លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង

ដោយៈ ភេមឃាន សៀមរាប ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:51 នាទី ចំនួនអានៈ 1651

មានមន្រ្តីប៉េអឹមម្នាក់ឈ្មោះ កែវកុសល់ ហៅប៉ូ ដែលនរណាៗក៏គេធ្លាប់ស្គាល់ធ្លាប់លឺល្បីឈ្មោះថា ពូ​កែ​ខាង​កាង​ និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ជិត​១០​ឆ្នាំ​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​ តែ​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា​ លោក​ប៉ូបា​ន​សែន​ព្រេន​បាន​ដិត​ដល់ៗ​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន។

ប្រភព​ព័ត៌មាន​ពី​​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បាន​រាយ​ការណ៍​ថា​ ស្ទើ​ជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​រាប់​សិប​គ្រឿង​ដូច​ជា​ ម៉ាក​កាមរី​ បាឡែន​ ធុនត្រា​ ណាវើរ៉ា​ ដឹក​ឈើ​ក្រ​ញូង​ពេញៗ​ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះទេ។​ ប្រ​ភព​បន្ត​ថា​ មូល​ហេតុ​ដែល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នេះ​អាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំ​ខាន​ ព្រោះ​គេ​ដឹង​ថា​មាន​មន្រ្តី​ប៉េអឹម​ម្នាក់​នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ ប៉ូ ​ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រ​ញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយ​សមត្ថកិច្ច​ និង​មន្រ្តីជំ​នាញ​តាម​ដង​ផ្លូវ​ទៀត​ផង។​ ប្រភព​បន្តទៀត​ថា​ មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ​ ជិះ​រថ​យន្ត​ម៉ាក​កា​លី​ហ្វញ្ញ៉ា​ពណ៍​ស​រត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ចាំ​មើល​ផ្លូវ​ក្រែង​មាន​ សមត្ថ​កិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ។ ប្រភព​បន្ថែម​ថា ​ការ​​​កាង​​រថ​​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​លោក​ប៉ូ​មិន​មែន​ថ្នាក់​ដឹក​នាំ​ប៉េ​អឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិន​ដឹង​នោះ​ទេ​ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិន​ដឹងតែ​ប៉ុណ្ណោះ។​បើថ្នាក់​ដឹក​នាំ​លោក​ប៉ូ​គ្មានបាន​ទទួល​​ផល​​ប្រ​​យោជន៍​​ទេនោះ តើលោកប៉ូអាចឈរជើងបានដល់សព្វថ្ងៃដែរទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។​

ពល​រដ្ឋ​រិះ​គន់​ថា មេ​ប៉េ​អឹម​​ស្រុក​ និង​មេ​ប៉េ​អឹម​ខេត្ត​ មិន​គួ​រ​បណ្តោយ​អោយ​មន្រ្តី​ប៉េ​អឹម​ឈ្មោះ​ប៉ូ​នេះ​ប្រ​ព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ដូច​ជា​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ ដែល​​នាំ​​អោយ​​ខូច​កិត្តិ​យស​ដល់​អង្គ​ភាព​ និង​ជា​ពិ​សេស​ផ្ទុយ​ពី​ប្រ​សាសន៍​ សម្តេច​ហ៊ុន​សែន ដែល​ធ្លាប់​មាន​ប្រ​សាសន៍ថា​ ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់​អោយ​សោះ “ ។ ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោក​ ប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​បែប​នេះ។​

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ប៉ូ មន្រ្តី​ប៉េ​អឹម​ស្រុក​ស្វាយ​លើ​បាន​ទេ​ ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា​។

លោក​ យ៉ាន់​ ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​បដិសេធតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១២​នេះថា គ្មាន​ករណី​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​ឆ្លង់​កាត់​ស្រុក​ស្វាយ​លើ​អីទេ។ លោក​នាយ​សង្កាត់​បន្ថែមថា ខាង​គេ​ហទំព័រ និង​កាសែត​មួយ​ចំ​នួន​ចុះ​ផ្សាយ​ថា​មាន​ឈើ​ក្រញូង​ដឹក​ឆ្លង​កាត់​ស្រុ​ក​ស្វាយ​លើ​ នោះ​សុទ្ធ​តែ​ចុះ​ខុស​តែ​ទាំង​អស់៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1791ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1908ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1620ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1877ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1567ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1672ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1690ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1575ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1717ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32