ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅខេត្តសៀមរាបដែរ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 1607

បើ​ទោះ​ជា​ សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តីកម្ពុជា​ និងឯ​ក​ឧ​ត្ត​ម យឹ​ម​ ​ឆៃ​លី ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ប្រ​កាស​​​ក្តែង​ៗ ​អោយ​រដ្ឋ​បាល​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ណា​ក៏​ដោយ ក៏​បទ​ល្មើស​នេសាទ​ដូច​ជា​ការ​ចិញ្ចឹម​ត្រីឆ្តោ​ខុស​ច្បាប់​នៅស្រុកពួក និង​នៅ​​ពាស​ពេញ​ខេត្ត​សៀម​រាប ​គ្មាន​ការ​បង្ក្រាប​​ដដែល។

ទង្វើ​ដ៏​អសមត្ថ​ភាព​របស់​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ និង​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​ខេត្ត​សៀម​រាប​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទនេះ​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ពល​រដ្ឋ​រិះ​គន់​ថា ចេះ​តែ​អង្គុយ​លើ​កៅ​អីដូច​ដុំ​ថ្ម​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ទៀត​ថា លោក​ទាំង​ពីរ​នាក់​នេះ​អាច​បាន​ទទូល​លាភសការៈពី​ក្រុម​ជន​ជាតិ​វៀត​ណាម​ ដែល​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ទើ​ប៉ុន​បារាយណ៍​ខាង​លិចនៅ​ខេត្ត​សៀម​រាប​ ទើប​បាន​ជា​សម្ងំ​ស្ងៀម​​មិន​បង្ក្រាប ហើយ​​មិន​ហ៊ាន​​កំ​រើកខ្លួន​យ៉ាង​ដូច្នេះ។

ឯ​ក​ឧ​ត្ត​ម​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​យឹ​ម​ ​ឆៃ​លី​ ​បា​ន​ដា​ក់​​​ផែ​ន​កា​រ​​​ស​ក​ម្ម​ភា​ព​ឆ្នាំ​​​ ២​០​១​៣​ ​ដើ​ម្បី​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​ជ​ល​ផ​ល​ ព្រៃ​ឈើ​ និ​ង​​​កា​រ​ដឹ​ក​​លើ​ស​​ទំ​ង​ន់​ ​។​ ​ហើយ​នេះ​​​ជា​កា​រ​​ប្រ​កា​ស​​លើ​ក​​ទី​​ពី​រ​​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម​ប​ន្ទា​ប់​ពី​​លើ​ក​ឡើ​ង​​នៅ​​ខេ​ត្ត​ក្រ​ចេះ​ ​ស​ម្រា​ប់​​ខេ​ត្ត​​ចំ​នួ​ន​ ​៥​ នៅ​​ភា​គ​​ឥ​សាន្តនៃ​ប្រទេស​កម្ពុជា​។ ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​ដើម្បី​លើក​ទិសដៅ សម្រាប់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯក​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការការពារ និង​ថែរក្សា​និរន្តរភាព​លើ​ធនធានធម្មជាតិ​ដូចជា ធនធាន​ជលផល ធនធាន​ព្រៃឈើ និង​ជាពិសេស គឺ​ការថែរក្សា​ផ្លូវថ្នល់​ផងដែរ​។

​ឯកឧត្តម​បាន​បន្តថា មន្ត្រីជលផល និង​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្មភាព​ដូចជា ការចាត់ចែង​កម្លាំង​ប្រចាំការ ការពង្រឹង​តួនាទី​ទទួលខុសត្រូវ​របស់​ស​ហគ​មន៍​នេសាទ និង​ការ​ឆ្មក់​ត្រួតពិនិត្យ​របស់​ក្រុម​ជលផល និង​មន្ត្រី​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្ម ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ត្រូវ​ប្រើ​ប្រាស់​​កម្លាំងចម្រុះ សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​ដឹកជញ្ជូន​។​ ​

ឯកឧត្តម​បញ្ជាក់ថា បញ្ហាដីធ្លី បញ្ហា​ធនធាន​ជលផល និង​ព្រៃឈើ ជា​ចំណុចរសើប និង លំបាក​បង្ក្រាប ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ មិនត្រូវ​ព្រងើយកន្តើយ ឬ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​នោះទេ​។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ បទបញ្ជា​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្តន៍​តាម​ដោយមាន​​ប្រសិទ្ធភាព​ដែរ​ឬក៏​អត់​?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2331ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1505ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1543ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1521ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1677ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1728ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1748ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1770ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1921ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77494នាក់
ខែនេះ    224767នាក់
ឆ្នាំនេះ   2969071នាក់
សរុប   56567967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:35