បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ

ដោយៈ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1722

សង្គម​​ស៊ី​វិល​​បាន​​ថ្លែង​ថា​​វិ​ស័យ​​ប្រេង​​នៅ​​កម្ពុជា​​អាច​ជួយ​​ដល់​​ការ​អភិវឌ្ឍ​​ន៍​ប្រ​ទេស​និង​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ប្រ​សិន​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​បាន​​ត្រឹម​ត្រូវ​មាន​​តម្លា​ភាព​និង​​គ្មាន​​អំ​ពើ​ពុក​រលួយ ផ្ទុយ​​ទៅ​វិញ​​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​ប្រេង​​មិន​បាន​​ត្រឹម​ត្រូវ​និង​​មិន​មាន​​យន្ត​ការ​​ច្បាស់​លាស់​នោះ​​វា​​នឹង​ធ្វើ​​ឲ្យ​​ប្រ​ទេស​ជាតិ​​កាន់​តែ​​ក្រី​ក្រ​និង​​មា​ន​គ​ន្លាត​​រវាង​​អ្នក​ក្រ​​និង​​អ្នក​មាន​​កាន់​តែ​ខ្លាំង។​

លោក ​ឆាយ​-សា​​រ៉ា​ត់ ​នាយ​ក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធានបាន​ឲ្យ​ដឹង​ថាបើ​គិតពី​វិស័យ​ប្រេង​នៅ​កម្ពុជា​គេ​បាន​បែង​ចែក ជា២៦តំបន់ ដែលមាន​តំបន់​ទឹក​និង​តំបន់​គោកហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​បានផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ​ដល់​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​ដែល​តំបន់​ទឹក​មាន​ចំនួន៧តំបន់ ​គោក​មាន៣ ក្នុងនោះ​ផងដែរ​ក៏មាន​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ជា​តំបន់​មាន​សក្តានុពល​បំផុត​ដែលមាន​ប្រេង​ឧស្ម័ន​រហូត​ទៅដល់ (ដប់​មួយ​ពាន់​លាន​លាន​ម៉ែត្រ​គីប)។លោក​ឆាយ​សា​រ៉ា​ត​បន្តថា​ផ្អែក​តាម​IMFមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា​ចំណូល​ដំបូង​ប្រទេស​កម្ពុជា​អាច​និង​ទទួលបានប្រហែល​ជាង១៥០លាន​ទៅ១៦០លាន​ដុល្លាដល់​ដំណាក់កាល​ចុង​ផុត​និង​អាច​ទទួលបាន១៧០០លាន (មួយ​ពាន់​ប្រាំពីរ​រយ​លាន​ដុល្លា​នៅ​ឆ្នាំ២០២១)លោក​បាន​បន្តថាបើតាម​បទពិសោធន៍​មាន​ច្រើន​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​សម្បូរ​ដោយ​ប្រេងនិង​រ៉ែតែ​មិនបាន​ប្រែក្លាយ​ថវិកា​មកជា​ការអភិវឌ្ឍ​ប្រទេស​នោះទេគឺ​បណ្តាលមកពី​កត្តាធំៗពីរទី១គឺ​ការគ្រប់គ្រងនិង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវទី២គឺ​បញ្ហា​ពុក​រលួយ​ផ្ទុយ​ទៅ​វិញ​​បានប្រែក្លាយ​ទៅជា​បណ្តាសា​ប្រេង។

លោកធីទ្រីអ្នកសម្របសម្រួល​បណ្តា​ញ​ផលប៉ះពាល់​សង្គមនិង​បរិស្ថានដោយ​ឧស្សាហកម្ម​និស្សា​រណកម្មនៃ​អង្គការ​អភិវឌ្ឍ​និង​ភាពជា​ដៃគូ​ក្នុង​សកម្មភាពបាន​ឲ្យ​ដឹងថា​ផលប៉ះពាល់​ក្នុង​វិស័យ​ធនធាន​រ៉ែនិង​ប្រេងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តំបន់​ដី​សហគមន៍និង​តំបន់​ដីព្រៃ​ការពារដែល​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​នូវមាន​ភាពផុយស្រួយ​នៅឡើយហើយ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​នោះ​ក៏​មិនបាន​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឲ្យ​បាន​ទូលំទូលាយ​ផងដែរពិសេសពលរដ្ឋ​រស់នៅ​តំបន់​អភិវឌ្ឍ​ធនធាន​រ៉ែ។លោក​បានបន្តថាប្រទេស​កម្ពុជា​មិនបាន​អនុវត្តន៍​ដូច​បណ្តា​ប្រទេសផ្សេងៗដែល​គេ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​រ៉ែនិង​ប្រេង​ដោយ​ពិភាក្សាគ្នា​មាន​ភាគី​បី​ចូលរួមគឺ​រដ្ឋាភិបាលសហគមន៍និង​ក្រុមហ៊ុន។

ឯកឧត្តមស៊ុនឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រ​គណៈបក្ស​សមរង្សី​​បាន​មានប្រសាសន៍ថា​តាម​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើងថា​ដើម្បីគ្រប់គ្រង​ប្រេងឲ្យ​មាន​តម្លាភាពនិង​គ្មាន​អំពើពុករលួយប្រទេស​នោះ​គួរតែមាន​ច្បាប់​ពិ​សេសមួយ​ដើម្បី​យកទៅ​ប្រើប្រាស់ជា​មូលដ្ឋាន​គ្រិះ។ឧទាហរណ៍​ដូចជា​ប្រទេស​ទី​ម័​រ​ខាងកើត​គេ​មានច្បាប់​បែប​ហ្នឹងធ្វើ​ឲ្យ​ធនធាន​ប្រេង​នោះបាន​ជួយ​ទៅដល់​ការលូតលាស់​សេដ្ឋកិច្ច​ក្នុងប្រទេស​របស់គេប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​យើង​មិនដឹងថា​មាន​ជំហ​យ៉ាងណា​នោះទេ។

ទាក់ទង​និង​ការលើកឡើង​ខាងលើ​ឯកឧត្តមជៀមយៀបប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធានា​គារនិង​សា​វណ​កម្ម​នៃ​រដ្ឋសភាបាន​មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​យើង​មាន​សក្តានុពល​ប្រេង​និង​រ៉ែ​នៅ​តំបន់​បឹង​ទន្លេសាបក្រោម​បាត​សមុទ្ទនិង​តំបន់​សំបូរ​ព្រៃ​គប់ប៉ុន្តែ​ទន្ទឹមនឹង​ង​នោះ​រដ្ឋាភិបាល​យើង​ក៍បាន​ខិតខំ​រក​អ្នកជំនាញ​ដែលមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ធ្វើយ៉ាងណា​យក​ធនធាន​ទាំងនោះ​មកហើយ​មិន​ប៉ះពាល់​ដល់​ផល​ដែលមាន​ស្រាប់។ឯកឧត្តម​បាន​បន្តថា​មូលហេតុ​នាំ​ឲ្យ​មានការ​ពន្យា​ពេល​ក្នុងការ​បូម​ប្រេង​នោះ​គឺ​ដោយមាន​កត្តា​ច្រើន​ដូចជា៖វិ​ប​ត្ត​សេដ្ឋកិច្ច​ជាស​កលហើយ​ក្រុមហ៊ុនChevron ក៏មាន​ការលំបាក​យក​ហិរញវត្ថុ​ពី​ធានា​គាធំៗមួយចំនួន​ដើម្បី​មក​ចំណាយ​លើ​ការងារ​នេះ។ហើយ​កម្ពុជា​ក៏​នៅ​ខ្វះ​ធនធានមនុស្សដើម្បី​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​បរទេសជាពិសេស​នៅ​មិនទាន់​ចេញរួច​នូវ​ច្បាប់សំខាន់ៗទី១ច្បាប់​ការគ្រប់គ្រង​ប្រេងទី២ច្បាប់​យកពន្ធ​ប្រេងនិង​ទី៣ច្បាប់​យក​ពន្ធលើប្រាក់ចំណេញ​ពី​ផល​ប្រេង។ហេតុផល​ទាំងនេះ​គឺ​ដើម្បី​កុំអោយ​គេ​យក​ន័​ង្គ​ល​មក​ភ្ជួរ​លើ​ខ្នង​យើង​ដែល​សម្តេច​តេ​ជោហ៊ុនសែន​បាន​មានប្រសាសន៍​កន្លងទៅ​ថា​កុំ​យក​បណ្ដាសា​ប្រេង​មក​កម្ពុជា​គឺ​យើង​យក​ពរ​ពី​ប្រេង។ឯកឧត្តម​បាន​បញ្ជាក់ថា​ច្បាប់​ទាំង៣និង​ច្បាប់​ផ្សេងទៀត​ដែលមាន​ស្រាប់​រួម​នឹង​យើង​មាន​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួបផ្សំ​និង​ការចង្អុល​ទិស​ពី​ប្រមុខ​រដ្ឋាភិបាល​នោះ​យើង​និង​ជៀសវាង​ពី​អំពើពុករលួយ។

តាម​ការស្រាវជ្រាវ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ប្រេង​នេះ​ឲ្យ​ដឹងថា​ប្រទេស​នី​ហ្សេ​រី​យ៉ា​គឺ​ទទួលផល​ប្រេង​បាន២.៤លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែល​ចាប់ផ្តើម​បូម​តាំងពី​ទស្សវត្ស​ទី៥០គិត​មកដល់​បច្ចុប្បន្ន​ស្មើនិង​ប្រាំមួយ​ពាន់​លាន​បារ៉ែលចំណែក​ប្រជាជន​នៅ​ទីនោះ​វិញ​ទទួលបាន​ប្រាក់កំរៃ​ជា​មធ្យម​ជិត២ដុល្លា​ក្នុង១ថ្ងៃ​គឺ​ឋិត​ក្នុង​បន្ទាត់​ក្រីក្រ។ទាំងនេះ​ជា​មេរៀន​ដែល​ដែល​កម្ពុជា​ត្រូវតែ​ដក​ពិសោធន៍និង​ជៀសវាង​ដាច់ខាត៕ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2256ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1522ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1595ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន560ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2550ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2265ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1546ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1394ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4212ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:03