គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 1750

សកម្ម​ភាព​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​លេខ​២​របស់​មេ​ឈ្មួញ​ស្រីម្នាក់​ឈ្មោះ ចែឡូវ ដឹក​ឆ្លង​កាត់​ស្រុក​វ៉ា​រិន​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលួន​ដោយ​គ្មាន​មេ​ព្រៃ​ ឬ​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្រ្តាប តែ​មន្រ្តី​​ជំ​នាញបែ​ជា​ឆ្លើយដោះ​សា​​​ថា ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ា​រិន​សុំ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ទៅ​វិញ​។​

ជាក់​ស្តែង​នៅ​ថ្ងៃ០៦ ខែ​ឧសភា ឆ្នាំ​២០១៣នេះ មាន​គោ​យន្ត​កន្រ្តៃ​០៤​គ្រឿង​ ដឹកឈើ​​ចេញ​ពី​​តំបន់​ព្រៃ​ស្អាក​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមាន​ជ័យ ឆ្លង​កាត់​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន នេះ​បើ​យោង​តាម​ប្រ​ភពច្បាស់​ការ​​​បានរាយ​ការណ៍តាម​​ទូរ​ស័ព្ទនៅ​ព្រឹក​មិញ​នេះ។ ប្រភព​បន្ត​ថា កាល​ពី​ព្រឹក​ដឹក​២​គោ​យន្តមិន​ដឹង​ម្ចាស់​ឈ្មោះ​អ្វី​ទេ តែ​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ដដែល​នេះ ដឹក​២គោ​យន្ត​ទៀត ក្នុង​មួយ​គោ​យន្ត​មាន​ឈើ​ចាប់​ពី​៥ទៅ​៧​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈើ​របស់​មេ​ឈ្មួញ​ស្រីម្នាក់​​ឈ្មោះ​ ចែ​ឡូវ ធ្លាប់​រក​ស៊ី​ដឹក​ឈើ​ត្រូវ​រូវ​គ្នា​ជា​មួយ​មន្រ្តី​ជំ​នាញ​រាប់​សិប​ឆ្នាំ​មក​ហើយ។​ ប្រភព​បន្ថែម​ថា មាន​គោ​យន្ត​កន្រ្តៃ​ដឹក​ឈើ​រាប់​ភ្លេច​ដឹក​ឆ្លង​កាត់ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​យប់​ ហើយ​ឈ្មួញ​ទាំង​នោះ​អះអាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ​គ្មាន​អ្នក​ចាប់​ទេ។

ចែឡូវ​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​លើ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​០៦​ដដែល​នេះ​ថា គាត់​បាន​ដឹក​ឈើ​មែន​តែ​ឈើ​របស់​គាត់​មាន​តែ​មួយ​គោ​យន្ត​កន្រ្តៃ​ទេ ហើយ​ក្នុង​មួយ​គោ​យន្ត​មាន​តែ​ជាង​៥​ម៉ែត្រ​គូប​ប៉ុណ្ណោះ​មិន​មាន​ដល់ទៅ​​៧​ម៉ែត្រ​គូបដូច​គេ​ថា​នោះ​​​ឡើយ។

អ្នក​យក​ព័ត៌​មាន​យើង​បាន​ព្យា​យាម​រាយ​ការ​ពី​សកម្ម​ភាព​ដឹក​ឈើ​គ្មាន​ច្បាប់​ខាង​លើ​ជូន​លោក​ ថោង​សុខៃ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រៃ​ណូយដែរ ​តែ​ទូរ​ស័ព្ទលោក​​នៅ​ក្រៅ​តំ​បន់​សេ​វា។ ដូច្នេះ​អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក លីសុផា នាយ​រង​សង្កាត់ខាង​លើ​​ តែ​កាល​ពី​ម៉ោង​ជាង​១០​ព្រឹក​គាត់​ឆ្លើយ​ថា ជាប់​រវល់​នៅ​ឯ​ក្រុង​សៀម​រាប មិន​បាន​នៅ​ឯ​ស្នាក់​ការ​ទេ ដូច្នេះ​លោក​មិន​បាន​ដឹង​ថាជា​ឈើ​របស់​អ្នក​ណា។ លុះ​ដល់​ម៉ោង​០១​រសៀល​លោកលី​សុ​ផាបាន​ប្រាប់​ថា ឈើ​ដែល​ដឹក​ខាង​លើ​គឺ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ារិន​គេ​សុំ​យក​ទៅ​ធ្វើ​ផ្ទះទៅ​វិញ។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​លួច​បង្ហើប​ថា ចែ​ឡូវ​ គាត់​ជា​ប្អូន​ស្រី​របស់​លោកគណ​បញ្ជា​ការ​ឯក​ភាព​ស្រុក​វ៉ា​រិន​ម្នាក់​ឈ្មោះ​ លន់ តែ​ឥឡូវ​លោក​លន់​គាត់​បាន​ទទួល​មរណភាព​ដោយ​រោគា​ពាទ​បាត់​ទៅ​ហើយ។ ពល​រដ្ឋ​បន្តថា ចែ​ឡូវ​ តែង​តែ​យក​អំណាច​ ឬ​យក​ឈ្មោះ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​មក​លក់​ក្នុង​ការ​រក​ស៊ី​ដឹក​ឈើ​ ម្យ៉ាង​វិញ​ទៀត​បើ​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូច​ផ្តេស​ផ្តាស ចែ​ឡូវ តែង​តែ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ស្រុក​វ៉ារិន​ថា អ្នក​កាសែត​ទៅ​ជំរិត​ទា​ប្រាក់​ រហូត​ដល់​មាន​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ដាក់​គុគ​ញ្ជូន​មក​តុលាការ​ខេត្ត​ក៏មាន។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​រិះ​គន់​ថា ក្រោម​ការ​ដឹក​នាំ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ ស៊ូ​ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប​ ពួក​គាត់​សង្កេត​ឃើញ​ថា បទ​ល្មើ​ព្រៃ​ឈើ​កើត​យ៉ាង​អាណា​ធិបតេយ្យគ្មាន​អ្នក​បង្រ្កាបជា​ដុំ​កំភួន​សោះ។ ពួកគាត់​បន្ត​ថា ឥឡូវ​របប​គ្រប់​គ្រង​ថ្មី​របស់​លោក ឃឹម​ប៊ុន​សុង ពួក​គាត់​សង្ឃឹម​ថា ខេត្ត​សៀម​រាប​និង​មាន​ការ​រីក​ចំ​រើន​ សម្បូរ​សប្បាយ គ្មាន​បទ​ល្មើស​ គ្មាន​ការ​ឆក់​ប្លន់បន្ត​ទៅ​ទៀត​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3112ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1893ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន793ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1691ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1529ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1547ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1932ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1558ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1551ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39857នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82190នាក់
ខែនេះ    229463នាក់
ឆ្នាំនេះ   2973767នាក់
សរុប   56572663នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22