លោក សឿង យុន កូនប្រសារមេឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់រំលោភកូនក្រមុំអ្នកភូមិចុងបង្គោល ទាំងថ្ងៃខណៈម្តាយជនរងគ្រោះមិននៅផ្ទះ ក្រោយពីកើតហេតុ ជនរងគ្រោះបានដើរទៅប្តឹងអាជ្ញាធ បែជាមន្រ្តីទាំងនោះសម្របសម្រួលអោយលុយជនរងគ្រោះ១០០ដុល្លារបញ្ចប់រឿងទៅវិញ ។
ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្រោយពីនាងងូតទឹកសម្អាតរាងកាយរួចកំពុងដើរសំដៅទៅចូលផ្ទះវិញ ក៍លោក សឿង យុន ជាកូនប្រសារមេឃុំបែកចាន នៅផ្ទះជាប់គ្នាបានស្ទុះមកខ្ទប់មុខនាងមិនអោយស្រែក ហើយគំរាមសម្លាប់ និងធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ហើយក៍រត់គេចខ្លួនបាទជើងសព្រាត។ ក្រោយពីកើតហេតុនាងបានទៅប្តឹងសមាជិកក្រុមប្រឹក្សារឃុំបែកចានម្នាក់ឈ្មោះ ឆន អោយជួយតែបែជាមន្រ្តីនោះសម្របសម្រួលដោយអោយជនសង្ស័យបង់លុយ១០០ដុល្លារដើម្បីបញ្ចប់រឿងទៅវិញ។
អណាព្យាបាលជនរងគ្រោះបានឲ្យដឹងផងដែរថានៅថ្ងៃកើតហេតុ ពួកគាត់រវល់ទៅចូលរួមពិធីអាពាហ៍ពិពាហ៍បងប្អូននៅឯខេត្តកំពង់ស្ពឺ ពេលត្រឡប់មកវិញទើបដឹងរឿងថាកូនស្រីត្រូវអាសត្វតេរច្ឆានរំលោភរួចបាត់ទៅហើយ ៗក៍បានខលទូរសព្ទទៅនគរបាលប៉ុស្តិ៍បែកចានដើម្បីសួរនាំពីនិតិវិធីច្បាប់ តែបែជានគរបាលទាំងនោះប្រាប់ឲ្យទៅប្តឹងនគរបាលស្រុកអង្គស្នួលទៅវិញ។
អធិការស្រុកអង្គស្នួល លោក មាន សំណាង បានអោយដឹងថា ក្រោយពេលកើតហេតុដំបូងជនរងគ្រោះមិនបានប្តឹងទៅសមត្ថកិច្ចលោកទេ គឺប្តឹងទៅសមាជិកក្រុមប្រឹក្សាឃុំ ហើយត្រូវមន្រ្តីនោះសម្របសម្រួលយកលុយពីជនសង្ស័យ១០០ដុល្លារតែអោយទៅនារីរងគ្រោះតែ៥០ដុល្លារប៉ុណ្ណោះ តែក្រោយមកទើបអាណាព្យាបាលមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគរបាល ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់វិធានការទៅតាមនិតិវិធី ។
ជុំវិញបញ្ហានេះក្រុមអ្នកភូមិបានឲ្យដឹងថា មូលហេតុដែលមន្រ្តីនគរបាលប៉ុស្តិ៍មិនទទួលពាក្យបណ្តឹងគ្រួសារជនរងគ្រោះព្រោះតែជនសង្ស័យជាកូនមេឃុំ ហើយកន្លែងធ្វើការងារពួកគេនៅជាមួយគ្នាច្ចឹងវាពិកបាក់ទើបពួកគេបង្គាប់អោយគ្រួសារជនរងគ្រោះទៅប្តឹងនៅនគរបាលស្រុកវិញ។
ក្រុមអ្នកភូមិបានបន្តថាកាលពីពេលកន្លងទៅគេសង្គេតឃើញជនសង្ស័យលោក (សឿន យុន) កូនប្រសារលោកមេឃុំរូបនោះតែងតែញិសញោះជនរងគ្រោះ តែគេនឹកស្មានថាជាការរាប់អានក្នុងនាមជាអ្នកភូមិ ផងរបងជាមួយតែមិនដឹងអីទៅប្រព្រឹត្តរឿងបែបនេះទៅវិញ។
ក្រុមគ្រួសារជនរងគ្រោះសំនូមពរទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក មេត្តជួយរកយុត្តិធម៌អោយកូនស្រីគាត់ផង៕ ដោយ៖សុភា
ថ្ងៃនេះ | 39857 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82190 | នាក់ |
ខែនេះ | 229463 | នាក់ |
ឆ្នាំនេះ | 2973767 | នាក់ |
សរុប | 56572663 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net