រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាមួយ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ក្រោមប្រធានបទ ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាស្រ័យ ទាក់ទងជាមួយ ប្រជាពលរដ្ឋ ហើយក្នុងសិក្ខាសាលានោះ មានការចូលរួម ពីអាជ្ញាធរខេត្តកំពង់ចាម ជាច្រើននាក់ផងដែរ។
លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងថា សិក្ខាសាលាដែលមានរយៈពេល៤ម៉ោង ក្រោម ប្រធានបទ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ គឺមានគោលបំណង បង្ហាញ ពីសារៈសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ សាធារណៈជននា ពេលច្ចុប្បន្ន និងថ្ងៃអនាគត ប្រព័ន្ធផ្សព្វផ្សាយបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណៈ នេយ្យភាព សហប្រតិបត្តការ ជាមួយមន្ទីរ អង្គភាពស្ថាប័ន នានា ក្នុងខេត្ត ឲ្យកាន់តែមានភាព ប្រសើរ ឡើង ដើម្បីផលប្រយោជន៍ ដល់សង្គមជាតិទាំងមូលរបស់យើង។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទំនាក់ទំនងជាមួយ ប្រជាពលរដ្ឋតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាការបញ្ជូនសារឲ្យថ្នាក់ដឹកនាំបានដឹងថា ពួកគាត់និយាយអំពីអ្វី? មានបញ្ហាអ្វី? និងត្រូវការអ្វី?។លោក រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សារព័ត៌មានឯករាជ និងប្រកបដោយវិជ្ជាជីវៈ អាចជួយថ្នាក់ដឹកនាំយ៉ាងសំខាន់ ។ សារព័ត៌មាន ជាអ្នកផ្លុំកញ្ចែ បង្ហាញឲ្យថ្នាក់ដឹកនាំបានដឹងពីការពិត និង មានចំណាត់ការលើបញ្ហានោះ។ម្យ៉ាងទៀតសារព័ត៌មានដែលឯករាជ និងប្រកបដោយវិជ្ជាជីវៈ មានតួនាទី សំខាន់ណាស់ ពីព្រោះដំណឹងនោះហើយ ដែលធ្វើឲ្យថ្នាក់ដឹកនាំយល់បាន ថា វាមានរឿងអ្វីដែលកើតឡើង មុនរឿងនោះត្រូវផ្ទុះ ហើយថ្នាក់ដឹកនាំអាច ចាត់វិធានការទប់ស្កាត់ បានទាន់ពេលវេលាផងដែរ៕ប្រភពពី dap-news
ថ្ងៃនេះ | 35730 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78063 | នាក់ |
ខែនេះ | 225336 | នាក់ |
ឆ្នាំនេះ | 2969640 | នាក់ |
សរុប | 56568536 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net