នាញ​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​យក​តា​ស្រ​មូម​ចុក​មាត់​ចុក​ត្រ​ចៀក​បាំង​ភ្នែក​អស់​ហើយ ម្យ៉ាង​ទៀត​ក្រុម​ជំ​នាញ​ទាំង​នេះ  ពូកែ​ឆ្លៀត​ឱ​កាស​​ដូច​ត្រី​ងៀត​ឆ្លៀត​ពង នៅ​ពេល​ថ្នាក់​ដឹក​នាំ​​ជាប់​រវល់​កិច្ច​ការ​អ្វី​មួយ​។

សូម​បញ្ជាក់ថា អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន មេ​ប៉េអឹម​ខេត្ត​សៀម​រាប មេព្រៃ​ខេត្ត​សៀម​រាប ទាំង​តូច​ទាំង​ធំ អភិបាល​ខេត្ត​កំ​ពង់ធំ និង​លោក​ តុង-យី​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោ​ង ខេត្ត​កំ​ពុងធំ ស្ទើ​ជា​រៀង​រាល់​យប់​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពី​ខេត្ត​សៀម​រាប​ទៅ​ខេត្ត​កំ​ពុង​ធំ តែ​មិន​ឃើញ​មាន​ការ​បង្រ្កាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នោះ​ទេ នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ជំ​នាញ​ និង​សមត្ថ​កិច្ច​ហាក់​មាន​ការ​រើស​មុខ​ក្នុង​ការ​បង្រ្តាប​បទ​ល្មើស​ឈើ​ក្រញូង ព្រោះ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទៅ​ដោយ​រលូន​តែ​រហូត តែ​សមត្ថ​កិច្ច​ឆ្លើយ​ថា មិន​ឃើញ​តែ​រហូត​ដែរ។

ក្រុម​​អ្នក​ស្រលាញ់ព្រៃ​ឈើ និង​ជា​អ្នក​មាន​ចិត្ត​ការ​ពារ​ព្រៃ​ឈើ​ ​សូម​អំ​ពាវ​នាវ​ដល់​ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ អោយ​បាន​ទាន់​ពេល​វេលា​​ក្នុង​ការ​បង្រ្កាប​ការកាប់​ រុករាន និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេ​សាប​នេះ​ផង​៕  ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1677ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1686ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1543ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1514ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1611ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1660ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2252ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1853ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32693នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75026នាក់
ខែនេះ    222299នាក់
ឆ្នាំនេះ   2966603នាក់
សរុប   56565499នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:56