ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 1658

រថ​យន្ត​​កែ​ឆ្នៃ​ពណ៍​ស គ្មាន​ស្លាក​លេខ មួយ​គ្រឿង​ដឹក​ឈើ ប្រ​ភេទ​សុក្រំដែល​មាន​មុខ​ធំៗ ចំនួន៦២ដុំ ស្មើ​និង​៤,០៥ ម៉ែត្រ​គូប ត្រូវ​បាន​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី សហការ​ជា​មួយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង ដែល​បញ្ជា​ផ្ទាល់​ពី​លោក​ ទីសុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប ចាប់​បាន​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​ធ្នូ ឆ្នាំ​២០១២នេះ។​

ប្រភព​ប្រ​ជា​ពល​រដ្ឋ​បាន​អោយ​ដឹង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ បាន​ដឹក​ចេញ​ពី​ចំ​ណុច​ផ្លូវ​អូរអាកុក ឆ្លង​កាត់​តាម​ដង​ផ្លូវ​លេខ​៦៧ ក្នុង​គោល​បំ​ណង​ឆ្ពោះ​ចូល​ក្រុង​សៀម​រាប នៅ​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃទី​២៤​ តែ​ដោយ​បែក​ការ​ រថ​យន្ត​នេះ​ក៏​បាន​រត​គេច​ចូល​ជ្រកក្នុងផ្ទះ​មួយ ស្ថិត​ក្នុង​ ​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នាសណ្តាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

លោក ឡុង​សារ៉ា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើស្រុក​បន្ទាយ​ស្រី​បាន​អោយ​ដឹង​ថា លោក​បាន​ទទួល​បញ្ជា​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់ អោយ​ទៅ​ចាប់​យក​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​នេះ ទាំង​ព្រឹក​ព្រ​លឹម​តែ​ម្តង តាម​សេច​ក្តី​រាយ​ការ​ពី​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម។ លោក​សា​រ៉ា​បន្តថា ឈើ​ និង​រថ​យន្ត​ដែល​ជា​វត្ថុតាង គឺ​ត្រូវ​បាន​ខាង​សង្កាត់​របស់​លោក ធ្វើ​របាយ​ការណ៍​រក្សា​ទុក​ទៅតាម​ផ្លូវ​ច្បាប់ ចំណែក​ម្ចាស់​រថ​យន្ត​ឬ​ម្ចាស់​ឈើ​ពុំ​ទាន់​ចេញ​មុខ​ដោះ​ស្រាយ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា ជា​របស់​អ្នក​ណា​ដែរ ព្រោះ​តៃ​កុង​រថ​យន្ត​បាន​គេច​បាត់។

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​​បានអោយ​ដឹង​ថា អ្នក​ដែល​ចេញ​មុខ​រត​ការ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កាល​ពី​យប់​មិញ ឈ្មោះ​ចាន់​ថុន ហៅ​វ៉ា ភេទ​ប្រុស​ អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ដែល​តែង​តែ​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​អោយ​លោក​ យិន​ថាវ​ រយៈពេល​កន្លង​ទៅ។ ប្រ​ភព​បន្តថា នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​ថត​រថ​យន្ត​ដឹក​ឈើ​នេះ​កាល​ពី​យប់​មិញ លោក​ ចាន់​ថុន ដែល​ជា​អ្នក​រត​ការឡាន​ឈើ បាន​ជេរ​ប្រ​មាត អ្នក​កាសែត​ថា ពួក​អា​ជាប់​គុគ ឯង​ចង់​​ជាប់​គុគ​ឬ? បើ​ចង់​ជាប់​គុគ​ចាំ​អាញ់​អោយ​ បង​ថាវ ចាប់​ពួក​អា​ឯង​ដាក់​គុគ ។​  ​

នៅ​រសៀ​ល​ថ្ងៃ​ទី​២៤​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី លោក​ចាន់​ថុន អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាងលើនេះ​ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​របស់​លោក​ ចាន់​ថុន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1536ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1723ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2501ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1603ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4152ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1712ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1542ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1611ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1799ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39230នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81563នាក់
ខែនេះ    228836នាក់
ឆ្នាំនេះ   2973140នាក់
សរុប   56572036នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01