ផ្លូវរថភ្លើងខ្សែទី១ នៅកម្ពុជា គឺខ្សែរថភ្លើងភាគខាងត្បូង ដែលមានប្រវែង ២៥៦ គីឡូម៉ែត្រ តភ្ជាប់ក្រុងភ្នំពេញ ឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការ ជាលក្ខណៈពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២។ ពិធីនោះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងពិធីនោះថា រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ និងអបអរយ៉ាងកក់ក្តៅ ដែលផ្លូវរថភ្លើង ត្រូវបានបើកឲ្យធ្វើចរាចរឡើងវិញ ពីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលនេះ។ សមិទ្ធិផល ដែលទទួលបាននេះ ជួយកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់ កាត់បន្ថយការខូចខាតផ្លូវថ្នល់ កាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយផ្សែងពុល រួមចំណែកថែរក្សាបរិស្ថាន ជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជួយលើកតម្កើងការប្រកួតប្រជែង ការដឹកជញ្ចូនផ្លូវដែក ក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍បន្តថា លទ្ធផលទទួលបាននៅពេលនេះ និងផ្តល់បនូវការទាក់ទាញវិនិយោគិនបរទេសដៃគូអភិវឌ្ឍន៍ នឹងផលិតករជាច្រើន។ សកម្មភាពនេះ ក៏បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ និងបានរួមចំនែកបំពេញផែនការតភ្ជាប់អាស៊ាន ឆ្នាំ២០១៥។
លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍បន្តទៀតថា ការបើកឲ្យដំណើរការផ្លូវរថភ្លើងខ្សែ ខាងត្បូង នៅពេលនេះ បានជួយបំពេញនូវវេទិកាដឹកជញ្ជូន ដែលជាផែនការសេដ្ឋកិច្ច របស់អាស៊ានប៉ែកខាងត្បូង។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍បញ្ជាក់ថា “ពេលនេះ កម្ពុជានឹងមានការប្រកួតប្រជែង ក្នុងតម្លៃដឹកជញ្ជូន ដោយពិតប្រាកដ”៕
ថ្ងៃនេះ | 39686 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82019 | នាក់ |
ខែនេះ | 229292 | នាក់ |
ឆ្នាំនេះ | 2973596 | នាក់ |
សរុប | 56572492 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net