អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:42 នាទី ចំនួនអានៈ 1814

អ្នក​កាសែត​ម្នាក់ និង​មន្រ្តី​បរិស្ថាន​ក្រ​សួង​ម្នាក់ត្រូវ​បានអ​ធិ​ការ​ស្រុក​វ៉ារិន​​ចាប់​ខ្លួន​ កាល​ពី​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី០៤ ខែ​មករា​ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។

បើ​យោង​តាម​សម្តី​​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មនុស្ស​២នាក់ ម្នាក់​​ឈ្មោះ សម តារា ភេទ​ប្រុស​ អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​ឈូគ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​មុខ​ងារ​ជា​មន្រ្តី​បរិស្ថាន​ក្រ​សួង។ រី​ឯម្នាក់​ទៀតឈ្មោះ ផល​ចន្នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ដូច​គ្នា និង​ដក​ហូត​បាន​រថ​យន្ត​កាម​រី ពណ៍​ស​១គ្រឿង​។

លោក​ ត្រី ណុបសារ៉ាក់ អធិការ​ស្រុក​វ៉ារិន​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើ​ង​លោក​បាន​ទទួល​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​អ្នក​ដឹក​ឈើ​យក​ធ្វើ​ផ្ទះថា មាន​គេ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ពួក​គាត់ជំ​រិត​ទាប្រាក់ ទើប​លោក​ទៅ​មើល​ឃើញ​ដូច​ការ​រាយ​ការ​នោះ​មែន​ ហើយ​លោកបាន​ឃាត់​ខ្លួន​​​ជន​ទាំង​២​រូប​នេះទៅ​អធិការ​ដើម្បី​សាកសួរ។ លោក​អធិការ​បន្តថា លោក​បាន​រាយ​ការ​ជូន​ព្រះ​រាជ​អាជ្ញាសាលាដំ​បូង​ខេត្ត​សៀមរាប ហើយ​ខាង​ប៉ូលីស​បាន​កសាង​សំណុំ​រឿង​​ ​ចោទ​ពី​បទ​កំ​ហែង​ទា​ប្រាក់។ លោក​អធិការ​បន្ថែម​ថា ទាំង​មនុស្ស​ និង​រថយន្ត​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​សៀម​រាប​នៅ​រសៀល​ថ្ងៃទី៥មករាម្សិល​មិញ​នេះ។

បើ​យោង​តាម​សម្តី​ចាង​ហ្វាង​កាសែត ក្រុង​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦នេះ​ថា កូន​ចៅ​របស់​លោក​ (ផល​ចន្នី) បាន​បដិសេធថា ពុំ​បានទា​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។ មូល​ហេតុ​ដែល​ពួកគេ​ចុះ​ទៅ​កាក់​គោយន្ត​កន្រ្តៃ​ខាង​លើ​គឺ​ដើម្បី​សួរនាំ រក​ម្ចាស់ ​រក​ច្បាប់​ទំលាប់​ក្នុង​ការ​ដឹង​ជញ្ជួន​ឈើ​ខាង​លើ។ តែ​មិន​ទាន់​បាន​សួរ​នាំ​ចប់​ផង​ស្រាប់​តែ​ឃើញ​ប៉ូលីស​ជិះ​រថ​យន្ត​ទៅ​ដល់​ចាប់​ខ្លួន​​ពួក​គេតែ​ម្តង។ លោក​ចាង​ហ្វាង​នេះ​បន្តថា ខាង​ប៉ូលីស​បាន​ដាក់​ខ្នោះឃុំ​ខ្លួន​កូន​ចៅ​លោក និង​មន្រ្តី​បរិស្ថាន មិន​អោយ​អ្នក​ណា​ជួប​សាក​សួរ​អ្វី​ទាំង​អស់​ ដែល​ទង្វើ​នេះ​ហាក់​ដូច​កូន​ចៅ​របស់​លោក​ជា​ជន​ក្បត់​ជាតិ​អញ្ចឹង។

លោក​ សំ រិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង​ និង​ជា​តំ​ណាង​អេយ្យការ​ មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦​នេះថា លោក​​កំពុង​សាកសួរ​ ពុំ​ទាន់​បាន​ចោទ​ប្រ​កាន់ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​នៅ​ឡើយ​ទេ។ លោក​បន្ថែមថា លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ លោក​នឹង​ផ្តល់​ព័ត៌​មាន​បន្ថែម​នៅ​ពេល​ក្រោយទៀត។ ចំ​ណែក​ឯ​ម្ចាស់​គោ​យន្ត​ដឹក​ឈើ​ លោក​បាន​អោយ​ខាង​ប៉ូលីស​ ហៅ​ម្ចាស់​ឈើ យកឈើ និង​គោយន្ត​កន្រ្តៃ ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពិន័យ​តាម​ផ្លូវ​ច្បាប់។

ពាក់​ព័ន្ធ​នឹក​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​នោះ ត្រូប​បានមជ្ឈ​ដ្ឋាន​ទូទៅ​​គេ​សង្កេត​ឃើញ​ថា វា​ហាក់​មាន​ភាព​អយុ​ត្តិ​ធម៌ ព្រោះ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទាល់​តែ​សោះ តើ​នេះ​វាបណ្តាល​មក​​ពី​មូល​ហេតុ​អ្វីដែរ? តើ​ឈ្មួញ​ដឹក​ឈើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ដាក់​បន្ទុកថា អ្នក​កាសែត​ជំរិត​ទាប្រាក់? ឬមួយ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​អណ្តាត​អត់​ឆ្អឹង​ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ? តុលាការ​គួរ​តែ​ផ្តល់​យុត្តិ​ធម៌ដល់​ពលរដ្ឋ​ខ្មែរ​អោយ​បាន​ស្មើ​ភាព​គ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2257ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1546ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2050ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន3107ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1535ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1823ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1637ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1727ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1563ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35368នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77701នាក់
ខែនេះ    224974នាក់
ឆ្នាំនេះ   2969278នាក់
សរុប   56568174នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:45