ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ

ដោយៈ មករា កម្ពុជា ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1702

​ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​នៅ​កម្ពុជា​បាន​កើន​ឡើង​លើស​ចំនួន​ប្រជាជន​ដែល​មាន​រហូត​ដល់​ទៅ​២០​លាន​ស៊ីម​កាត​ខណៈ​ដែល​ពល​រដ្ឋ​កម្ពុជា​សរុប​មាន​ប្រមាណ​១៤,៧​លាន​នាក់​។​នេះ​បើ​តាម​រដ្ឋ​មន្ត្រី​គមនាគមន៍​។

លោក​សូរ​ឃុន​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សន្និសីទ​កំពូល​ពិភពលោក​២០១២​នៅ​ទី​ក្រុង​ឌូបៃ​។​លោក​សូរ​ឃុន​ទើប​វិល​ត្រឡប់​ពី​សន្និសីទ​កំពូល​ពិភព​លោក​២០១២​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ស្តីពី​បញ្ញត្តិ​កម្ម​ទូរគម​នាគមន៍​អន្តរជាតិ​។

ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​ដ៏​ច្រើន​លើស​លប់​នេះ​ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​អាច​រក​បាន​ស៊ីម​កាត់​ដោយ​ងាយ​ស្រួល​។​ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​ដឹង​ពី​ទិន្នន័យ​ជាក់​លាក់​ថា​តើ​ស៊ីម​ប្រើ​ប្រាស់​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​ហើយ​ស៊ីម​ទូរស័ព្ទ​ប៉ុន្មាន​ត្រូវ​គេ​បោះ​បង់​ចោល​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ ​«​រហូត​ដល់​ពេល​នេះ​សេវា​ទូរស័ព្ទ​អចល័ត​បាន​គ្រប​ដណ្តប់​ប្រមាណ​៨០​ភាគ​រយ​នៅ​ផ្ទៃ​ប្រទេស​»​។​លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​មាន​ខ្សែ​ឬ​អចល័ត​ជាង​៥​ពាន់​នាក់​។

លោក​កែវ​វុឌ្ឍិន​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា​ចំណូល​របស់​ក្រសួង​កើន​លើស​ផែន​ការ​ក្នុង​នោះ​ចំណូល​ផ្នែក​រដ្ឋ​បាល​កណ្តាល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ប្រចាំ​ឆ្នាំ​១៧,៥​លាន​ដុល្លារ​រហូត​ដល់​២០,៥​លាន​ដុល្លារ​គិត​ត្រឹម​ចុង​បញ្ចប់​ខែ​វិច្ឆិកា​។​ចំណូល​ពី​ទូរគមនាគមន៍​កម្ពុជា​ទទួល​បាន​២៦,២​លាន​ដុល្លារ​ហើយ​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​២០១២​គឺ​២៨,៥​លាន​ដុល្លារ​រីឯ​ចំណូល​ពី​ប្រៃសណីយ៍​គឺ​ជាង​៣,៧​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​។

រដ្ឋា​ភិបាល​កម្ពុជា​ក៏​គ្រោង​ចុះ​បញ្ជី​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ទៅ​ក្នុង​ផ្សារ​ហ៊ុន​ផង​ដែរ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​សូរ​ឃុន​បាន​បញ្ជាក់​ថា​រហូត​ដល់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​សម្រាប់​ឡើង​ផ្សារ​ហ៊ុន​នោះ​ទេ​។​លោក​ថ្លែង​ថា៖​«អ្នក​មាន​សមត្ថកិច្ច​កំពុង​តែ​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​ទូរគមនាគមន៍​របស់​យើង​ថា​តើ​មាន​ប៉ុន្មាន​ពិត​ប្រាកដ​?​ការ​កំណត់​ចូល​ផ្សារ​ហ៊ុន​គឺ​អាស្រ័យ​ការ​វាយ​តម្លៃ​ច្បាស់​លាស់​នូវ​ធន​ធាន​របស់​ទូរគមនាគមន៍​កម្ពុជា​»។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ដែល​មាន​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៨។

សប្តាហ៍​មុន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Hello បាន​ទិញ​យក​ក្រុមហ៊ុន​Smart​Mobile​និង​បាន​ច្រចាច់​បញ្ចូល​គ្នា​ក្នុង​នោះ​Hello កាន់​ភាគ​ហ៊ុន​៩០​ភាគ​រយ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1643ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1816ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3830ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1868ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន2138ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1903ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1996ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1767ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1516ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39317នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81650នាក់
ខែនេះ    228923នាក់
ឆ្នាំនេះ   2973227នាក់
សរុប   56572123នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04