បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:01 នាទី ចំនួនអានៈ 1677

ដោយ​សារ​ការ​ធ្វេស​ប្រ​ហែស​មិន​មាន​ការ​សិក្សា​អំ​ពី​អាកាស​ធាតុ​អោយ​បាន​ត្រឹម​ត្រូវនោះ​បាន​បណ្តាល​អោយ បា​ល់ឡុង​ហោះរបស់​ក្រុម​ហ៊ុន​ចិនមួយ​​​ដែល​ដឹក​ភ្លៀវ​បរ​ទេស​ក្នុង​ខេត្តសៀមរាប​ បាន​ធ្លាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ​ខែ​មិនា ឆ្នាំ២០១៣ ធ្វើឲ្យ​ទេសចរ​ចំនួន​ប្រាំពីរ​នាក់​រងរបួស​ក្នុងនោះ​មាន​ទេស​ចរ​​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផង​ដែរ។​

ទេស​ចរ​​ជាតិ​​អ៊ុយ​​ក្រែន​​ម្នាក់​​ត្រូវ​​បាន​គេ​​​រាយ​ការណ៍​ថា​ ​បាន​​រង​របួស​​ធ្ងន់​ដោយ​ការ​ធ្លាក់​បាឡុង​ហោះ​ខាង​លើនេះ។ ​ការធ្លាក់​នេះ​ទំនង​ជា​ដោយសារ​ខ្យល់​បោកបក់​​ខ្លាំង​នៅពេល​ដែល​បា​ឡុង​ហោះ​ឡើង​កំពស់​ប្រមាណ​ជា​៣០០​ម៉ែត្រ​។​

​ទេសចរ​ដដែល​ដែល​បាន​​ជិះ​បាល់​​ឡុង​ប្រើ​​ឧស្មន័​​​​ជា​មួយ​​កូន​​ប្រុស​​អាយុ​១១​ឆ្នាំ​​របស់​​គាត់​​បាន​និយាយ​ថា​មាន​ជន​ជាតិ​​អ៊ុ​យ​ក្រែន​ម្នាក់​បាន​​​រងរបួស​​ជា​ទម្ងន់​​។​

​ក្រសួង​ការបរ​ទេស​​អ៊ុយ​​ក្រែ​ន​និយាយថា​​ខ្លួន​​កំ​ពុង​ផ្ទៀង​ផ្ទាត់​​ពត៌​មាន ជាមួយ​​ភាគី​​កម្ពុជា​ថា​ហេតុ​ការណ៍​នេះ​វា​យ៉ាង​ណា ហើយ​បណ្តាល​មក​ពី​អ្វី។​

តាម​ប្រភព​​ពីក្រុមហ៊ុន​ទេសចរ​​នានា​​ក្នុង​​ខេត្ត​សៀម​រាប​​បាន​ឲ្យ​ដឹងថា​ ​បាល់​​ឡុង​​នេះ​​វិ​និយោគ​​ដោយ​​ក្រុម​ហ៊ុន​​​ចិន​មួយ​​គឺ​​មិន​​មែន​​ក្រុម​​ហ៊ុន​​បង្ហោះ​​​បាល់​ឡុង​របស់​​លោក​ឧ​ញ៉ា ​សុ​ខគង់ ​នៅ​ពី​មុខ​​ប្រា​សាទ​អង្គរ​វត្ត​នោះ​​ទេ​។ បាល់​​ឡុង​​​ដែល​​ធា្លក់នេះ​​​ហោះ​​បន្លាស់​ទី​​ក្នុង​​តំ​បន់​​ទេសច​រ​ហើយ​​បាន​​ធ្លាក់​​នៅ​​មិន​​ឆ្ងាយ​​ប៉ុន្មាន​​ពី​ចន្លោះ​​ផ្សារលើ​ធំ​ថ្មី​​ និង​ប្រសាទ​​អង្គរវត្ត​​។

ទេសចរ​​ឡើង​ជិះ​បាល់​​ឡុង​នេះ​​ដើម្បី​​មើល​​និង​​ផ្តិត​​យក​​រូប​ភាព​​ប្រាសាទ​​អង្គរ​​ទាំង​មូល​​រួម​​ទាំង​​ទេស​ភាព​​នៃ​​ខេត្ត​​សៀមរាប​​ដែល​​សំបូរ​​ទេសចរ​​ច្រើន​ជាង​គេប​ង្អស់​​នៅ​​កម្ពុជា​។​

​កាលពី​ខែ​កុម្ភៈ​ បាល់​​ឡុង​​ដែល​​ប្រើ​​ឧស្មន័​ដូច​គ្នា​នេះ​​បាន​​ផ្ទុះ​​ឆេះ ហើយ​​ធ្លាក់​​នៅ​​ទី​ក្រុង​​បុរ​រាណ​​មួយ​​នៃ​​ប្រទេស​​អេ​ហ្ស៊ី​ប​​ និង​​បណ្តាល​​ឲ្យ​​ទេស​ចរ​​ចំនួន​​៩​​នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិតទៀត​ផង។

បើ​យោង​តាម​ប្រ​ភព​ពី​អ្នក​ដឹក​ភ្ញៀវ​ទេសចរ និង​ពី​មគ្គុទេស​ទេសចរ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា បា​ឡុងដែល​ធ្លាក់​នេះ​ តែង​តែ​បង្ករ​អោយ​ភ្លៀវ​មាន​ការ​ភ័យ​ខ្លាច​ និង​តក់​ស្លុត​យ៉ាង​ខ្លាំ​ង​នៅ​ពេល​ដែល​បាឡុង​ចុះ​ចត​ម្តងៗ។ ពួ​កគាត់​បន្ត​ថា ពេល​បាល់ឡុងចុះ​ចត​នៅ​កន្លែង​ណា​មួយ​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​នេះ​ បាន​នាំ​គ្នា​៥-៨ នាក់​ឈរ​ចាំ​ទាញ​ខ្សែ​ទប់​កុំ​អោយ​បាល់​ឡុង​ចុះ​ខុស​គោល​ដៅ ដែល​បណ្តាល​អោយ​បាល់​ឡុង​រ៉េ​បោក​ចុះ​បោក​ឡើង​ក្រវី​ក្រវាត់​ទំ​រាំ​តែ​ចុះ​ដល់​ដីភ្លៀវ​ភ័យ​ស្ទើរ​អស់​ព្រ​លឹង​ទៅ​ហើយ។ ក្រុម​អ្នក​រិះ​គន់​ខាង​លើ​និយាយ​ផ្តាំ​តគ្នា​ថា កុំ​នាម​ភ្លៀវ​ទៅ​ជិះព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ម្យ៉ាង​ទៀត​តំ​លៃ​១២៥ដុល្លារ​ក្នុង​ភ្លៀវ​ម្នាក់​គឺ​ថ្លៃណាស់ ណាមួយ​មិន​មែន​ក្រុម​ហ៊ុន​របស់​ខ្មែរផង លុយ​ចូល​ហោរ​ប៉ៅ​បរទេស គេ​យក​ទៅ​ស្រុក​គេ​វិញ​ដដែល។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​តំ​ណាង​ក្រុម​ហ៊ុន​ខាង​លើ​បាន​ទេ ពាក់​ព័ន្ទ​ករណី​បាល់​ឡុង​ហោះ​ធ្លាក់​ បណ្តាល​អោយ​ភ្លៀវ​ទេស​ចរ​រង​គ្រោះ​ថ្នាក់​ជា​ទម្ងន់​នេះ៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2316ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1613ដង ទំនៀមសែនក្រុងពាលី   អាន3026ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1902ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1717ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1624ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2501ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1802ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1779ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39