លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1755

ច្រើ​ន​​ខែ​​ម​ក​ហើ​យ​​ដែ​ល​​លោ​ក​ ម៉ឹ​ង យូ​​ឡេ​ង​ ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​ជា​​ប្រ​ធា​ន​ម​ន្ទី​រ​​សា​ធា​រ​ណ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ខេ​ត្ត​ក​ណ្តា​ល​​ជំ​នួ​ស​​លោ​ក​ មា​ស សឿ​ន ប៉ុ​ន្តែ​​គេ​​មិ​ន​ដែ​​​ល​​ឃើញ​​លោ​ក ម៉ឹង​ ​យូ​​ឡេ​ង យ​ក​ចិ​ត្ត​ទុ​កដាក់ ពី​ភាពអនាធិបតេយ្យ​នៃ​ក្រុមមន្ត្រី​ដែល​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នាំគ្នា​ដាក់​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ ធ្វើ​ឲ្យ​ផ្លូវ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ខេត្តកណ្តាល ត្រូវ​បាក់ស្រុត​និង​ខូចខាត​រំខាន​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​។​

​ជាគោលការណ៍​សាលា​ខេត្តកណ្តាល​បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមចម្រុះ ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​សំខាន់ៗ តាមរបៀប​ចល័ត ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ដាក់​ប៉ុស្តិ៍​ជា​អចិន្ត្រៃយ៍​រាប់សិប​ឆ្នាំ​មកហើយ ពោលគឺ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​គឺ​សកម្មភាព​បំផុត​ក្នុង​ការរាប់​ក្បាល​ឡាន​យកលុយ មិនដែល​ខ្វល់​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​នោះទេ​។ លោក ម៉ឹង យូ​ឡេង មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ប៉ុន្មាន​នោះទេ ទើប​គាត់​មិន​យកចិត្តទុកដាក់​លុបបំបាត់​ភាព​អសកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ព្រោះ​អ្វីដែល​មន្ត្រី​អស់នោះ​កំពុង​ធ្វើ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ផ្គើន​ចំពោះ​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កណ្តាល​។​

​ជាក់ស្តែង​ស្ពាន​លេខ​៤៩ ស្ថិតនៅ​ស្រុក​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ បាន​បាក់ស្រុត​ធ្វើ​ឲ្យ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ហើយ​ជា​ញឹកញាប់​ស្ពាន​នៅតាម​ផ្លូវ​លេខ​២១​នេះ មាន​បញ្ហា​ដោយសារ​ការផ្ទុក​លើ​សទ​ម្ង​ន់​។ គេ​សង្កេតឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ប៉ុស្តិ៍​ប្រចាំការ​លើផ្លូវ​ជាតិ​នេះ​ផងដែរ ប៉ុន្តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន ចេះតែ​កើតមាន​ជា​ហូរហែរ​គ្មាន​ការលុបបំបាត់​នោះទេ ក៏​ព្រោះតែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ស្ពាន​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ អាច​ទ្រ​ទម្ងន់​ត្រឹមតែ​១៥​តោន ប៉ុន្តែ​ការដឹកជញ្ជូន​ជាក់ស្តែង មាន​ទម្ងន់​មិនតិចជាង​ពី ៥០-៨០ តោន​នោះទេ គឺ​ក្រុមមន្ត្រី​សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ មិន​ខ្វល់ខ្វាយ​ទាំងអស់​។​

​និយាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​មិនដែល​ហាមឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ផ្ទេរ​ទំនិញ​ឬ ធ្វើការ​ផាកពិន័យ​ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​នោះទេ​។ ដូចជា​ករណី​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿង បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ដែលមាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង អាច​បើកបរ​ឆ្លងកាត់​ដោយ​រលូន​ល្អ និង​ពេលដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ​បង់ប្រាក់​ជាប្រចាំ​ខែ ឲ្យ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​មៅ​ផ្តាច់​លើ​ការប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​។

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ឧ​ត្តុ​ង្ក ក៏​អាច​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​មិនធម្មតា​នោះទេ ព្រោះ​គ្រប់​រថយន្ត​ដឹកទំនិញ​មកពី​ស្រុក​សៀម ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ពី​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកណ្តាល​ចូល​រាជធានី​ភ្នំ​ុ​ពេញ និង​បន្តទៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​។ យ៉ាងហោចណាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ត្រូវ​បង់ប្រាក់​ចាប់ពី ១០-៤០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​ឬ​ទំនិញ គឺ​គ្មាន​ករណី​យោគយល់​ទេ ហើយ​ពេលខ្លះ​សម្រាប់​រថយន្ត​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ១-២​លាន​រៀល ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​ផ្ទេរ​ទំនិញ​ផងដែរ​។​

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​របស់​សាធារណការ​ខេត្តកណ្តាល ក៏​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ទាំង​តូច​ទាំង​ធំ​ផងដែរ គឺ​ឲ្យ​តែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​គឺអាច​ដឹកជញ្ជូន​ទំនិញ​តាមតែ​អំពើ​ចិត្ត ដោយ​សូម្បីតែ​ពេលខ្លះ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​ត្រូវគេ​កោសរូស​ឲ្យ​បង់ប្រាក់​ថ្លៃ​បាយ​ចាប់ពី ១-២​ម៉ឺន​រៀល​ផងដែរ​។

​លោក ម៉ឹង យូ​ឡេង ចាប់តាំងពី​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​ឲ្យ​មាន​ភាព​អសកម្ម​គ្មាន​ការកែទម្រង់​ទាល់តែសោះ ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាធារណការ​ខេត្តកណ្តាល​នេះ គេ​យល់ថា លោក ម៉ឹង យូ​ឡេង អាច​ប្រមូលប្រាក់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ស្រង់ដើម​បាន​យ៉ាង​ងាយស្រួល​បំផុត​។ គ្រាន់តែ​ប្រាក់ចំណូល​ដែល​បានមកពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​លើស​ទម្ងន់ នាំ​ឲ្យ​បំផ្លាញ​ផ្លូវ​ស្ពាន​នៅ​ទូទាំង​ខេត្តកណ្តាល​ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក ម៉ឹង យូ​ឡេង អាច​រៀបចំ​ជា​កញ្ចប់​ទុក​ជូន​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1698ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1937ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1823ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1658ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2141ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1712ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1781ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2265ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2501ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39317នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81650នាក់
ខែនេះ    228923នាក់
ឆ្នាំនេះ   2973227នាក់
សរុប   56572123នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04