មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត

ដោយៈ កំពង់​ស្ពឺ ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:36 នាទី ចំនួនអានៈ 1757

លោកសាយប៊ុន​ថេ​ងប្រធាន​អង្គការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​គ្រួសារ​ក្រីក្រ​បាន​ថ្លែង​ថា​ក្រុម​គ្រួសារ​​សព​​យុវ​ជន​ម្នាក់​ក្នុងចំណោម៣នាក់​មិនអាច​ទទួលយក​បានដែ​ល​របាយ​ការមិន​ច្បាស់លាស់​របស់​សមត្ថកិច្ច​ថា​យុវជន៣នាក់​ជិះ​ម៉ូតូ​ជា​អ្នកបង្ក​ទៅ​ប៉ះ​និង​រថយន្ត​ហែសព​បណ្តាលអោយ​ដួល​ស្លាប់(ដោយ​ក្នុងន័យ​នោះ​បញ្ជាក់ថា​ភាគី​រថយន្ត​ជា​អ្នក​គ្មាន​កំហុស​សោះ)។

លោកសាយប៊ុន​ថេ​ងបន្តថាឈ្មោះផាត់រាជជា​សកម្មជន​យុវជន​ស្រុក​ថ្ពងតែងតែ​ចូលរួម​ចលនា​ជួយ​អភិវឌ្ឍ​ក្នុង​ស្រុកភូមិតាមរយះ​ចូលរួម​ជា​ក្រុមចុះជួយ​ច្រូតកាត់និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ជាមួយនិង​អង្គការ​លោក​ក្នុង​ទឹកដី​របស់ខ្លួន។ លោក​បាន​បញ្ជាក់ថា​បើតាម​ភស្តុតាង​ពិតប្រាកដ​ថា​ ជា​កំហុស​របស់​ភាគី​ខាង​ណាមួយ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទោះ​ជាមាន​របាយការណ៍​ពី​សមត្ថកិច្ច​ក៍ដោយ​ក៍​មិន​ប្រាកដថា​ត្រឹមត្រូវដែរ។

ទោះជា​យ៉ាណា​ក៍ដោយ​ក្រុមគ្រួសារ​សព​បាន​អំពាវនាវ​សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​ដើម្បី​ទទួលបាន​ថវិការ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួ​បញ្ជាក់​ផងដែរ ​កាលពី​វេលា​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់ ​ទី១៩មករា ឆ្នាំ២០១៣ យុវជន៣នាក់​បាន​ស្លាប់​នៅនឹងកន្លែងខណៈ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​អត់​ពាក់មួក​សុវត្ថិភាព ក៏បាន​ទៅ​ប៉ះ​ជាមួយ​ក្បួន​រថយន្ត​ហែសព២គ្រឿង​បន្តបន្ទាប់​គ្នា​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅលើ​ថ្នល​ពេញទំហឹង​ស្លាប់​ភ្លាមនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពេល​កើតហេតុ​រថយន្ត​ហែសព​បាន​បើក​គេច​ទើប​សមត្ថកិច្ច​ដេញតាម​នៅ​ហ្នឹង​កន្លែង​បញ្ចុះសព​ក៏​នាំយក​រថយន្ត​ទាំង២គ្រឿង​នោះ​ ទៅ​អធិការដ្ឋាន​ខណ្ឌ

យុវជន​ដែល​ស្លាប់​ទាំង៣នាក់​នោះ ១-ឈ្មោះ ​ឡេងស៊ី​យាំង អាយុ២០ឆ្នាំ ២-ឈ្មោះ ​អែមរ៉ៃ​យ៉ា អាយុ២០ឆ្នាំ និង​ទី៣-ឈ្មោះ​ ផាត់រាជ អាយុ១៩ឆ្នាំ ជា​សិស្សនិង​ជា​សកម្មជន​យុវជន​ប្រចាំ​ស្រុក​ថ្ពងពួកគេ​ទាំង៣មាន​លំនៅ​ក្នុង ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅស៊េរី ​ឆ្នាំ២០១១ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​១D-៧៤០៦ បាន​រង​ការខូចខាត​ដោយ​វៀច​ឈ្នាន់​បន្តិចបន្តួច​តែប៉ុណ្ណោះ។

ដោយឡែក​រថយន្ត​ហែសព​នោះ​មួយគ្រឿង​ម៉ាក​សាំ​យ៉ុងពណ៌​ខៀវ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​២N-៥៥៤៨ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ វងអង្គា​រ៉ា អាយុ​ជាង២០ឆ្នាំ ស្នាក់នៅ​ ភូមិ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​មួយគ្រឿង​ទៀត​ម៉ាក​មីតស៊ុយប៊ីស៊ី​ប៉ា​ហ្ស៊េ​រ៉ូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ ​ព្រះសីហនុ​២A-១៥៤៣ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ងួនសេរី​រ័ត្ន​អាយុ៣០ឆ្នាំ រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ៕ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2294ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1614ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1719ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1612ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1740ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1607ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1586ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1792ដង វប្បធម៌~អរិយធម៌   អាន9538ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2142ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43066នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85399នាក់
ខែនេះ    232672នាក់
ឆ្នាំនេះ   2976976នាក់
សរុប   56575872នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:22